កូវីដ-១៩នៅថៃ

ថៃនៅសល់ថវិកា១០ ពាន់លានដុល្លារទៀត ដើម្បីទប់ទល់នឹងវិបត្តិកូវីដ-១៩ រហូតដល់ដំណាច់ខែកញ្ញា


រាជរដ្ឋាភិបាលថៃនៅសល់ថវិកាប្រមាណជិត១០ពាន់លានដុល្លារទៀតប៉ុណ្ណោះ ដើម្បីទុកប្រើប្រាស់ទប់ទល់នឹងវិបត្តិកូវីដ-១៩ រហូតដល់ដំណាច់ខែកញ្ញាខាងមុខនេះ ដោយកញ្ចប់ថវិកានេះ គឺសល់ពីកញ្ចប់ថវិកាកម្ចីសម្រាប់ការជំរុញសេដ្ឋកិច្ចជាង ៣២ពាន់លានដុល្លារ ដែលបានប្រើប្រាស់នាពេលកន្លងមក បូករួមកញ្ចប់ថវិកាប្រើប្រាស់បន្ទាន់កាលពីឆ្នាំ២០២០ប្រមាណ២ពាន់លានដុល្លារ ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានថៃ The Nation។
ថៃនៅសល់ថវិកា១០ ពាន់លានដុល្លារទៀត ដើម្បីទប់ទល់នឹងវិបត្តិកូវីដ-១៩ រហូតដល់ដំណាច់ខែកញ្ញា (រូបភាព៖ Bangkok Post)
ដោយ

កាលពីសប្ដាហ៍មុននេះ គណៈរដ្ឋមន្ត្រីថៃ ក៏បានកំណត់​ដាក់ចេញថវិកា​​ជាង​ ៧ពាន់លាន​ដុល្លារ ដើម្បី​ដោះស្រាយ​បញ្ហា​ឆ្លងរីករាល​កូវីដ-១៩​រលកទី៣ ដែលកំពុងរាតត្បាត​ខ្លាំងក្លាបំផុត នៅក្នុងប្រទេសថៃ​មិនធ្លាប់មានពីមុនមក។

ថវិកា​ទាំងនេះ នឹង​ត្រូវប្រើប្រាស់ ដើម្បី​ជំរុញ​ដល់​វិធានការ​មួយចំនួន សំដៅ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ ក៏ដូចជា​អាជីវកម្ម​ដែលរងគ្រោះ​អំឡុង​ពេល​មេរោគរាតត្បាតនេះ។ នាយក​ការិយាល័យថវិកា​របស់ថៃ​លោក ដេចឆាពីវ៉ាត់ ណាសុងក្លា អះអាងថា កញ្ចប់ថវិកា​ដែលនៅសល់​នេះ នឹង​ជួយ​រដ្ឋាភិបាល​ក្នុងការ​ទប់ទល់​នឹង​​វិបត្តិកូវីដ-១៩ រហូតដល់​ចុងឆ្នាំ​សារពើពន្ធ​២០២១នេះ ពោលគឺ​នៅត្រឹមថ្ងៃទី ៣០ ខែកញ្ញាខាងមុខ។

លោកបន្ថែមថា បើសិនជា​វិបត្តិមេរោគ​រាតត្បាតនេះ នៅបន្ដ​ដល់ឆ្នាំក្រោយ នោះ​រដ្ឋាភិបាល អាចប្រើប្រាស់​​ថវិកា ​ដែលបានកំណត់ត្រៀមទុកជិត​៣ពាន់លាន​ដុល្លារ ​សម្រាប់​​ការប្រើប្រាស់​បន្ទាន់​នៅឆ្នាំ២០២២ ក៏ដូចជា​អាច​ប្រើប្រាស់​ដើមទុន​បម្រុង​របស់​ក្រសួងហិរញ្ញវត្ថុ​ដែលមាន​ជាង ​១ពាន់​៦រយលាន​ដុល្លារបានផងដែរ។ ប្រសិនបើ​មូលនិធិ​ថវិកា​នៅមិនគ្រប់គ្រាន់ទៀត រដ្ឋាភិបាល​អាច​នឹង​ដាក់ចេញ​នូវ​ការអនុវត្ត​ការផ្ទេរថវិកា​ ដូចដែល​ធ្លាប់​បានធ្វើ​កាលពីឆ្នាំមុន។

មន្ត្រីជាន់ខ្ពស់ថៃរូបនេះ បានគូសបញ្ជាក់ទៀតថា កញ្ចប់​ថវិកាជាតិ​ប្រមាណ ​១០០ពាន់លាន​ដុល្លារ សម្រាប់​​​ឆ្នាំសារពើពន្ធ​២០២២ មិនបាន​រួមបញ្ចូល​មូលនិធិ​សម្រាប់​ដោះស្រាយ​វិបត្តិកូវីដ-១៩នោះទេ ដោយសារតែ​រដ្ឋាភិបាលថៃ​រំពឹងថា​វិបត្តិនេះ នឹងត្រូវបាន​ដោះស្រាយ​ចប់​នៅមុនឆ្នាំ​សារពើពន្ធ​២០២២មកដល់។ ប៉ុន្ដែ កញ្ចប់ថវិកាដោះស្រាយ​នឹងវិបត្តិកូវីដ-១៩នេះ នឹងមាន​ការដាក់ស្នើ ទៅកាន់គណៈរដ្ឋមន្ត្រី​ម្ដងទៀត​ក្នុងសប្ដាហ៍នេះ។

សូមបញ្ជាក់ថា ប្រទេសថៃ នៅមិនទាន់​​ចុះថយ​ចំនួន​អ្នកឆ្លង​កូវីដ-១៩នោះទេនៅក្នុង​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយនេះ ដោយចំនួនអ្នកឆ្លង​ប្រចាំ​ថ្ងៃក្នុងប្រទេសនេះរាប់ពាន់នាក់​ក្នុងមួយថ្ងៃ។ ជាក់ស្ដែង គិតត្រឹមថ្ងៃទី ១១ ខែឧសភា នៅថៃមានអ្នកឆ្លងថ្មី​ជិត​២ពាន់នាក់ និងមានអ្នកស្លាប់​៣១នាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមកំពុងតាមចរចានាំយកបច្ចេកវិទ្យាផលិតវ៉ាក់សាំងកូវីដ-១៩ សម្រាប់មក​ផលិតក្នុងស្រុក

ព័ត៌មាន
ប្រទេសវៀតណាម កំពុងស្វែងរកការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងបែប mRNA សម្រាប់យកមកអនុវត្តប្រើប្រាស់ក្នុងការផលិតវ៉ាក់សាំងកូវីដ-១៩ នៅក្នុងប្រទ…

ចំនួនប្រជាជនឥណ្ឌា និងចិនកំពុងមាន ប្រដំប្រសងគ្នាហើយក្នុងរង្វង់ ១,៤ពាន់លាននាក់

ព័ត៌មាន
ចិន ត្រូវបានគេស្គាល់ថាជាប្រទេសមានចំនួនប្រជាជនច្រើនជាងគេបំផុតក្នុងលោក បន្ទាប់គឺប្រទេសឥណ្ឌា។ ប៉ុន្ដែ នៅឆ្នាំ២០២០ ចំនួនប្រជាជនចិន និងឥណ្ឌា ត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ