កិច្ចចរចាពាណិជ្ជកម្ម​ថៃ អាមេរិក

ថៃ នឹងចរចាជាមួយ អាមេរិក លើការផ្អាកការអនុគ្រោះពន្ធអាហារសមុទ្រ


នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធចាន់អូចា នឹងធ្វើការចរចាគ្នាជាមួយនឹង តំណាងមកពីសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងខែវិច្ឆិកា ដើម្បីបញ្ជាក់អំពី គម្រោងផ្អាកការអនុគ្រោះពន្ធពាណិជ្ជកម្ម ទៅលើ ឧស្សាហកម្មអាហារសមុទ្រថៃ ដែលនឹងប៉ះពាល់ធ្ងន់ធ្ងរដល់ អ្នករកស៊ី នៅក្នុងវិស័យនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Bangkok ។
ថៃ នឹងចរចាជាមួយ អាមេរិក លើការផ្អាកការអនុគ្រោះពន្ធអាហារសមុទ្រ (រូបភាព៖http://www.khaosodenglish.com)
ដោយ

ឧបនាយករដ្ឋមន្រ្តីថៃ លោក សោមគីត ចតុស្រីបិតក បានបញ្ជាក់ឲ្យដឹងថា ក្រោយពីទទួល​បានដំណឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងផ្អាកការអនុគ្រោះពន្ធ​ពាណិជ្ជកម្ម សម្រាប់ឧស្សាហកម្ម​អាហារសមុទ្រថៃ ដែលមាន​ទំហំពាណិជ្ជកម្ម​ប្រមាណ ១,៣ ពាន់លាន​ដុល្លារ​អាមេរិកនោះ នាយករដ្ឋមន្រ្តីថៃ ក៏ត្រៀមខ្លួននឹង​ទៅចរចា​ឡើងវិញ ចំពោះបញ្ហានេះ ដោយសារតែ គម្រោងនេះ មិនទាន់សម្រេច​ជាស្ថាពរនៅឡើយទេ។

លោក សោមគីត បន្តថា ថៃ និងអាមេរិក ជាមិត្តស្និទ្ធស្នាលនឹងគ្នា យូរណាស់មកហើយ ហើយចំពោះរឿង​អនុគ្រោះពន្ធនេះ ក៏អាចចរចាគ្នា​បានដែរ នៅក្នុងឱកាស​កិច្ចប្រជុំអាស៊ាន ដែលនាយក​រដ្ឋមន្រ្តី ប្រាយុទ្ធ អាចជួប​ជាមួយនឹង គណៈប្រតិភូ និងអ្នកវិនិយោគិន​អាមេរិកផងដែរ។

យ៉ាងណាក៏ដោយ លោក ប្រាយុទ្ធចាន់អូចា ក៏បានប្រកាសដល់ សាធារណៈជន កុំឲ្យមានការ​ភ័យព្រួយបារម្ភ​ខ្លាំងពេក អំពី បញ្ហានេះ ដោយអះអាងថា ថៃ នឹងព្យាយាមចរចា ឲ្យបានសម្រេច និងលឿន​តាមតែអាចធ្វើទៅបាន និងព្យាយាមស្វែងរក​ទីផ្សារបន្ថែមទៀត ដែលជាដំណោះស្រាយ​រយៈពេលវែង។

ទោះបីជាមាន​ការផ្អាក​ការអនុគ្រោះពន្ធ​នេះក៏ដោយ ថៃ នៅតែអាច​នាំចេញ​ផលិតផល​ទៅកាន់ អាមេរិក បានដដែល ដោយគ្រាន់តែ​រងសម្ពាធ​ពន្ធ​ប្រមាណ ៦០លានដុល្លារ​អាមេរិក ក្នុងមួយឆ្នាំ។

សូមជម្រាបដែរថា បើតាមការដក​ស្រង់សម្តីរបស់ ការិយាល័យ​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក ដោយសារព័ត៌មាន​ Bloomberg បានបង្ហាញ​ឲ្យដឹងថា ផលិតផលគ្រឿងសមុទ្រ​ថៃជាង ៥៧០មុខ នឹងបាត់បង់​សិទ្ធទទួល​បានការអនុគ្រោះពន្ធ ដែលនឹងចាប់ផ្តើម​ចាប់ពី​ខែមេសា ឆ្នាំ ២០២០​ខាង​មុខនេះ។

ក្រៅពីអាហារសមុទ្រ នៅមាន​ផលិតផល​ជាច្រើនមុខទៀត ដែលអាច​នឹងបាត់បង់​ការអនុគ្រោះពន្ធ​នេះដែរ ដូចជា បន្លែ ផ្លែឈើ វាយនភណ្ឌ និងគ្រឿងអេឡិចត្រូនិក​ជាដើម។

គួរជម្រាបថា ការិយាល័យអ្នក​តំណាងពាណិជ្ជកម្ម​អាមេរិក បង្ហាញឲ្យដឹងថា ការនាំចេញ​របស់ថៃ ទៅកាន់អាមេរិក កាលពីឆ្នាំ ២០១៨កន្លងទៅ​សម្រេច​បានជាង ៣១ពាន់លានដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានាំចេញផលនេសាទស្រស់ក្នុងរយៈពេល ៩ខែឆ្នាំ២០១៩ នៅតែដាំក្បាលចុះ

ព័ត៌មាន
ការនាំចេញផលនេសាទស្រស់ទៅកាន់ទីផ្សារអន្តរជាតិ ចាប់ពីខែមករា ដល់ខែកញ្ញាឆ្នាំ២០១៩នេះ សម្រេចបាន ៧ពាន់តោន ស្មើនឹងជាង ៤៦ភាគរយនៃផែនការ ១,៥ ម…

អាជ្ញាធរ​រក​ឃើញ​សព​ស្រ្តី​អង់គ្លេស ដែល​បាត់​ខ្លួន​ចំនួន​៧ថ្ងៃ អណ្តែត​លើ​ផ្ទៃ​សមុទ្រ​ក្បែរ​ព្រំដែន​ប្រទេស​ថៃ

ព័ត៌មាន
សពស្រ្តី​ជនជាតិ​អង់គ្លេស​វ័យ​២១​ឆ្នាំ ឈ្មោះ Amelia Bambridge ដែល​បាន​បាត់​ខ្លួន​ចំនួន​៧​ថ្ងៃ នៅ​លើ​កោះរ៉ុង ត្រូវ​បាន​អាជ្ញាធរ​ប្រទះ​រក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ