Advertisement
Advertisement
សហគ្រាស​ធុនតូច និងមធ្យមថៃ

ថៃសម្រេចអនុម័តថវិកាជាង ៣ពាន់លានដុល្លារ ជួយដល់វិស័យសហគ្រាសធុនតូច-មធ្យម


គណៈរដ្ឋមន្រ្តីថៃ បានសម្រេចអនុម័តលើកញ្ចប់ថវិកាជាតិជាង ៣,៣ ពាន់លានដុល្លារអាមេរិក សម្រាប់ជួយដល់ វិស័យសហគ្រាសធុនតូច-មធ្យម ដែលកំពុងរងផលប៉ះពាល់ពី ការចុះទន់ខ្សោយនៃសេដ្ឋកិច្ចសកល ហើយលើសពីនេះ រាជរដ្ឋាភិបាលថៃ ក៏មានការបន្ធូរបន្ថយពន្ធ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលបន្តកម្ចីជាមួយធនាគារផងដែរ។ នេះបើយោងតាម សារព័ត៌មានក្នុងស្រុកថៃ ចេញផ្សាយនៅថ្ងៃនេះ។
រដ្ឋថៃដាក់ចេញវិធានថ្មីជំរុញសហគ្រាសខ្នាតតូចនិងមធ្យម ឲ្យពង្រីកប្រតិបត្តិការអាជីវកម្មនៅក្រៅប្រទេស (រូបភាព៖ Booking.com)
ដោយ
Advertisement

លោក ឡាវារ៉ុន សាងស្នីទ អគ្គនាយកនៃ​ការិយាល័យ​គោលនយោបាយ​សារពើពន្ធ បានគូសបញ្ជាក់ កញ្ចប់ថវិកានេះ ត្រូវបានស្នើ​ឡើងដោយ ក្រសួងហិរញ្ញវត្ថុ ក្នុងគោល​បំណងការពារ វិស័យសហគ្រាស​ធុនតូច-មធ្យម ដែលរងផលប៉ះពាល់ពី សង្គ្រាមពាណិជ្ជកម្ម​សកល​រវាងអាមេរិក និងចិន ភាពចុះថមថយ​នៃការនាំចេញ​របស់ថៃ និងភាពមិន​ច្បាស់លាស់​នៃសេដ្ឋកិច្ចសកល នាពេល​បច្ចុប្បន្ន។

ការជួយដល់ សហគ្រាសធុនតូច-មធ្យម ត្រូវបានបែង​ចែកជា ៣ប្រភេទ រួមមាន ទី​១ ប្រភេទសហគ្រាស ដែលមិនអាចរក​ប្រភព​ហិរញ្ញវត្ថុបាន ទី២ ប្រភេទ​សហគ្រាស​ដែលកំពុង​ជំពាក់​បំណុលគេ និងទី៣ ប្រភេទ​សហគ្រាស ដែលអាចខ្ចី​ប្រាក់ពី​ស្ថាប័ន​ហិរញ្ញវត្ថុបាន តែត្រូវការ​ទ្រព្យ​បញ្ចាំបន្ថែម។

លើសពីនេះទៅទៀត ធនាគារជាតិថៃ ក៏កំពុងកែ​សម្រួល​វិធានការ និងការរៀបចំ​រចនាសម្ព័ន្ធ​នៃការសង​បំណុល រហូតដល់​ដំណាច់​ឆ្នាំ ២០២១ ដើម្បីជួយដល់ សហគ្រាសធុនតូច-មធ្យម ឲ្យរើបំរាស់ ពីភាពជាប់គាំង​នៃសេដ្ឋកិច្ច។

ដោយឡែក គណៈរដ្ឋមន្រ្តីថៃ ក៏បានសម្រេច​អនុម័ត​ផែនការ​ថវិកាជាតិប្រមាណ ១០៨ពាន់លាន​ដុល្លារអាមេរិក សម្រាប់ឆ្នាំ​២០២១ខាងមុខ ដែលកើន​ឡើងប្រមាណ ៣ពាន់លាន​ដុល្លារអាមេរិក ធៀបនឹងឆ្នាំ ២០២០នេះ ហើយផែនការ​ថវិកា​ជាតិឆ្នាំ ២០២១នេះ គឺផ្អែកទៅលើ​ការព្យាករណ៍ពី កំណើន​សេដ្ឋកិច្ច​ជាតិចន្លោះ ៣,១% ទៅ ៤,១% ជាមួយនឹង​អត្រា​អតិផរណា ០,៧% ទៅ ១,៧%។

គួរជម្រាបដែរថា កញ្ចប់ថវិកា​ជាតិឆ្នាំ ២០២១ របស់ថៃ នឹងផ្តោតទៅលើ កំណែទម្រង់​រចនាសម្ព័ន្ធ​សង្គម និងសេដ្ឋកិច្ច ការពង្រឹងស្ថិរភាព និងកំណើន​សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុងស្រុក និងការបែងចែក​ប្រាក់ចំណូល​ទៅកាន់​តំបន់ដាច់ស្រយាល៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុគ្គលិកណាហ្គាវើលដ រាប់ពាន់នាក់ ធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ និងលក្ខខណ្ឌការងារ ល្អប្រសើរជាងមុន

ព័ត៌មាន
បុគ្គលិករាប់ពាន់នាក់ នៃកាស៊ីណូណាហ្គាវើល បានធ្វើកូដកម្មកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ២០២០ ដើម្បីទាមទារដំឡើងប្រាក់ខែ និងលក្ខខណ្ឌកា...

កម្ពុជារំពឹងនាំចេញផ្លែចេកកើនដល់ ១លានតោននៅឆ្នាំ២០២០

ព័ត៌មាន
រដ្ឋមន្រី្ត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងនៅពេលថ្មីៗនេះថា ក្នុងឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ កម្ពុជាបានសម្រេចការនាំផ្លែចេកចេញទៅ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ