Advertisement
Advertisement
Advertisement
វិស័យទេសចរណ៍ថៃ

ថៃអាចនឹងអនុញ្ញាតឲ្យភ្ញៀវទេសចរចូលមកប្រទេសខ្លួនដោយមិនបាច់ធ្វើចត្តាឡីស័ក


ប្រទេសថៃចង់លុបចោលវិញនូវវិធានការចត្តាឡីស័កចំនួន២សប្តាហ៍របស់ខ្លួន ដល់ភ្ញៀវទេសចរណ៍ណា ដែលមានបំណងចង់មកកម្សាន្តនៅប្រទេសថៃ តែត្រូវមានជំនួសមកនូវលិខិតដែលបញ្ជាក់ថា ខ្លួនបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩រួចរាល់ហើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ថៃ។
ភ្ញៀវទេសចរណ៍ដើរកម្សាន្តនៅកោះភូកេតប្រទេសថៃ រូបថត៖ Xinhua
ដោយ
Advertisement

ត្រូវបានដក់ស្រង់សម្ដីដោយសារព័ត៌មាន Bangkok Post លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថា វិធានការចត្តាឡីស័ក ប្រហែលជាត្រូវដាក់ចេញ ដើម្បីឆ្លើយតបនិងដោះស្រាយវិបត្តិដែលបានប៉ះពាល់ខ្លាំងបំផុតដល់វិស័យទេសចរណ៍របស់ថៃកន្លងមក។

យ៉ាងណាមិញ លោកបានសង្កត់ធ្ងន់ថា អាជ្ញាធរនឹងតាមដានភ្ញៀវទេសចរ ដោយយកចិត្តទុកដាក់ អំឡុងពេលស្នាក់នៅក្នុងប្រទេសថៃ។

អ្នកជំនាញក្នុងវិស័យទេសចរណ៍ថៃមើលឃើញថា ប្រសិនបើផែនការនេះ ត្រូវបានអនុវត្តមែនវាអាចជំរុញវិស័យទេសចរណ៍របស់ប្រទេសថៃឲ្យបានធូរស្រាលឡើងវិញ ព្រោះវិស័យនេះ បានចូលរួមចំណែកប្រហែល ១ ភាគ ៥ នៃទំហំសេដ្ឋកិច្ចសរុបរបស់ថៃ។

ការដាក់ចេញនូវផែនការនេះឡើង គឺឆ្លើយតបទៅនឹង ការអំពាវនាវឱ្យមានការបន្ធូរបន្ថយការធ្វើចត្តាឡីស័ក ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីបណ្តាប្រទេស ដែលបានចាប់ផ្តើមចាក់វ៉ាក់សាំងរួចរាល់ហើយ ដូចជាប្រទេសចិន សិង្ហបុរី និងចក្រភពអង់គ្លេសជាដើម។ 

សូមរំឭកថា ថៃជាប្រទេសមួយក្នុងចំណោម ៩ប្រទេសផ្សេងទៀត ក្នុងតំបន់អាស៊ាន ដែលរងគ្រោះខ្លាំងបំផុតពីកូវីដ១៩ ពោលគឺទាំងវិស័យទេសចរណ៍ ដែលជាវិស័យស្នូល។ ហើយសេដ្ឋកិច្ចថៃជារួមបានដាំក្បាលចុះខ្លាំងមិនធ្លាប់មានចាប់ពីឆ្នាំ១៩៩៨ មក៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកគ្រោងលែងដៃពីប្រទេសចិនស្រវ៉ាប្រទេសដទៃទៀតក្នុងការទិញបន្ទះឈីបនិងផលិតផលយុទ្ធសាស្ត្រ

ព័ត៌មាន
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន គ្រោងនឹងចុះហត្ថលេខាលើបទបញ្ជាថ្មីមួយ នៅចុង ខែកុម្ភៈនេះ ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតខ្សែស...

ប្រទេសថៃនិងវៀតណាមទទួលបានវ៉ាក់សាំងលើកដំបូងនៅក្នុងថ្ងៃតែមួយ

ព័ត៌មាន
បន្ទាប់ពីទន្ទឹងរង់ចាំយ៉ាងអន្ទះសារ នៅទីបំផុត នៅថ្ងៃទី ២៤ កុម្ភៈ ប្រទេសវៀតណាម និងថៃ ទទួលបានវ៉ាក់សាំងកូវីដ-១៩ ជាលើកដំបូងរបស់ខ្លួនហើយ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ