ការវិនិយោគ​ក្នុងប្រទេសថៃ

រដ្ឋមន្ត្រីថៃ៖ ការវិនិយោគពីក្រៅប្រទេស មិនបានទាញទម្លាក់ដោយសារបញ្ហាបាតុកម្មនោះឡើយ


រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មថៃ បានអះអាងថា ការប្រឆាំងតវ៉ាដែលដឹកនាំដោយ ក្រុមសិស្សសាលា ប្រឆាំងនឹងរាជរដ្ឋាភិបាលថៃ គឺពុំប៉ះពាល់ធ្ងន់ធ្ងរដល់ សេដ្ឋកិច្ចក្នុងស្រុក ក៏ដូចជាការវិនិយោគពីក្រៅប្រទេសនោះទេ ព្រោះថា វិនិយោគិនបរទេស ចាត់ទុកវាជាព្រឹត្តិការណ៍រយៈពេលខ្លីប៉ុណ្ណោះ មិនគួរឲ្យព្រួយបារម្ភដូច វិបត្តិកូវីដ-១៩នោះឡើយ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានក្នុងស្រុកថៃ។
ការវិនិយោគនៅក្នុងច្រករបៀងសេដ្ឋកិច្ចខាងកើតរបស់ថៃបន្តថមថយចុះ (រូបភាព៖ Asian TImes)
ដោយ

លោក សូរិយា រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ថៃ បានបន្ថែមថា វិនិយោគិន​នៅក្នុងពិភព​ជំនួញ គឺយល់ច្បាស់​អំពី​បញ្ហា​នយោបាយ ហើយពួកគេ​រំពឹងថា រាជរដ្ឋាភិបាល​ថៃ នឹងអាច​ដោះស្រាយ​បញ្ហា​នេះ​បាន។

កាលពីសប្តាហ៍​កន្លងទៅ រាជរដ្ឋាភិបាលថៃ ដែលដឹកនាំ​ដោយ ​លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តី​ថៃ បានសម្រេចបញ្ចប់ ការដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន នៅក្នុងទីក្រុង​បាងកក ហើយក៏បន្ទន់​ឥរិយាបទ​ជាមួយនឹង ក្រុមអ្នក​ប្រឆាំង ទាមទារ​ទម្លាក់ លោកប្រាយុទ្ធ ឲ្យចុះចេញ​ពីតំណែង។

លោក សូរិយា បន្តថា ក្រុមហ៊ុន សហគ្រាស​វិនិយោគ​ជាច្រើន ដែលមក​ពីប្រទេស​ជប៉ុន និងប៉ែកអឺរ៉ុប ដែលកំពុង​តែ​វិនិយោគ​នៅក្នុង​ប្រទេសថៃ នឹងបន្ត​ពង្រីក​ការវិនិយោគ​របស់ពួកគេ​ទៅតាម​ផែន​ការ ខណៈ វិនិយោគិន​បរទេស​ថ្មីៗ ដែលមាន​គម្រោង​បណ្តាក់​ទុន​លើ ផ្នែក​បច្ចេកវិទ្យា នៅច្រក​របៀង​សេដ្ឋកិច្ច​ពិសេស​ភាគ​ខាងកើត នឹងបន្ត​​ជាធម្មតា។

រដ្ឋមន្រ្តីរួបនេះ បញ្ជាក់​យ៉ាងច្បាស់ថា ការតវ៉ា​ប្រឆាំង​បែបនេះ មិនមែន​ជាកត្តា​សំខាន់ ដែលជំរុញ​ដល់ការផ្លាស់​ប្តូរ​គម្រោង​របស់​វិនិយោគិន​នោះឡើយ ព្រោះពួកគេ ស្គាល់ច្បាស់ពី ស្ថាន​ភាព​នយោបាយ​នៅក្នុង​ប្រទេសថៃ ដោយសារតែ​ពួកគេ​រស់នៅ​ទីនេះ ជាច្រើន​ឆ្នាំ​មកហើយ។

បើទោះបីជា មានការអះ​អាង​ដូច្នេះក្តី អ្នកជំនាញ​ជាច្រើន​រូបមកពី​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុថៃ បានលើកឡើង​ដែរថា ការតវ៉ា​ប្រឆំាង​នឹង​រាជរដ្ឋាភិបាល​ថៃនេះ នឹងគំរាម​កំហែង​ដល់​ឱកាស​នៃការងើប​ឡើងវិញ​របស់​សេដ្ឋកិច្ច​ថៃ ដែលធ្លាក់ចុះ​ដោយសារ​តែ​វិបត្តិ​មេរោគ​កូវីដ-១៩។

លោក សេថាភុធ ទេសាភិបាល​ធនាគារ​កណ្តាលថៃ បង្ហាញក្តីបារម្ភអំពី ការតវ៉ា​ប្រឆាំង​នេះ ដែល​អាចប៉ះពាល់​ដល់​ទំនុកចិត្ត ជីវភាព និង​ការវិនិយោគ ហើយលោក​បានប៉ាន់​ប្រមាណ​ថា សេដ្ឋកិច្ចថៃ ត្រូវការ​ពេលយ៉ាងហោច​ណាស់ ២ឆ្នាំ ដើម្បី​ត្រលប់​មករក​សភាព​ដើមវិញ។

គួរជម្រាបដែរថា គន្លឹះ​សំខាន់បំផុត ដែលអាច​ស្រោចស្រង់ សេដ្ឋកិច្ច​ថៃបាន​គឺ វិស័យ​ទេសចរណ៍ ដែលរក​ប្រាក់ចំណូល​បានរាប់ពាន់​លាន​ដុល្លារ​អាមេរិក ហើយក្រៅពី​នេះ ថៃ ក៏បាន​បង្កើត​តំបន់​សេដ្ឋកិច្ច​ជាច្រើន​បន្ថែម​ទៀត ដើម្បីទាក់ទាញ​ការវិនិយោគ​មកពី​ក្រៅប្រទេស តួយ៉ាងដូចជា ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត​ ដែលត្រូវ​បានកំណត់​ការអភិវឌ្ឍ​ឲ្យក្លាយ​ទៅជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច និងវិនិយោគ​ពិសេស ដែលប្រមូល​ផ្តុំ​ទៅដោយ​ បច្ចេកវិទ្យា​ទំនើប ឧស្សាហកម្ម​ផលិត​យក្សយក្ស និងសេវាកម្ម​ដ៏​សម្បូរបែប ដើម្បីបម្រើដល់​ បណ្តា​ប្រទេសអាស៊ាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការវិនិយោគ​ពីក្រៅប្រទេស ចូលទៅចិន នៅតែ​កើន​ដល់​ ១០៣ពាន់លានដុល្លារ នៅ៩ខែឆ្នាំ២០២០ ទោះបី​មាន​កូវីដ-១៩​មកយាយី!

ព័ត៌មាន
ទោះបីជាមានបញ្ហាមេរោគកូវីដ-១៩ក្តី និងសញ្ញាអវិជ្ជមាននៃការវិនិយោគពីក្រៅប្រទេសមកកាន់ប្រទេសចិន កាលពីត្រីមាសទី ១ក៏ដោយ ប្រទេសចិន នៅតែធ្វើបានល្…

តុលាការឧទ្ធរណ៍អាមេរិក ច្រានចោលសំណើហាមឃាត់ការប្រើប្រាស់កម្មវិធី WeChat

ព័ត៌មាន
តុលាការឧទ្ធរណ៍អាមេរិក បានសម្រេចច្រានចោលសំណើរបស់ នាយកដ្ឋានយុត្តិធម៌ ក្រោមការដឹកនាំរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលស្នើឲ្យរដ្ឋាភិបាលអាមេរិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ