វិស័យអាកាសចរណ៍របស់ថៃ

ថៃ បន្តផ្អាកជើងហោះហើរអន្តរជាតិ រហូតដំណាច់ខែមិថុនាឆ្នាំនេះ


ប្រទេសថៃ បានសម្រេចបន្តផ្អាកជើងហោះហើរអន្តរជាតិទាំងអស់ រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ខាងមុខនេះ យ៉ាងណាក៏ដោយ ចំពោះការបើកដំណើរការជើងហោះហើរឡើងវិញនៅក្នុងខែកក្កដា គឺស្ថិតនៅក្នុងការពិចារណានៅឡើយ ពុំទាន់មានការសម្រេចជាផ្លូវការនោះទេ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានក្នុងស្រុកថៃ កាលពីពេលថ្មីៗនេះ។
ថៃ បន្តផ្អាកជើងហោះហើរអន្តរជាតិ រហូតដំណាច់ខែមិថុនាឆ្នាំនេះ(រូបភាព​ Bangkok post)
ដោយ

អាជ្ញាធរ​អាកាសចរណ៍​ស៊ី​វិល​ថៃ បាន​គូសបញ្ជាក់​ថា ជើងហោះហើរ​អន្តរជាតិ​ទាំងអស់ ដំបូង​ឡើយ​គ្រោង​នឹង​បើក​ដំណើរការ​ឡើង​វិញ នៅ​ក្នុង​ដំណាច់​ខែឧសភា​នេះ តែ​សម្រេច​ពន្យារពេល​ដល់ ដំណាច់ខែ​មិថុនា វិញ បើ​ទោះបីជា ករណី​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ស្ងប់ស្ងាត់​ជាង​មុន​ក៏​ដោយ​។

ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក Thai Airways ក៏​បាន​ប្រកាស​ពន្យារពេល​បើក​ជើងហោះហើរ​អន្តរជាតិ​របស់​ខ្លួន ហើយនឹង​បន្ត​តាមដាន​ស្ថានការណ៍​ជា​បន្ត​ទៀត យ៉ាងណា​ក៏​ដោយ ក្រុមហ៊ុន Thai Airways នៅ​តែ​ដំណើរការ​ជើងហោះហើរ ដែល​នាំ​យក ជនជាតិ​ថៃ ចូល​មក​ក្នុង​ប្រទេស និង​ការ​ដឹក​ជញ្ជូន​ចែកចាយ ទំនិញ​កសិកម្ម ជាដើម​។

ក្រៅពី​វិស័យ​អាកាសចរណ៍ កាលពី​ពេល​ថ្មី​ៗ​នេះ រាជរដ្ឋាភិបាល​ថៃ ក៏​បាន​អនុញ្ញាត​ឲ្យ​មាន ការ​បើក​ដំណើរការ ហាង​ទំនិញ​ផ្សារ​ទំនើប និង​ភោជនីយដ្ឋាន ឡើង​វិញ បន្ទាប់​ពី បញ្ហា​មេរោគ​កូ​វី​ដ​១៩ បាន​ធូរស្បើយ​បន្តិច​ហើយ​រដ្ឋ រំពឹង​ថា វា​នឹង​អាច​ជួយ​ដល់ ការ​ជម្រុញ​កំណើនសេដ្ឋកិច្ច​ឡើង​វិញ ជា​បណ្តើរ​ៗ​។

គួរ​ជម្រាប​ដែរ​ថា គិត​ត្រឹម​ថ្ងៃ​ទី ២០ ខែឧសភា​នេះ ករណី​ឆ្លង​មេរោគ​កូ​វី​ដ ១៩ នៅ​ក្នុង​ប្រទេស​ថៃ បាន​កើន​ដល់​ជាង ៣​ពាន់​ករណី​ហើយ ក្នុង​នោះ​មាន​ករណី​ស្លាប់​ជាង ៥០​ករណី ខណៈ​ករណី​ព្យាបាល​ជា​សះស្បើយ​មាន​ជាង ២៨០០​ករណី​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម រំពឹងខ្ពស់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអឺរ៉ុបនឹងជួយស្តារសេដ្ឋកិច្ចខ្លូនឡើងវិញ

ព័ត៌មាន
វៀតណាមមានក្តីរំពឹងខ្ពស់ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹង សហភាពអឺរ៉ុប នឹងជួយស្រោចស្រង់សេដ្ឋកិច្ចវៀតណាមឡើងវិញ នៅពេលដែលវិបត្តិមេរោគកូវីដ…

ទូរគមនាគមន៍កម្ពុជា នឹងដាក់ឲ្យប្រើកម្មវិធីថ្មីមួយ​នៅខែមិថុនា ដើម្បីដោះស្រាយរឿងកាត់លុយទូរស័ព្ទដៃដោយគ្មានមូលហេតុ

ព័ត៌មាន
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងមួយ ដើម្បីជម្រាបដល់សាធារណជនថា និយ័តករទូរគមនាគមន៍កម្ពុជាកំពុងសហការជាមួយប្រតិបត្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ