កូវីដ-១៩ - សេដ្ឋកិច្ច​ថៃ

Thai Airways ខាត​បង់​ជាង ៧០០​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី៣ ឆ្នាំ២០២០


ដោយសារតែវិបត្តិមេរោគកូវីដ១៩ នៅតែបន្តវាយប្រហារដល់ វិស័យទេសចរណ៍នៅក្នុងប្រទេសថៃ ដែលជាវិស័យស្នូលក្នុងការគាំទ្រដល់សេដ្ឋកិច្ចជាតិ។ ក្នុងនោះដែរ ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានខាតបង់ប្រមាណជាង ៧០០លានដុល្លារអាមេរិក នៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២០នេះ កើនឡើងដល់ទៅជាង ៤ដង បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០១៩ ដែលខាតបង់ប្រមាណ ១៥០លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានក្នុងស្រុកថៃ។
យាន្ដហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airway (រូបភាព៖ businesstraveller.com)
ដោយ

លោក ចាន់ ស៊ីន ប្រធានស្តីទីក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានគូសបញ្ជាក់ថា បញ្ហាមេរោគកូវីដ១៩ នៅតែមានឥទ្ធិពលធ្ងន់ធ្ងរដល់ អាជីវកម្មទូទាំងសកល និងកំណត់កម្រិតនៃជើងហោះហើរអន្តរជាតិ ដែលធ្វើឲ្យ ភ្ញៀវទេសចរណ៍អន្តរជាតិ ជាប់គាំងនៅក្នុងប្រទេសរបស់ខ្លួន មិនអាចដើរកម្សាន្តបាន។

លើសពីនេះ ការប្រើប្រាស់កងនាវាអាកាសចរណ៍របស់ក្រុមហ៊ុន ក៌បានធ្លាក់ចុះពី ៨០% មកនៅត្រឹម ៣៥% ហើយចំនួនអ្នកដំណើរ ក៏ធ្លាក់ចុះដល់ទៅ ៩២% មកនៅត្រឹម ៥សែននាក់ នៅក្នុងត្រីមាសទី ៣ឆ្នាំនេះ ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រសួងទេសចរណ៍ និងកីឡាថៃ បង្ហាញថា ជាក់ស្តែង ៩ខែដំបូង ដើមឆ្នាំ ២០២០នេះ ថៃទទួលបានភ្ញៀវទេសចរអន្តរជាតិ ៦លាន ៧សែននាក់ ធ្លាក់ចុះ ៧៧% ធៀបនឹងឆ្នាំមុន ដែលមានភ្ញៀវជាង ៣០លាននាក់ ហើយចំនួនភ្ញៀវទេសចរណ៍នេះ គឺភាគច្រើន ចូលមកប្រទេសថៃ តាំងពីត្រីមាសទី ១មកម្ល៉េះ ខណៈប៉ុន្មានខែចុងក្រោយនេះ ចំនួនភ្ញៀវទេសចរបរទេស គឺស្មើ សូន្យតែម្តង។

ជាចុងក្រោយ អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ក៏បានណែនាំឲ្យ រាជរដ្ឋាភិបាលថៃ ពិចារណាបង្កើត ច្រករបៀងសុខភាពសាធារណៈ ដើម្បីចាប់ផ្តើមបើកដំណើរការវិស័យ ទេសចរណ៍ឡើងវិញ ជាមួយបណ្តាប្រទេសដទៃ ក៏ប៉ុន្តែ រាជរដ្ឋាភិបាលថៃ បានបរាជ័យក្នុងការបើកដំណើរការ ទោះបីជាបានសិក្សារួចក៏ដោយ៕




អត្ថបទបន្ទាប់


កិច្ចព្រមព្រៀង RCEP នឹងត្រូវកម្ពុជារួមទាំងប្រទេស១៤ ទៀត ចុះហត្ថលេខានៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ទោះគ្មានវត្តមានឥណ្ឌា

ព័ត៌មាន
ក្រោយពីមានការខិតខំប្រឹងប្រែងអស់រយៈពេល ជិត១០ឆ្នាំរួចមក នៅទីបំផុតប្រទេសកម្ពុជារួមជាមួយប្រទេសចំនួន ១៤ ផ្សេងទៀត ត្រៀមនឹងចុះហត្ថលេខាលើកិច្ចព្…

ម្រេចកំពតនៅតែកំណើននាំចេញល្អ ទោះមានកសិករមួយចំនួនបោះបង់ការដាំដុះក្ដី!

ព័ត៌មាន
សមាគមម្រេចកំពតបានឲ្យដឹងថា ការនាំចេញម្រេច កំពត ទៅទីផ្សារសកលលោកនៅតែមានស្ថិរភាពល្អ ជុំវិញ ៥១ តោន គិតមកដល់ថ្ងៃទី១៣ វិច្ឆិកានេះ ពោលគឺប្រហា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ