បញ្ហា​ Covid-19 ក្នុងប្រទេសថៃ

ពលរដ្ឋថៃបាត់បង់ការងារជាង ១៤ ម៉ឺននាក់ ក្នុងខែមីនា ដោយសារតែកូវីដ-១៩


យ៉ាងហោចណាស់ មានពលរដ្ឋថៃជាង ១៤ ម៉ឺននាក់ បានបាត់បង់ការងារធ្វើកាលពីខែមីនាកន្លងទៅនេះ ដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ច ដែលបណ្ដាលមកពីបញ្ហា Covid-19។ នេះបើតាមការបញ្ជាក់របស់នាយកដ្ឋានការងារថៃ នៅក្នុងកាសែតបាងកកប៉ុស្ដិ៍។
អាជ្ញាធរថៃ រាយការណ៍ថា រកឃើញ Covid-19 ថ្មីចំនួន ១៥ ករណី គឺជាអ្នកដែលបានឆ្លងដែនដើរលេងនៅប៉ោយប៉ែត ហើយត្រឡប់ចូលប្រទេសថៃវិញ (រូបភាព៖https://www.timeout.com)
ដោយ

សហព័ន្ធ​​និយោជកនៃ​ក្រសួង​ពាណិជ្ជកម្ម និងឧស្សាហកម្ម​ថៃ បាន​ប៉ាន់ប្រមាណថា ចាប់ពីខែ​មីនា​ រហូតដល់​ចុង​បញ្ចប់​នៃ​ការរីករាល​នៃមេរោគ​ Covid-19 យ៉ាងហោចណាស់ នឹងមាន​កម្មករ​និយោជិត​ ៦លាន​៥សែននាក់ នឹង​​ត្រូវបាន​បាត់បង់​ការងារ​ធ្វើ នេះប្រសិន​បើរាប់​បញ្ចូល​ទាំងពលករ​អន្តោប្រវេសន៍ និង​អ្នកដែលធ្វើ​ការ​ក្នុងវិស័យការងារ​ក្រៅប្រព័ន្ធផងដែរនោះ។

លោក សុឆាត ផនឆៃ វីសេសកុល អគ្គនាយក​​នៃនាយកដ្ឋាន​ការងារ បាន​ឲ្យដឹងថា មាន​ពលរដ្ឋថៃ​សរុប​ជាង ១៤ម៉ឺននាក់ បាន​ចុះឈ្មោះ ដើម្បីទទួលបាន​អត្ថប្រយោជន៍​ពីការ​បាត់បង់ការងារធ្វើ នៅក្នុងខែ​មីនាកន្លងទៅ ដែលចំនួននេះ មានការកើនឡើង៧២% ពីតួលេខ​កាលពីខែ​កុម្ភៈ ដែលមានពលរដ្ឋ​មកចុះឈ្មោះតែ​ជាង ៨ម៉ឺននាក់ និងកើនឡើង​ជិត​១០០% បើធៀបនឹង​ចំនួន​ពលរដ្ឋ​ដែលបាន​ចុះឈ្មោះ​កាលពីខែ​មករា។

លោក វិសេសកុក បានគូសបញ្ជាក់ថា ពលរដ្ឋ​ថៃ ដែលបាត់បង់ការងារ និងធ្លាប់​បាន​ចូលវិភាគទាន​ដល់​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម យ៉ាងតិច​ ៦ខែ​ជាប់គ្នា អាច​ចុះឈ្មោះ​ដើម្បីស្នើសុំជំនួយនេះបាន។

រដ្ឋមន្ត្រី​ក្រសួងការងារថៃ លោក ចាទូ មង្គល សុនណាកុល បាន​និយាយថា ចំពោះ​ប្រជាពលរដ្ឋ​ ដែលបាន​​បាត់បង់ការងារ ដោយសារនិយោជក​របស់ពួកគេ​ត្រូវផ្អាកអាជីវកម្ម ដោយសារតែ​ផលប៉ះពាល់​នៃ Covid-19 គឺអាច​មានសិទ្ធិទទួលបាន​ការផ្ដល់ជូន ៧០% នៃប្រាក់ឈ្នួល​ចុងក្រោយ​របស់ពួកគេ​ សម្រាប់​រយៈពេល ៦ខែ ដែលមានចាប់ពី ១ម៉ឺន៥ពាន់បាត ឬស្មើនឹងប្រមាណ ៤៥៧ ដុល្លារ ឡើងទៅ។

សម្រាប់​អ្នកដែលបាន​ដាក់ពាក្យ​លាឈប់ពីការងារវិញ គឺនឹងទទួលបាន ៤៥% នៃប្រាក់ឈ្នួល​ចុងក្រោយ​របស់ពួកគេ​ផងដែរ។

រដ្ឋមន្ត្រី​ក្រសួងការងារថៃ បាន​បញ្ជាក់ដែរថា ចំពោះ​និយោជិត ដែលត្រូវបាន​ដាក់​ឲ្យនៅដាច់ដោយឡែក​រយៈពេល ១៤ថ្ងៃ ពួកគេ​ក៏អាច​ចុះឈ្មោះ​សម្រាប់​ទទួលបាន​សំណង​នេះដូចគ្នា ​នៅការិយាល័យ​សន្ដិសុខសង្គម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ADB ព្យាករថា កំណើនសេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២០ នឹងថយចុះមកនៅ ៤,៨% តែនៅជាកំណើនខ្ពស់នៅក្នុងតំបន់

ព័ត៌មាន
បើទោះបីជា បញ្ហាកូវីដ-១៩ បង្កឲ្យមានបញ្ហាជាច្រើនសម្រាប់សេដ្ឋកិច្ចពិភពលោកទាំងមូលក៏ដោយ ប៉ុន្ដែ បើមើលទៅលើការព្យាករសម្រាប់កំណើនសេដ្ឋកិច្ចវៀតណាម…

រាជរដ្ឋាភិបាលឲ្យត្រៀមរោងចក្រផលិតមី និងទឹកសុទ្ធសម្រាប់ជួយពលរដ្ឋ

ព័ត៌មាន
ស្ថិតក្នុងស្ថានភាពដ៏លំបាននៃវិបត្តិ Covid-19 នាពេលបច្ចុប្បន្ននេះ ក្រៅបញ្ជាឲ្យស្តុកទុកអង្ករ និងត្រី ដែលជាស្បៀងអាហារដ៏សំខាន់ហើយនោះ សម្តេច ហ៊ុន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ