ថៃបញ្ជប់ការនាំចូល​​រថយន្ដ​ជជុះ​

ចាប់ពីថ្ងៃទី ១០ ខែធ្នូ តទៅ ថៃនឹងបិទការនាំចូលឡានជជុះទាំងស្រុង


ចាប់ពីទី ១០ ខែធ្នូ ឆ្នាំ២០១៩នេះ តទៅ រាជរដ្ឋាភិបាលថៃ នឹងចាប់ផ្ដើមអនុវត្ត ច្បាប់ថ្មី ដោយបិទការនាំចូលរថយន្ដជជុះទាំងស្រុង ដើម្បីបំបាត់ការរត់ពន្ធខុសច្បាប់ និងទប់ស្កាប់ការបំពុលបរិយាកាស។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកថៃ បាងកកប៉ុស្ដិ៍។
ចាប់ពីថ្ងៃទី ១០ ខែធ្នូ តទៅ ថៃនឹងបិទការនាំចូលឡានជជុះទាំងស្រុង (រូបភាព៖ បាងកកប៉ុស្ដិ៍)
ដោយ

អ្នកនាំចូលនីមួយៗ ត្រូវបាន​ឲ្យ​ដំណើរ​ការ​ការនាំចូល​ ក្រោមច្បាប់​ដែលមានស្រាប់​បច្ចុប្បន្ន មានសុពលភាព​នៅត្រឹមថ្ងៃទី ៩ ធ្នូប៉ុណ្ណោះ ហើយចំពោះ​ការល្មើស​នាំចូល​បន្ទាប់ពីថ្ងៃទី ១០ ខែធ្នូទៅ អគ្គនាយកដ្ឋាន​គយ នឹង​មានសិទ្ធិ ដកហូត ឬកម្ទេចចោល​យានយន្ដ​ខុសច្បាប់​ទាំងនោះ។

លោក អាឌុល ជុតទីនី សាខន អគ្គនាយកនាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស​បាននិយាយ​ក្នុង​សារព័ត៌មាន​បាងកកប៉ុស្ដិ៍ថា ក្រសួង​ពាណិជ្ជកម្ម បាន​ចេញសេចក្ដីប្រកាស​ផ្លូវការរួចហើយ បន្ទាប់ពី​គណៈរដ្ឋមន្ត្រីបាន​អនុម័ត​វិធានការនេះ កាលពីថ្ងៃទី ៧ ឧសភា កន្លងទៅ។

លោក អាឌុល បញ្ជាក់ថា «ច្បាប់ថ្មីនេះ មានគោលបំណង​គ្រប់គ្រង​ការបំភាយ​ឧស្ម័នពុល ពីយានយន្ដ និងសម្រាប់សុវត្ថិភាព​ដងផ្លូវ។ »

បទប្បញ្ញាតិដែលមានស្រាប់​នាពេលបច្ចុប្បន្ន​របស់ថៃ ហាក់នៅមាន​ចន្លោះប្រហោង សម្រាប់​ការរត់ពន្ធនាំចូល​យានយន្ដខុសច្បាប់។ ឧទាហរណ៍ អ្នកនាំចូល​ខ្លះ បានប្រកាសថា ខ្លួន​បាននាំចូល​រថយន្ដជជុះទាំងមូល តែ​បន្លំ​ថាជាការនាំចូល​បំណែកនៃរថយន្ដ ដើម្បីគេចវេះ​ពីការ​បង់ពន្ធ​គយ​ក្នុងចំនួនច្រើន។

បច្ចុប្បន្ន សម្រាប់​រថយន្ដ នាំចូល​ត្រូវបានកំណត់យកពន្ធ​៨០% ខណៈដែល​បំណែក​នៃរថយន្ដ និងគ្រឿងបន្លាស់ គឺកំណត់យកពន្ធ តែ ៣០%ប៉ុណ្ណោះ។

របាយការណ៍ពីអគ្គនាយកដ្ឋាន​គយថៃ បានឲ្យដឹងថា រថយន្ដ​ជជុះសម្រាប់ការ​ប្រើប្រាស់ផ្ទាល់​ខ្លួន ត្រូវបាន​នាំចូល​សរុប​ចំនួន ១០០ ឯកតា កាលពីឆ្នាំ ២០១៨ ប៉ុន្ដែ ធាតុពិត មានករណី​រត់ពន្ធខុសច្បាប់​នាំចូល​រថយន្ដ​ជជុះនេះ រហូតដល់ ១ពាន់​ករណី ហើយមាន ៩៥% នៃរថយន្ដទាំងនោះ គឺជាប្រភេទ​រថយន្ដ​ប្រណីតៗ។ 

ទោះយ៉ាងណា ច្បាប់ថ្មីនេះ ក៏មានការលើកលែង ចំពោះ​ការនាំចូល​រថយន្ដ​សម្រាប់​គោលបំណង​ពិសេស ដូចជា​សម្រាប់​ការប្រើប្រាស់​របស់រាជរដ្ឋាភិបាល ស្ថានទូត ការងារសប្បុរសធម៌សាធារណៈ ការដំឡើង​និងនាំចេញឡើងវិញ និងការ​តាំងពិព័រណ៍ជាដើម។ បន្ថែមពីនេះ យានយន្ដជជុះ​ផ្សេងទៀត ដូចជា​ ត្រាក់ទ័រ ឡានសង្គ្រោះបន្ទាន់ និងឡានពន្លត់អគ្គីភ័យ​ជាដើម ក៏ត្រូវបានអនុញ្ញាតឲ្យនាំចូល​ផងដែរ ប៉ុន្ដែ ត្រូវ​មានការស្នើសុំ​ការអនុញ្ញាត​ពី​ក្រសួងពាក់ព័ន្ធជាមុនសិន៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចំណូលពន្ធដារប្រមូលបានជាង ១.៥០០ លានដុល្លារអាមេរិក នៅឆមាសទី ១ ឆ្នាំ២០១៩

ព័ត៌មាន
តួលេខដែលបានបង្ហាញដោយអគ្គនាយកដ្ឋានពន្ធដារ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ក្នុងរយៈពេល ៦ខែ ឆ្នាំ២០១៩ នេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលព…

អេស៊ីលីដា រៀបចំជំនួប រវាងភាគហ៊ុនិក ជាមួយម្ចាស់​សាជីវកម្ម ជាង ១០០​មកពី ប្រទេសជប៉ុន

ព័ត៌មាន
ធនាគារដ៏ធំនិងឈានមុខគេនៅកម្ពុជា ធនាគារអេស៊ីលីដា ភីអិលស៊ី បានរៀបចំវេទិការពិភាក្សាគ្នារវាងពាណិជ្ជករ និងភាគទុនិករបស់អេស៊ីលីដាក៏ដូចជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ