កសិកម្មថៃ

ថៃចុះកិច្ចព្រមព្រៀងជាមួយចិន នាំចេញដំឡូងមីទៅចិន តម្លៃ ៦០០លាន​ដុល្លារ នៅចុង ឆ្នាំនេះ


រាជរដ្ឋាភិបាលថៃ បានផ្សាភ្ជាប់នូវកិច្ចព្រមព្រៀងមួយជាមួយនឹងចិន ដើម្បីនាំចេញដំឡូងមីទៅកាន់ប្រទេសចិននៅចុងឆ្នាំនេះ ដែលមានតម្លៃសរុបប្រមាណ ១៨ ពាន់លានបាត ឬស្មើនឹងប្រមាណ៦០០ លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់អះអាងពីមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថៃ។
ថៃចុះកិច្ចព្រមព្រៀងជាមួយចិន នាំចេញដំឡូងមីទៅចិន តម្លៃ ៦០០ ដុល្លារ នៅចុង ឆ្នាំនេះ (រូបភាព៖ បាងកកប៉ុស្ដិ៍)
ដោយ

ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថៃ លោក ជូរីន ឡាក់សាណា វិសិត បាន​ថ្លែង នាអំឡុង​ទស្សនកិច្ច​នៅឯប្រទេស​ចិន កាលពីពេល​ថ្មីៗនេះថា ប្រទេស​ថៃ និងចិន បាន​សម្រេចចុះ​កិច្ច​ព្រមព្រៀង​មួយ ក្នុងការ​នាំចេញ​ផលិតផលដំឡូងមី ពីថៃ ទៅចិន ឲ្យបាន​ដល់ ៦០០ លានដុល្លារអាមេរិក នៅដំណាច់​ឆ្នាំនេះ​។

កិច្ចព្រមព្រៀង​នាំចេញ​ដំឡូងមីនេះ ត្រូវបាន​ចុះហត្ថលេខាដោយ ក្រុមហ៊ុន​ធំៗ​ចំនួន​៤​របស់ចិន ដែល​នាំចូល​ទាំង​ប្រភេទ​ចំណិតដំឡូងមី និង​ម្ស៉ៅដំឡូងមី ទៅកាន់ខេត្តគង់ស៊ីប្រទេសចិន ដែលជា​ទីផ្សារ​ថ្មី​មួយ​សម្រាប់ឧស្សាហកម្ម​នាំចេញដំឡូង​មី​របស់ថៃ។

តាមធម្មតា ប្រទេសចិន​នាំចូល​មើមដំឡូងមី ប្រមាណ​៧លាន​តោន​ដែលមានតម្លៃ ២០ពាន់​លានបាត ឬស្មើនឹងប្រមាណ ជាង៦៥០ លានដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ។ 

ទោះយ៉ាងណា កាលពីឆ្នាំមុន ប្រទេសចិន បាននាំចូល​មើមដំឡូងមី​តែ​៣លានតោន​ប៉ុណ្ណោះ ពីប្រទេសថៃ ហើយឥឡូវនេះ ថៃ​កំពុង​តែ​ទទូច​ឲ្យចិន​បន្ត​កូតា​នាំចូល​ដំឡូងមី​ពីមុន គឺនាំចូល​ចំណិត​ដំឡូងមី ២លាន​៦សែនតោន និង​ម្ស៉ៅដំឡូងមី​៨ម៉ឺនតោន ដែលមានតម្លៃ​ជាទឹកប្រាក់សរុប ៦០០ លាន​ដុល្លារអាមេរិក។

ក្រៅពី​អនុញ្ញាត​ឲ្យថៃនាំ​ដំឡូងមីចូល ប្រទេសចិន​ក៏មាន​នាំចូលអង្ករពីថៃ​រាប់សែនតោនផងដែរ។ បច្ចុប្បន្ន ចិន​បាន​នាំចូលអង្ករ​ពីប្រទេសថៃ ប្រមាណ ៧០ម៉ឺនតោន ប៉ុន្ដែ​វា​នៅខ្វះ​១លាន​៣សែនតោនទៀត ដែលមិនទាន់​បំពេញ​គ្រប់កូតា​នៅឡើយ។

ដោយមានការពិភាក្សា​គ្នា ភាគីចិន និងថៃ ក៏បាន​ចុះកិច្ចព្រមព្រៀង​មួយផ្សេងទៀត អនុញ្ញាតឲ្យថៃ នាំចេញ​កៅស៊ូ​ចំនួន​២០ម៉ឺនតោន​ទៅកាន់ប្រទេសចិនផងដែរ។

មកទល់ពេលនេះ ថៃបាននាំចេញកៅស៊ូ​ទៅ​ចិន​ក្នុងចំនួន ជិត​១៧ពាន់តោន ក្រោមកិច្ចព្រមព្រៀងនេះ ប៉ុន្ដែ បញ្ហា​ដែល​ការនាំចូលមិនគ្រប់​គោលដៅនេះ ស្ថិត​ក្នុងភាព​មិនច្បាស់លាស់នៅឡើយ។

សូមជម្រាបដែរថា កាលពីថ្ងៃសុក្រ​សប្ដាហ៍មុននេះ រាជរដ្ឋាភិបាលថៃ ទើបតែ​ដោះស្រាយ​សំណង​ជាទឹកប្រាក់​ចំនួន ៣ពាន់បាត ប្រហែលជា​១០០ ដុល្លារអាមេរិក សម្រាប់​ដីដាំដុះ​ដំឡូងមី​ក្នុងមួយរៃ របស់កសិករ ដែល​រងផលប៉ះពាល់​ដោយសារ​គ្រោះធម្មជាតិ ជាមួយនឹង​ចំនួន​កសិករ​ ជាង​៤៥០០ នាក់ ក្នុងខេត្ត​ចំនួន​១១៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថ្នាក់ដឹកនាំក្រុមហ៊ុនឯកជននៅវៀតណាម បដិសេធសំណើបង្កើតថ្ងៃឈប់សម្រាកជាតិ ៣ថ្ងៃ បន្ថែម សម្រាប់កម្មករ

ព័ត៌មាន
ការទាមទារកាត់បន្ថយពេលវេលាធ្វើការងារ សម្រាប់កម្មករនិយោជិតនៅវៀតណាម ហាក់ដូចជាកំពុងមានការចម្រូងចម្រាស់កាន់តែខ្លាំងពីសំណាក់ថៅកែដែលម្ចាស់ជ…

ក្រុមកសិករចិញ្ចឹមទាយកពងខេត្តតាកែវ មានមហិច្ឆតានាំចេញពងទាទៅលក់នៅក្រៅប្រទេស

ព័ត៌មាន
សមាគមកសិករភ្ញាស់ពងទាកូន ស្រែរនោង ខេត្តតាកែវ បានបង្ហាញពីមហិច្ឆតារបស់ខ្លួន ដោយចង់ពង្រីកការផ្គត់ផ្គង់ពងទាមិនត្រឹមតែនៅទីផ្សារក្នុងស្រុកប៉ុណ្ណោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ