ការផ្គត់ផ្គត់ថាមពល​ក្នុងប្រទេសថៃ

រដ្ឋថៃ គ្រោងផ្ដល់ការប្រើប្រាស់អគ្គិសនី ឥតគិតថ្លៃ ដល់ប្រជាជនរស់នៅជុំវិញរោងចក្រផលិតថាមពលអគ្គិសនី


គណៈកម្មការគ្រប់គ្រងថាមពល (ERC) របស់ថៃ កំពុងពិចារណា ផ្ដល់ជូនការប្រើប្រាស់អគ្គិសនីដោយមិនគិតថ្លៃ ដល់សហគមន៍ និងភូមិមួយចំនួននៅជុំវិញរោងចក្រផលិតថាមពលអគ្គិសនីនៅទូទាំងប្រទេស ដែលនេះគឺជាការចង្អុលបង្ហាញដោយរដ្ឋមន្ត្រីក្រសួងថាមពលថៃ លោក Sontirat Sontijarawong។
រដ្ឋថៃ គ្រោងផ្ដល់ការប្រើប្រាស់អគ្គិសនី ឥតគិតថ្លៃ ដល់ប្រជាជនរស់នៅជុំវិញរោងចក្រផលិតថាមពលអគ្គិសនី (រូបភាព៖ បាងកកប៉ុស្ដិ៍)
ដោយ

ថ្លែងប្រាប់សារព័ត៌មាន​ក្នុងស្រុកថៃ បាងកកប៉ុស្ដិ៍ ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ថាមពល​ ERC លោក Smerjai Sukumek បាននិយាយថា ភ្នាក់ងារ​រដ្ឋ​ដែលពាក់ព័ន្ធ​កំពុង​រិះរក​គំនិត​ដើម្បី​បង្កើត​គម្រោង​ផ្ដល់ជូន​ការប្រើប្រាស់​អគ្គិសនី​ឥតគិតថ្លៃ សម្រាប់​ប្រជាជន ដោយ​ផ្ដោតលើ​ប្រជាជន​រស់នៅ​តំបន់ក្បែរៗ​នឹង​រោងចក្រ​ផលិតថាមពល។

គម្រោងនេះ នឹងត្រូវទទួល​បាន​ការឧបត្ថម្ភធន​ ជាសាច់ប្រាក់​ពី​មូលនិធិ​អភិវឌ្ឍន៍​ថាមពល (PDF) ដែលត្រូវបាន​ត្រួតពិនិត្យ​ដោយ គណៈកម្មការ​គ្រប់គ្រង​ថាមពល។

មូលនិធិ​អភិវឌ្ឍន៍​ថាមពល ត្រូវបានបង្កើត​ឡើង​ដោយ​ច្បាប់​ឧស្សាហកម្ម​ថាមពល​ឆ្នាំ២០០៧។ រាល់រោងចក្រ ទាំងរដ្ឋ និងឯកជន ត្រូវតែ​ចំណាយ​បង់ពន្ធ​តាម​មូលនិធិនេះ។

ការប្រមូលពន្ធ​ ដោយមូល​និធិនេះ បានមកពី​រោងចក្រ​ផលិត​ថាមពល​ចំនួន ៩០ រោងចក្រ នៅទូទាំង​ប្រទេស។ 

គណៈកម្មការ​គ្រប់គ្រង​ថាមពល នឹង​ពិចារណា​លើគម្រោង​មួយទៀតសម្រាប់​គម្រោងថាមពល​ដែលគ្រប់គ្រង​ដោយ​សហគមន៍ ហៅថា «ថាមពល​សម្រាប់​ទាំងអស់គ្នា» ដើម្បីលើកទឹកចិត្ត​ដល់​ប្រជាជន​ក្នុងតំបន់​ឲ្យ​បង្កើត​អាជីវកម្ម​ផលិត​ថាមពល​កកើតឡើងវិញ​នៅតាម​សហគមន៍​ដាច់ស្រយាល និងលក់​ថាមពល​អគ្គិសនី​ពីគម្រោង​ទាំងនោះ មកឲ្យរដ្ឋវិញ។

ថាមពល​កកើតឡើងវិញ សម្រាប់​សហគមន៍ និងភូមិនានា គឺបានមកពី​ការប្រើប្រាស់ កាកសំណល់​កសិកម្ម សម្រាប់ធ្វើ​ជា​ជីវម៉ាស និងជីវឧស្ម័ន​ និងការបង្កើតជា​ផ្ទះសូឡា​ស្រូបពន្លឺព្រះអាទិត្រជាដើម។ ថាមពល​ខ្យល់ មិនត្រូវបាន​រាប់បញ្ចូល​ក្នុង​គម្រោងនេះនោះទេ។ 

លោក Samerjai បានបន្ថែមទៀតថា គណៈកម្មការ​គ្រប់គ្រងថាមពល និងធ្វើការងារ​ជាមួយភ្នាក់ងារ​ប្រតិបត្តិការ​ថាមពល​របស់រដ្ឋ​ចំនួន ៣ គឺ​អាជ្ញាធរ​អគ្គិសនីថៃ អាជ្ញាធរ​អគ្គិសនីក្រុង និងអាជ្ញាធរ​អគ្គិសនីខេត្ត សម្រាប់​គម្រោង​ទាំងពីរខាងលើនេះ។ ក្រោមគម្រោង​ថាមពល​សម្រាប់ទាំងអស់គ្នា សហគ្រាស​ថាមពល​រដ្ឋ​ទាំង៣ នឹង​ពិនិត្យខ្សែបញ្ចូន និងចែកចាយ​ ដើម្បី​អាច​ជ្រើសរើសទីតាំង ដែលអាច​ធ្វើទៅ​បាន​សម្រាប់​គម្រោង​ថាមពល​គ្រប់គ្រង​ដោយសហគមន៍។

បើតាម​លោក Samerjai ចក្ខុវិស័យចុងក្រោយ សម្រាប់​គម្រោង​អភិវឌ្ឍន៍​​ថាមពល​ ឆ្នាំ២០១៨ -ឆ្នាំ២០៣៧ នឹងត្រូវបាន​កែសម្រួលឡើងវិញ​ក្រោម​គ្រោងការណ៍​ដំបូល​ផ្ទះសូឡា ស្រូប​ពន្លឺព្រះអាទិត្យ​សម្រាប់​ការផលិត​ថាមពល​សរុប ១ម៉ឺន​មេហ្គាវ៉ាត់ នៅក្នុងរយៈពេល​២០ឆ្នាំខាងមុខ។ 

នៅឆ្នាំ ២០១៩នេះ គណៈកម្មការ​គ្រប់គ្រង​ថាមពលថៃ រំពឹងថា តាមគ្រោងការណ៍នេះ នឹង​អាចផលិត​បាន​ថាមពល​អគ្គិសនី ១០០​មេហ្គាវ៉ាត់ ប៉ុន្ដែ មកទល់ពេលនេះ ទើបទទួលបាន​ជាង​១ ២៤៤​គីឡូវ៉ាត់ ជាសរុប ដែលបានមកពី​អ្នកចូលរួម​ប្រមាណ​តែ ២២៧ ប៉ុណ្ណោះ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក ចូលមកជំនួសតំណែងចិន ជាទីផ្សារបញ្ជាទិញផលិតផលកសិកម្មវៀតណាមច្រើនជាងគេបង្អស់

ព័ត៌មាន
ប្រទេសចិន ដែលធ្លាប់តែគេស្គាល់ថា ជាអ្នកបញ្ចាទិញផលិតផលកសិកម្មពីវៀតណាមច្រើនជាងគេបង្អស់នោះ លែងអាចឈរក្នុងតំណែងកំពូលតារាង​នេះ បានតទៅទៀតហើយ …

គ្មានឈ្មោះផ្សារទំនើប Parkson ទេ! នឹងមានតែ Phnom Penh Mega Mall ប៉ុណ្ណោះ ដែលត្រៀមបើក នៅត្រីមាសទី ៣ ឆ្នាំ ២០២០

ព័ត៌មាន
អគារដែលមានរចនាបថមើលទៅស្រដៀងនឹងសម្បុកឃ្មុំដែលស្ថិតនៅខាងកើតគល់ស្ពានអាកាសតិចណូ ដែលមហាជនស្គាល់ថា ជាអគារផ្សារទំនើប Parkson Mall នោះ នឹងត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ