ស្ថានភាពកូវីដ-១៩នៅកោះភូកេត

ថៃនៅតែជំនះបន្ដបើកកោះភូកេត និងកោះផ្សេងៗទៀត ទោះបីកូវីដ-១៩កំពុងលុកលុយខ្លាំង


ទោះបីជារលកឆ្លងជំងឺកូវីដ-១៩នៅប្រទេសថៃកំពុងបក់បោកខ្លាំង រួមទាំងការឆ្លងរីករាលថ្មីនៅកោះភូកេតក៏ដោយ ក៏គម្រោងបើកកោះភូកេតទទួលទេសចរបរទេសនឹងនៅតែបន្តដំណើរការដដែល។ យ៉ាងណាខេត្តភូកេតនេះគ្រោងនឹងរឹតបន្តឹងវិធានការត្រួតពិនិត្យសម្រាប់អ្នកដំណើរជនជាតិថៃ ដោយតម្រូវឱ្យពួកគេបង្ហាញទាំងការធ្វើតេស្ត កូវីដ-១៩ (អវិជ្ជមាន) និងលិខិតបញ្ជាក់ការចាក់វ៉ាក់សាំង។ វិស័យទេសចរណ៍ថៃ គឺជាឆ្អឹងខ្នងដ៏សំខាន់មួយសម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ចពលរដ្ឋនៅកោះភូកេតនេះ ក៏ដូចជាសេដ្ឋកិច្ចថៃទាំងមូលផងដែរ។
ថៃនៅតែបន្ដបើកកោះភូកេត និងកោះផ្សេងៗទៀត កំឡុងពេលកូវីដ-១៩កំពុងលុកលុយខ្លាំង
ដោយ

លោក​ណា​រ៉ុ​ង វ៉ូ​ន​ស៊ូ​វ (Narong Woonsew) អភិបាលខេត្ត​ភូ​កេ​ត បាន​បញ្ជាក់​ធានា​ដល់​សាធារណជន​ថា គម្រោង​បើក​កោះ​ភូ​កេ​ត​នឹង​នៅ​តែ​បន្ត​បើក​ដំណើរការ ទោះបីជា​បច្ចុប្បន្ន​មាន​ករណី​ឆ្លង​កើន​ខ្ពស់​ក៏​ដោយ​។ ខេត្ត​នេះ​គ្រោង​នឹង​រឹត​បន្តឹង​វិធានការ​ត្រួតពិនិត្យ​សម្រាប់​អ្នកដំណើរ​ជនជាតិ​ថៃ ដោយ​តម្រូវ​ឱ្យ​ពួក​គេ​បង្ហាញ​ទាំង​ការ​ធ្វើតេស្ត កូ​វី​ដ​-១៩ (​អវិជ្ជមាន​) និង​លិខិតបញ្ជាក់​ការ​ចាក់​វ៉ាក់សាំង​។

គួរ​ឱ្យ​ដឹង​ដែរ​ថា ភូ​កេ​ត​នៅ​តែ​ជា​ខេត្ត​មួយ​ដែល​ស្ថិត​នៅ​តំបន់​ពណ៌​លឿង​មាន​ន័យ​ថា ទាមទារ​ឱ្យ​មានការ​ឃ្លាំមើល​យ៉ាង​ដិត​ដល់​។ នៅ​កោះ​ភូ​កេ​តបា​នរក​ឃើញ​អ្នក​ឆ្លង​ថ្មី​៤០​ករណី​នៅ​ថ្ងៃ​អង្គា​រស​ប្ដា​ហ៍​នេះ ដែល​ជា​តួ​លេ​ខ្ពស់​បំផុត​តាំងពី​បើក​កោះ​ភូ​កេ​ត​ដើម្បី​ទទួល​ទេសចរ​បរទេស ខណៈ​មក​ទល់​ពេល​នេះ មាន​អ្នកជំងឺ​កូ​វី​ដ​-១៩​សរុប​ជិត​២០០​នាក់​ហើយ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​លើ​កោះ​នេះ​។

ទន្ទឹម​នេះ​ដែរ កាលពី​ថ្ងៃ​ទី​២៦ កក្កដា អាជ្ញាធរ​ក​ក៏​ដាក់​ចេញ​បង្កើន​វិធានការ​ការពារ​កូ​វី​ដ​-១៩ ដោយ​បិទ​ហាង​លក់ទំនិញ​អស់​រយៈពេល ៧​ថ្ងៃ និង​បន្ត​ការ​បិទ​សាលា​រហូត​ដល់​ពាក់កណ្តាល​ខែសីហា​ដោយ​ហាមឃាត់​ការ​ប្រមូលផ្តុំ​មនុស្ស​លើស​ពី ១០០ នាក់ និង​កំណត់​គម្លាត​លក់ដូរ​នៅ​តាម​ផ្សារ ដោយ​អនុញ្ញាត​ឲ្យ​មនុស្ស​នៅ​ក្បែរ​គ្នា​ត្រឹម ៤ នាក់​ប៉ុណ្ណោះ ក្នុង​មួយ​ម៉ែត្រការ៉េ​។

ចាប់តាំងពី​ការ​បើក​កោះ​ភូ​កេ​ត​នៅ​ថ្ងៃ​ទី ១ ខែកក្កដា​សម្រាប់​អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង បាន​មក​ដល់​ខេត្ត​នេះ​ចំនួន​ជាង ១​ម៉ឺន​១​ពាន់​នាក់​ក្នុង​នោះ​មនុស្ស ២៦ នាក់​ត្រូវ​បាន​រក​ឃើញ​ថា​មាន កូ​វី​ដ​-១៩ ។ ភាគច្រើន​នៃ​ករណី​ថ្មី​នៅ​ភូ​កេ​ត គឺ​កើត​ចេញពី​អ្នកស្រុក​ជា​ពិសេស​អ្នក​ដែល​ធ្វើ​ដំណើរ​មក​ពី​តំបន់​ក្រហម​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​នៅ​កោះ​ភូ​កេ​ត​។

យ៉ាងណា​ក៏​ដោយ​ចុះ លោក​យុ​ត្ថា​សាក់ ស៊ូ​ផា​ស៊ន អភិបាល​នៃ​អាជ្ញាធរ​ទេសចរណ៍​ថៃ​បញ្ជាក់​ថា ខេត្ត​នឹង​មិន​បញ្ឈប់​ការ​បើក​ដំណើរការ​កោះ​ភូ​កេ​ត​នោះ​ទេ​។ លោក​បាន​បន្ត​ទៀត​ថា អាជ្ញាធរ​ត្រូវ​បន្ត​គម្រោង​នេះ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ព្រោះ​ខេត្ត​នេះ ជាទី​តាំង​សាកល្បង​ដ៏​សំខាន់ និង​ជា​គំរូ​សម្រាប់​គោលដៅ​ផ្សេង​ទៀត​។ ខណៈ​ដែរ​កោះ​សា​មុ​យ កោះ​ក្រា​ប៊ី ជាដើម​គឺ​ស្ថិត​ក្នុង​គោលដៅ​បើក​ទទួល​ទេសចរ​បន្ទាប់​។

សូមជ្រាប​ថា អាជ្ញាធរ​ទេសចរណ៍​ថៃ​បាន​បញ្ជាក់​ថា ខ្លួន​ត្រូវការ​បន្ថែម​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ដ​ទៀត​ដើម្បី​ធ្វើ​ឱ្យ សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​ធ្វើការ​ដាក់​ប្រទេស​ថៃ​ចូល​ក្នុង​បញ្ជី​ធ្វើ​ដំណើរ​សុវត្ថិភាព​របស់​ពួក​គេ ខណៈ​ថ្មី​ៗ​នេះ ថៃ​ទើបតែ​ត្រូវ​បាន​ប្រទេស​មួយ​ចំនួន​រួម​ទាំង​អា​មេ​រិ​ក បាន​ដក​ចេញពី​ប​ញ្ចី​នេះ ក្រោយ​មើលឃើញ​ករណី​ឆ្លង​កូ​វី​ដ​-១៩​ក្នុង​ប្រទេស​ថៃ ហក់​ឡើង​ខ្លាំង​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រោយធ្លាក់ខ្លួនកាន់តែជ្រៅក្នុងវិបត្តិកូវីដ-១៩ របបសឹកភូមាចាប់ផ្ដើមស្វែងរកកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ

ព័ត៌មាន
របបសឹកភូមាក្រោមការដឹកនាំរបស់ឧត្តមសេនីយ មីន អ៊ុងឡាំង កំពុងសម្លឹងរកកិច្ចសហប្រតិបត្តិការជាមួយនឹងសហគមន៍អន្តរជាតិ ដើម្បីចូលរួមទប់ស្កាត់ការ…

អាមេរិកកាន់តែបារម្ភ ក្រោយឮថាចិនកំពុងបង្កើនទីតាំងបាញ់គ្រាប់មីស៊ីលជាច្រើនកន្លែង

ព័ត៌មាន
មន្ទីរបញ្ចកោណសហរដ្ឋអាមេរិក រួមជាមួយនឹងសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ បានចេញមកសម្តែងការព្រួយបារម្ភជុំវិញរបាយការណ៍ថ្មីមួយ ដែលគេទើបទទួលបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ