អចលនទ្រ​ថៃ

តម្លៃអចលនទ្រព្យ ក្នុងទីក្រុងបាងកក នឹងនៅថេរ នៅឆ្នាំនេះ ដោយសារតែការផ្គង់ផ្គង់ មានលើសតម្រូវការ


នៅឆ្នាំនេះ តម្លៃតម្លៃដី និងខុនដូ នៅក្នុងទីតាំងកណ្ដាលក្រុងនៃប្រទេសថៃ នឹងមានតម្លៃថេរ ពោលគឺនឹងមិនមានកំណើនកើនឡើងខ្ពស់ឡើយ ដោយសារតែ សម្ពោធនៃការផ្គត់ផ្គង់មានច្រើនលើសតម្រូវការ និយាយឲ្យចំទៅ គឺដី និងលំនៅដ្ឋានជាច្រើន នៅជាប់គាំងលក់មិនទាន់អស់នៅឡើយ។ នេះបើតាមការអះអាង ពីអ្នកប្រឹក្សាយោបល់ផ្នែកអចលនវត្ថុ របស់ក្រុមហ៊ុន CBRE នៅប្រទេសថៃ។
តម្លៃអចលនទ្រព្យ ក្នុងទីក្រុងបាងកក នឹងនៅថេរ នៅឆ្នាំនេះ ដោយសារតែការផ្គង់ផ្គង់ មានលើសតម្រូវការ (http://www.savills.co.th)
ដោយ

ថ្លែងប្រាប់​​អ្នកសារ​ព័ត៌មាន​​ក្នុង​ស្រុក​ថៃ បាងកក ប៉ុស្ដិ៍ លោកស្រី អាលីវ៉ាសា ផាតណាដាបុត្រ បានឲ្យ​ដឹងថា តម្លៃ​ដី និងខុនដូ​ ជា​មធ្យម​​នៅឆ្នាំនេះ នឹង​មិន​មានកំណើន​គួរឲ្យចាប់​អារម្មណ៍​​​នោះឡើយឡើង បន្ទាប់ពីវា​​បានពុះកញ្ជ្រោល​ខ្លាំង អស់​រយៈពេល​៣ឆ្នាំចុងក្រោយកន្លងមកនេះ។

លោកស្រី អាលីវ៉ាសា បានឲ្យដឹង​ទៀតថា កាលពីឆ្នាំ​២០១៥ ដល់ឆ្នាំ២០១៨ តម្លៃដី​ជាមធ្យម​នៅក្នុងទីក្រុង​បាងកក មានការ​កើនឡើង​ជាង​១២% ក្នុងមួយឆ្នាំ។ ប៉ុន្ដែ នៅឆ្នាំនេះ កំណើន​ដីធ្លី​ជាមធ្យម​ អាចនឹង​មាន​នៅចន្លោះតែពី ០ ទៅ ៥ភាគរយ​ប៉ុណ្ណោះ។

អ្នកជំនាញ​អចលនទ្រព្យ​​​ប្រចាំ​ក្រុមហ៊ុន​ CBRE រូបនេះ បានបញ្ជាក់​ទៀតថា អ្នកអភិវឌ្ឍន៍​បានទិញដី ដោយគ្មាន​ហេតុផល​ច្បាស់លាស់ ដែលបាន​បណ្ដាលឲ្យខុនដូ​ ត្រូវ​បាន​លក់​ចេញ​ក្នុងតម្លៃ​ថ្លៃខ្ពស់ ហើយវា​ក៏បាន​ធ្វើឲ្យ​ខុនដូ​នៅតាម​តំបន់​មួយចំនួន ត្រូវបាន​ហល់​ជាប់គាំង​លក់មិនចេញ​ផងដែរ ដោយសារតែតម្លៃខ្ពស់​ពេក​។

នៅចុង​ឆ្នាំ២០១៨ ក្នុងចំណោម​ចំនួន​ខុនដូ​ដែលដាក់​លក់​សរុប ៣,៤ ម៉ឺន​យូនីត​ គេឃើញ​មាន​ខុនដូ​ប្រមាណ ៩.៤០០ យូនីត​ត្រូវបាន​សល់ លក់មិនដាច់ នៅតាម​តំបន់​ជាយក្រុង​បាងកក  ហើយ​ចំនួនខុនដូ​លក់សល់​ទាំងនោះ គឺមាន​៣០% ត្រូវបាន​សាងសង់​រួចរាល់ ដើម្បី​ប្រគល់​ទៅឲ្យ​អ្នកទិញ។

យ៉ាងណា​ក៏ដោយចុះ គេសង្កេត​ឃើញថា បើ​និយាយពី​ចំណែក​ទីផ្សារខុដូ ប្រណីតវិញ គឺហាក់នៅ​មាន​កំណើន​លក់​បានល្អ ដែលមាន​អត្រាលក់​រហូតដល់​ ៨១% ដោយសារតែ​មាន​មានការ​កម្រិត​ការផ្គត់ផ្គង់​ឲ្យមាននៅចំនួន​តិច​។

គួរជម្រាបថា នាពេលកន្លងមក សារព័ត៌មាន​បរទេស Asian Correspondent បាន​ស្រង់​សម្ដី​ប្រធានទីភ្នាក់ងារ​កិច្ច​ការ​អចលនទ្រព្យ​ប្រទេសថៃ លោក សាពូន ផនឈូកឆៃ បានឲ្យដឹងថា គិតក្នុងឆ្នាំ២០១៨ លំនៅដ្ឋាន​ ដែលលក់​មិនអស់​ នៅក្នុងប្រទេស​ថៃ មាន​ប្រមាណ​ជាង ៤៥ម៉ឺន យូនីត ដែលគិត​ជាទឹកប្រាក់​មាន​រហូតដល់​៤១ ពាន់លាន​ដុល្លារអាមេរិក។  ​​ក្នុងនោះ ទីក្រុង​បាងកក​មានលំនៅដ្ឋាន​លក់មិនអស់ ប្រមាណ ៤០% នៃចំនួន​លំនៅដ្ឋាន​សល់សរុប បើគិត​ជា​តម្លៃវិញ គឺមាន​ ៥៥% នៃតម្លៃ​លំនៅដ្ឋាន​លក់សល់​សរុប។ 

ទោះយ៉ាងណា របាយការណ៍បញ្ជាក់​ថា ផ្ទះលក់មិន​ទាន់​ដាច់ជាង ៤៥ម៉ឺនយូនីត​នៅក្នុងប្រទេសថៃ​នេះ អាចនឹង​លក់​ចេញ​អស់ ក្នុង​រយៈពេល ២ឆ្នាំ ដោយ​យោងទៅលើ​អត្រា​ចំនួន​លំនៅដ្ឋាន​ដែល​គេ​អាច​លក់​ដាច់​ក្នុង​មួយឆ្នាំៗ ដែល​ស្មើ​នឹងជាង ២២ម៉ឺន​យូនីត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហាសេដ្ឋី គិត ម៉េង បោះទុន ២៣០លានដុល្លារសង់អគារពាណិជ្ជកម្មភ្លោះ ៦២ជាន់

ព័ត៌មាន
មហាសេដ្ឋី គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប បានបោះទុនវិនិយោគរួមគ្នាជាមួយអ្នកវិនិយោគមកពីចិនតៃវ៉ាន់ ដែលមានទំហ…

សាំងហ្គាពួរ ទទួលបានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ជាមួយអឺរ៉ុប ខណៈវៀតណាមកំពុងសង្ឃឹមខ្ពស់ទទួលបានដែរ

ព័ត៌មាន
ស្របពេលដែលកម្ពុជា កំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ជុំវិញរឿងរបេះរបោចប្រព័ន្ធអនុគ្រោះពន្ធ EBA ក្រោយពីសហភាពអឺរ៉ុប បើកនីតិវិធីដកប្រព័ន្ធអន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ