អគ្គិសនីថៃ

ប្រទេសថៃ ទិញអគ្គិសនីពីឡាវកើនដល់ ៦០០០ មេហ្គាវ៉ាត់ម៉ោង


មិនត្រឹមតែកម្ពុជាទេ ដែលកំពុងខ្វះខាតថាមពលអគ្គិសនី ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក នៅប្រទេសថៃឯណោះវិញ ក៏កំពុងខ្វះខាតថាមពលអគ្គិសនីប្រើប្រាស់ដូចគ្នាដែរ។ តួយ៉ាង នាពេលថ្មីៗនេះ អាជ្ញាធរអគ្គិសនីថៃ បានចុះកិច្ចព្រមព្រៀងថ្មីមួយទិញអគ្គិសនីពីប្រទេសឡាវ ហើយតាមរយៈកិច្ចព្រមព្រៀងថ្មីនេះ ធ្វើឲ្យអគ្គិសនី ដែលថៃបានទិញពីឡាវសរុប កើនឡើងដល់ ៦.០០០ មេហ្គាវ៉ាត់ម៉ោង។
ប្រទេសថៃ ទិញអគ្គិសនីពីឡាវកើនដល់ ៦០០០ មេហ្គាវ៉ាត់ម៉ោង (https://electrical-engineering-portal.com)
ដោយ

តាម​ប្រភព​ព័ត៌មាន​ ក្នុងស្រុក​ថៃ បាន​ឲ្យដឹងថា កិច្ចព្រមព្រៀងទិញ​អគ្គិសនីថ្មីនេះ គឺនឹង​ជំនួស​កិច្ចព្រមព្រៀងចាស់​ដែលបាន​ចុះហត្ថលេខា​កាលពីឆ្នាំ២០០១ និង២០០៦ ដែលនឹង​ត្រូវផុត​សុពលភាព​នៅខែនេះ។

ត្រូវបាន​ស្រង់​សម្ដី​ដោយកាសែត​ក្នុងស្រុក​ថៃ លោក ស៊ីរី ជីរ៉ាពុង រដ្ឋមន្ត្រី​ក្រសួង​ថាមពល​ថៃ បានលើកឡើង​ថា កិច្ចព្រមព្រៀងនេះ ឆ្លុះបង្ហាញ​ឲ្យឃើញ​ពីកិច្ច​សហប្រតិបត្តិការ​លើវិស័យ​ពាណិជ្ជកម្ម​ផ្នែកថាមពល​ទៅវិញទៅ​មករវាង​ប្រទេស​ទាំងពីរ។ លោកបន្ថែមថា ប្រទេសថៃ នឹងទិញ​អគ្គិសនី​ពីប្រទេស​ឡាវកើន​ដល់ ៦ពាន់មេហ្គាវ៉ាត់​ម៉ោង និងអាចឈាន​ទៅពង្រីកបន្ថែម​ដល់ ៩ពាន់​មេហ្គាវ៉ាត់​ម៉ោង​នាពេលខាងមុខ។

បើតាម​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​ថៃ បានគូសបញ្ជាក់​ទៀតថា ប្រទេស ថៃ និងឡាវ មានកិច្ច​សហប្រតិបត្តិការ​លើវិស័យ​ថាមពល​នេះ អស់រយៈពេល៥០ឆ្នាំមក​ហើយ ហើយការ​ចុះកិច្ចព្រម​ព្រៀងនេះ​ទិញ​អគ្គិសនី​ពីប្រទេស​ឡាវនេះ ក៏មិនមែន​ជារឿង​ថ្មី​នោះដែរ៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហិច្ឆតាវៀតណាមនឹងបង្កើនថាមពលអគ្គិសនីឲ្យបាន ១៣ម៉ឺនមេហ្គាវ៉ាត់ នៅត្រឹមឆ្នាំ ២០៣០

ព័ត៌មាន
រដ្ឋាភិបាលវៀតណាម បានអនុម័តលើផែនការអភិវឌ្ឍន៍អគ្គិសនីជាតិរួចរាល់ហើយ ដែលប្រទេសក្បែរខាងកម្ពុជាយើងមួយនេះ អាចនឹងបង្កើនថាមពលអគ្គិសនីសរុបបាន…

សហគមន៍អ្នក​ផលិតអំបិលកំពត-កែប នឹងត្រូវរំលាយ នៅដំណាច់ខែមីនានេះហើយ!

ព័ត៌មាន
នៅថ្ងៃទី ៣០ មីនា ឆ្នាំ២០១៩នេះ សហគមន៍អ្នកផលិតអំបិលខេត្តកំពតកែប ដែលជាអ្នកផលិត និងផ្គត់ផ្គង់អំបិលតែមួយគត់នៅកម្ពុជា នឹងត្រូវរំលាយហើយ! ខណៈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ