ថៃ-​ស្រូវអង្ករ

ថៃ​លៃ​ថវិកា​ជាង ២,៤​ពាន់​លាន​ដុល្លារ​សម្រាប់​ឲ្យ​កសិករ​ខ្ចីដើម្បី​ពន្យារ​ពេល​ការ​លក់ស្រូវ


ធនាគារ​កសិកម្ម​និង​សហគមន៍​កសិកម្ម​​ (BAAC) ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​ប្រទេស​ថៃ បាន​លៃ​ទុក​ថវិកា​ជាង ៨០​ពាន់​លាន​បាត ឬ​ស្មើ​នឹង​ប្រហែល ២,៤ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​ផ្ដល់​ជា​កម្ចី​ និងជំនួយ​​ឥត​សំណង ដល់​កសិករ​ដែល​ពន្យារពេល​លក់ស្រូវ​របស់​ពួកគេ ដើម្បី​រក្សា​លំនឹង​តម្លៃ​ស្រូវ។
ប្រទេស​ថៃ​លៃ​ថវិកាជាង ២,៤​ពាន់​លាន​ដុល្លារ​សម្រាប់​ឲ្យ​កសិករ​ខ្ចី​ដើម្បី​ពន្យារ​ពេល​ការ​លក់ស្រូវ។
ដោយ

កាសែត បាងកក ប៉ុស្តិ៍ ផ្សាយ​ដោយ​ដក​ស្រង់​មន្ត្រី​ជាន់​ខ្ពស់​ធនាគារ ថា ធនាគារ​ BAAC ប៉ាន់​ស្មាន​ថា កសិករ​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​កម្ចី​ប្រហែល ៧០​ពាន់​លាន​បាត ឬប្រហែល ២,១១​ពាន់​លាន​ដុល្លារ ពី​ក្នុង​ថវិកា​សរុប​ជាង ៨៣,៧​ពាន់​លាន​បាត ដែល​លៃ​ទុក​សម្រាប់​ឥណទាន​និង​ឧបត្ថម្ភ​ធន។ ថវិកា​សម្រាប់​កម្ចី​ទាំង​នេះ នឹង​បញ្ចេញ​ឲ្យ​កសិករ​នៅ​ចុង​ឆ្នាំ​នេះ និង​ដើម​ឆ្នាំ​ក្រោយ។ 

កញ្ចប់​ថវិកា​សម្រាប់​កម្ចី​និង​ជំនួយ​ឥត​សំណង​នេះ មួយ​ផ្នែក​ នឹង​ផ្ដល់​ជា​កម្ចី​សាច់​ប្រាក់​សុទ្ធ​ដល់​កសិករ​ដែល​រក្សា​ទុក​ស្រូវ​ក្នុង​ជង្រុក​សម្រាប់​រយៈពេល​កំណត់​ណា​មួយ មួយ​ផ្នែក ផ្ដល់​ជា​កម្ចី​ទៅ​ដល់​ស្ថាប័ន​កសិកម្ម ដែល​ទិញ​ស្រូវ​ពី​សមាជិក​ដើម្បី​បង្កើន​តម្លៃ​បន្ថែម​នៃ​ផលិតផល និង​មួយ​ផ្នែក​ទៀត ផ្ដល់​ទៅ​ឲ្យ​​អ្នក​បង្ក​បង្កើន​ផល​ស្រូវ ដែល​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​នាយកដ្ឋាន​ប្រពលវប្បកម្ម​កសិកម្ម ដើម្បី​​ទទួល​ឧបត្ថម្ភធន​ថ្លៃ​​ច្រូត​កាត់​របស់​ពួកគេ។ 

នៅ​ក្រោម​ផែនការ​ផ្ដល់​កម្ចី​ដើម្បី​ពន្យារពេល​ការលក់ស្រូវ​របស់​កសិករ ធនាគារ​រដ្ឋ​ផ្ដល់​ឥណទាន​ដោយ​ផ្អែក​លើ​តម្លៃ​ស្រូវ​គិត​ជា​មធ្យម​នៃ​រយៈពេល​ ៣ឆ្នាំ​ចុង​ក្រោយ។

កម្ចី​សម្រាប់​កសិករ​ទាំង​នេះ នឹង​ចាប់ផ្ដើម​ផ្ដល់​ឲ្យ​កសិករ​ពី​ថ្ងៃ​នេះ​ រហូត​ដល់​ដាច់​ខែ​កុម្ភៈ​ ឆ្នាំ​២០១៨ ហើយ​គេ​រំពឹង​ថា កម្មវិធី​កម្ចី​នេះ​នឹង​ជួយ​ពន្យារពេល​ការលក់ស្រូវចំនួនជាង ២​លាន​តោន ក្នុង​អំឡុង​ពេល​​រដូវ​ច្រូត​កាត់​ប្រចាំ​ឆ្នាំ៕ (អត្ថបទ​ប្រែ​សម្រួល)




អត្ថបទបន្ទាប់


ចិន​ចុះ​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ Boeing អាមេរិក ៣០០​គ្រឿង

ព័ត៌មាន
ក្នុង​អំឡុង​​ដំណើរទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ចិន​បាន​ចុះ​ហត្ថលេខា​លើ​ក…

អ្នក​ជំនាញ​​ប្រាប់​ពី​គន្លឹះ​៥​ចំណុច​​ដើម្បី​ទិញ​ដី​បាន​ចំណេញ​និង​ចៀសវាង​ហានិភ័យ

ព័ត៌មាន
ការទិញ​លក់​ដី​ធ្លី​នៅ​កម្ពុជា​កំពុង​តែ​កក្រើក​ក្នុង​តំបន់​ទីក្រុង ជាយ​ក្រុង និង​ទីប្រជុំជន ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ជា​ច្រើន ក្លាយ​ជា​អ្នក​មាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ