រូបិយវត្ថុឌីជីថល

ថៃ និងវៀតណាម នាំមុខគេនៅអាស៊ានលើការជួញដូររូបិយវត្ថុឌីជីថល (Crypto)


ប្រទេសថៃនិងវៀតណាមបានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មជួញដូរ រូបិយបណ្ឌឌីជីថល ឬហៅថាគ្រីបតូ (Crypto) ដ៏ធំជាងគេក្នុងចំណោមប្រទេសសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន ដោយបាននាំមុខសូម្បីតែប្រទេសសិង្ហបុរី ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំរបស់តំបន់នេះផងដែរ។
ថៃ និងវៀតណាម នាំមុខគេនៅអាស៊ានលើការជួញដូររូបិយបណ្ណឌីជីថល (Crypto)
ដោយ

ការនាំមុខលើការជួញដូររូបិយបណ្ឌឌីជីថល នៅប្រទេសទាំងពីរនេះ កើតឡើងនៅក្នុងពេលដែលទីផ្សារនេះកំពុងមានការប្រកួតប្រជែងខ្ពស់ ហើយសិង្ហបុរីកំពុងបង្កើតច្បាប់ថ្មីដើម្បីគ្រប់គ្រងវិស័យវិស័យមួយនេះ ដែលបង្កលក្ខណៈតឹងរ៉ឹងជាងមុន ដ្បិតថា វាជាជាការជួញដូរដែលប្រឈមនឹងហានិភ័យខ្ពស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានជប៉ុន Nikkei។

ទាំងថៃនិងវៀតណាម បានកត់ត្រាទឹកប្រាក់ជាង ១០០ពាន់លានដុល្លាររៀងៗខ្លួន ក្នុងប្រតិបត្តិការលក់ និងទិញរូបិយបណ្ណឌីជីថល ឬគ្រីបតូ រាប់ចាប់ពីខែកក្កដាឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ ២០២២។ នេះបើយោងតាមតួលេខដែលបានចេញផ្សាយកាលពីថ្ងៃពុធ ដោយស្ថាប័នកត់ត្រាទិន្នន័យ Chainalysis ។

ស្ថាប័នមួយនេះបានឱ្យដឹងទៀតថា អ្នកប្រើប្រាស់នៅក្នុងប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងមធ្យមកម្រិតខ្ពស់ ជារឿយៗពឹងផ្អែកលើរូបិយបណ្ណអេឡិចត្រូនិកនេះ ដើម្បីធ្វើការផ្ទេរប្រាក់មកស្រុកកំណើត និងក៏ដូចជាសន្សំប្រាក់របស់ពួកគេ ក្នុងគ្រាដែលរូបិយបណ្ណទូទៅ មានការឡើង ឬធ្លាក់តម្លៃ។ មិនតែប៉ុណ្ណោះ ប្រទេសទាំងនោះ ក៏មានទំនោរពឹងផ្អែកលើកាក់ Bitcoin និងរូបិយបណ្ណអេឡិចត្រូនិច ច្រើនជាងប្រទេសដទៃទៀតផងដែរ។

ជាក់ស្តែង ប្រទេសថៃបានកត់ត្រាពីទឹកប្រាក់ជាង ១៣៥ពាន់លានដុល្លារនៅក្នុងតម្លៃរូបិយបណ្ណគ្រីបតូ ដែលបានធ្វើប្រតិបត្តិការតាំងតែពីដើមឆ្នាំនេះ។ ចំណែកប្រទេសវៀតណាម មានប្រតិបត្តិការជាង១១០ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នា។

ប្រទេសសិង្ហបុរីបានធ្លាក់មកនៅចំណាត់ថ្នាក់ទី៣ តាមពីក្រោយវៀតណាម និងថៃ ជាមួយនឹង ទំហំប្រតិបត្តិការជួញដូរគ្រីបតូ ជាង១០០ពាន់លានដុល្លារ។ ភាពអសកម្មខ្លះក្នុងវិស័យគ្រីបតូនៅសិង្ហបុរី កើតឡើងដោយសារតែនិយតករហិរញ្ញវត្ថុរបស់រដ្ឋកំពុងស្ថិតក្នុងដំណើរការនៃការបង្កើតច្បាប់ ដើម្បីរឹតបន្តឹងការត្រួតពិនិត្យលើការជួញដូររូបិយវត្ថុនេះ។

សូមជម្រាបថា កាលពីប៉ុន្មានខែមុន អ្នកជួញដូរគ្រីបតូទាំងនៅសឹង្ហបុរី និងនៅទូទាំងប្រទេស ត្រូវបង្ខំចិត្ត លក់ចេញគ្រីបតូរបស់ខ្លួនក្នុងទឹកប្រាក់ថោកបំផុត បន្ទាប់ពីទីផ្សារបានដាំក្បាលចុះខ្លាំង។ ជាក់ស្តែង កាលពីខែឧសភា កាក់ UST និងកាក់គ្រីបតូ Luna ដែលធ្លាប់តែមានតម្លៃជួញដូរសរុបទូទាំងពិភពលោក ដល់ជិត ២០ពាន់លានដុល្លារ បានដាំក្បាលចុះធ្លាក់តម្លៃរហូតដល់ កាក់ Luna លែងមានតម្លៃ នឹងលែងមានវត្តមានលើទីផ្សារជួញដូរតទៅទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកឧកញ៉ា សៀ ឫទ្ធី ដឹកនាំគណៈប្រតិភូចូលជួបជាមួយប្រធានាធិបតីប្រទេសប៉ាគីស្ថាន ដើម្បីស្វែងយល់ឱកាសពាណិជ្ជកម្ម និងវិនិយោគទៅវិញទៅមក

ព័ត៌មាន
អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group បានដឹកនាំបេសកកម្មអភិវឌ្ឍន៍អាជីវកម្មនៅក្នុងប្រទេសប៉ាគីស្ថានសម្រាប់រយ…

ក្រុមហ៊ុនយក្សចិន Huawei នឹងមុជចូលក្នុងការវិនិយោគផលិតកម្មបន្ទះឈីប ដើម្បីទប់ទល់នឹងគំនាបពីអាមេរិក

ព័ត៌មាន
ក្រុមហ៊ុនយក្សចិន Huawei Technologies ដែលរងការចោទប្រកាន់ និងដាក់គំនាបជាច្រើនពីសំណាក់រដ្ឋាភិបាលអាមេរិកនោះ បានប្រកាសថា ខ្លួននឹងចូលរួមល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ