Advertisement
Advertisement
អាកាសចរណ៍ថៃ

ថៃ មិនទាន់មានតម្រុយបើកជើងហោះហើរឡើងវិញ ខណៈដែលការបិទបានអូសបន្លាយមកជាច្រើនខែ


អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ បានអះអាង ការបិទជើរហោះហើរអន្តរជាតិរបស់ប្រទេសថៃ នៅតែបន្តមានសុពលភាព ពុំទាន់មានតម្រុយណាមួយ ថាអាចនឹងបើកឡើងវិញ ក្នុងពេលឆាប់ៗនោះទេ ពីព្រោះស្ថានការណ៍មេរោគឆ្លងកូវីដ១៩ នៅបណ្តាប្រទេសជាច្រើន នៅតែលំបាក និងគ្រោះថ្នាក់។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Bangkok Post។
ថៃ មិនទាន់មានតម្រុយបើកជើងហោះហើរឡើងវិញ ខណៈដែលការបិទបានអូសបន្លាយមកជាច្រើនខែ (រូបភាព៖ Bangkok Post)
ដោយ
Advertisement

លោក ឆូ​ឡា សុខ​ម៉ា​ណុ​ប ប្រធាន​អាជ្ញាធរ​អាកាសចរណ៍​ស៊ី​វិល​ថៃ បាន​គូសបញ្ជាក់​ថា ការ​បិទ​ជើងហោះហើរ​អន្តរជាតិ​នេះ ជា​ការ​ហាមឃាត់​ដោយ​គ្មាន​កំណត់​នោះ​ឡើយ ហើយ​មជ្ឈមណ្ឌល​សម្រាប់​ការងារ​កូ​វី​ដ​១៩ នឹង​ត្រួតពិនិត្យ​មើលទៅ​លើ ស្ថានភាព​សកលលោក មុន​នឹង​សម្រេច​បើក​ដំណើរការ​ជើងហោះហើរ​ឡើង​វិញ​។

លោក ឆូ​ឡា បន្ត​ថា មាន​វិនិយោគិន​បរទេស​ច្រើន​ណាស់ ដែល​មាន​បំណង​ចូល​មក​ធ្វើ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​ថៃ អំឡុង​ពេល​នេះ ដោយ​បាន​ទទូច​សុំ​ទៅ រដ្ឋាភិបាល​ថៃ ដូច្នេះ​ហើយ មន្ត្រី​ក៏​បាន​ពិនិត្យ​មើលទៅ​លើ គ្រឿង​បរិក្ខារ​សម្រាប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ថា​មាន​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់​ដែរ​ឬទេ​។

លើស​ពី​នេះ មាន​ក្រុមហ៊ុន​ជា​ច្រើន ដែល​អាច​ផ្តល់​សេវាកម្ម​ស្នាក់​នៅ​បែប​ឯកជន បាន​ដាក់​ពាក្យ​ស្នើ​សុំ​ធ្វើ​ជា កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដែល​មានការ​បញ្ជាក់​ទទួលស្គាល់ ដោយសារ​តែ អ្នកដំណើរ​ដែល​មក​ដល់ ប្រទេស​ថៃ ត្រូវ​ចំណាយ​ប្រាក់​សម្រាប់ ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង​។

ដោយឡែក​ចំពោះ​ករណី​អ្នកដំណើរ ដែល​មាន​បំណង​ចូល​មក​ព្យាបាល​ជម្ងឺ​នៅ​ក្នុង​ប្រទេស​ថៃ គឺ​ត្រូវ​ឲ្យ​ស្នាក់​នៅ មន្ទីរពេទ្យ​ដែល​ជាប់​កុងត្រា​នោះ រយៈពេល ១៤​ថ្ងៃ ដើម្បី​ធានា​ឲ្យ​បាន​ថា គ្មាន​ការ​ឆ្លង​ជម្ងឺ​កូ​វី​ដ​១៩ នោះ​ឡើយ​។

ទោះ​យ៉ាងណា ថៃ នៅ​តែ​ស្វាគមន៍​អ្នកដំណើរ ជា​វិនិយោគិន ដែល​មាន​បំណង​វិនិយោគ ដោយ​កំណត់​ចំនួន​អតិបរមា អនុញ្ញាត​ហោះហើរ​ចូល​ប្រមាណ ៥០០​នាក់ ក្នុង​មួយ​ថ្ងៃ ហើយ​គ្មាន​ជើងហោះហើរ​ធម្មតា​ណាមួយ ត្រូវ​បាន​បើក​នា​ពេល​នេះ​ឡើយ​៕
Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជាង ៧ខែមកនេះ កូវីដ-១៩ បានប៉ះពាល់ដល់អាជីវកម្មទេសចរជាង៣ពាន់កន្លែង និងបុគ្គលិកបម្រើការជាង៥ម៉ឺននាក់

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានអះអាងនៅក្នុងសន្និសីទព័ត៌មាននៅថ្ងៃទី ១៣ ខែកក្កដានេះថា គិតត្រឹមថ្ងៃទី ១០ ខែកក្កដានេះ បញ្ហាមេរោគឆ្លងកូវី...

កូវីដ-១៩ ធ្វើឲ្យការលក់រថយន្តនៅវៀតណាមធ្លាក់ចុះខ្លាំងដល់ទៅ ២៨%

ព័ត៌មាន
វិបត្តិមេរោគកូវីដ១៩ នៅក្នុងប្រទេសវៀតណាម បានសាយភាយឥទ្ធិពលអាក្រក់ដល់ សកម្មភាព ទិញលក់រថយន្តផងដែរ ដោយក្នុងរយៈពេល ៧ខែដំបូង ឆ្នាំ២០២០នេះ ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ