កំណើននៃទីផ្សារវិស័យទូរគមនាគមន៍នៅប្រទេសថៃនេះ គឺស្របគ្នាទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល
ដែលជំរុញឲ្យមានការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងអ៊ីនធើណែតកាន់តែច្រើនឡើង។
តាមការគូសបញ្ជាក់ក្នុងរបាយការណ៍ បានឲ្យដឹងថា នៅឆ្នាំនេះ ចំនួនអ្នកប្រើប្រាស់អ៊ីនធើណែត
នៅក្នុងប្រទេសថៃ នឹងកើនឡើងដល់ទៅ ប្រមាណ ៥០ លាននាក់ ស្មើនឹងកំណើនជាង៥% ធៀបនឹងឆ្នាំមុន។
នៅក្នុងឆ្នាំ២០១៩នេះដែរ គម្រោងមានតម្លៃទុនវិនិយោគ ប្រមាណ ៨ពាន់លានដុល្លារអាមេរិក
ត្រូវបានវិនិយោគនៅក្នុងវិស័យទូរគមនាគមន៍ក្នុងប្រទេសថៃ។
© 2024 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។