ការនាំចេញអង្ករ​ថៃ

ថៃទម្លាក់គោលដៅនាំចេញអង្ករមកត្រឹម ៦,៥លានតោនប៉ុណ្ណោះ នៅឆ្នាំ២០២០នេះ


នៅឆ្នាំ២០២០នេះ ប្រទេសថៃ មិនរំពឹងខ្ពស់ចំពោះការនាំចេញអង្កររបស់ខ្លួនទៅក្រៅប្រទេសនោះទេ ដោយបានទម្លាក់ការព្យាករទាបជាងគោលដៅចាស់រហូតដល់១លានតោន ពោលគឺ ថៃរំពឹងថា នឹងអាចនាំចេញអង្ករបានដល់៦លាន៥សែនតោនប៉ុណ្ណោះ ដែលនេះ គឺជាតួលេខនាំចេញអង្ករមួយទាបបំផុតក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ នេះបើតាមការរាយការណ៍មួយដោយសារព័ត៌មានក្នុងស្រុកថៃ។
ថៃទម្លាក់គោលដៅនាំចេញអង្ករមកត្រឹម ៦.៥លានតោនប៉ុណ្ណោះ នៅឆ្នាំ២០២០នេះ (រូបភាព៖ Thailand Business News)
ដោយ

តាមរយៈ​សារព័ត៌មាន Bangkok Post របស់ថៃ សមាគម​អ្នកនាំចេញ​អង្ករថៃ បានគូសបញ្ជាក់ថា បន្ទាប់ពីមាន​កិច្ចប្រជុំជាមួយនឹង ក្រសួង​ពាណិជ្ជកម្មថៃ សមាគម​បានស្នើទម្លាក់​គោលដៅ​នាំចេញ​អង្ករ មកត្រឹម ៦លាន ៥សែនតោន​ក្នុងឆ្នាំនេះ ដោយលើកឡើង​ពី កត្តាអវិជ្ជមាន​ជាច្រើន ដែលប៉ះពាល់​ដល់ វិស័យ​ស្រូវអង្ករ ដូចជា​កត្តាគ្រោះ​រាំងស្ងួត កត្តា​មេរោគកូវីដ-១៩ តម្លៃអង្ករ​ឡើងថ្លៃ ពិបាក​ប្រកួតប្រជែង និងការចុះអន់​ខ្សោយ​នៃតម្រូវការ​អាហារ នៅលើ​សកលលោក​ជាដើម។

បច្ចុប្បន្ន អង្ករបាក់របស់​ថៃ មានតម្លៃ​ខ្ពស់​ប្រហែល ៥២០ដុល្លារ​អាមេរិក​ក្នុងមួយតោន ខណៈអង្ករ មកពីវៀតណាម ដាក់លក់​ក្នុងតម្លៃ ៤៥០ដុល្លារអាមេរិក ក្នុងមួយតោន និងអង្ករ​ឥណ្ឌា ដាក់លក់​ក្នុងតម្លៃ ៣៦០​ដុល្លារ​អាមេរិក ក្នុងមួយតោន។

ដោយសារតែ វិបត្តិមេរោគកូវីដ-១៩ បានធ្វើឲ្យ​ទស្សនវិស័យ​នាំចេញ​អង្ករ​របស់ថៃ កាន់តែ​ស្រពិច​ស្រពិល ដោយប្រធាន​សមាគម​អ្នកនាំចេញ​អង្ករថៃ បង្ហាញ​ក្តីរំពឹងថា នៅក្នុង​ឆមាសទី ២នេះ ថៃ នឹងអាច​នាំចេញ​អង្ករបាន ៣លាន ៥សែនតោន។

យ៉ាងណាក៏ដោយ ការព្យាករ​នេះ នៅពុំទាន់​ច្បាស់លាស់​នៅឡើយនោះទេ ដោយសារតែ​ក្រុមហ៊ុន​ជួញដូរ​អង្ករធំៗ នៅជុំវិញ​សកលលោក កំពុងតែ​ជួបប្រទះ​នឹងបញ្ហា​លំហូរ​សាច់ប្រាក់ និងទំនង​ជាអាចជួប​នឹង​បញ្ហា​ហិរញ្ញវត្ថុ នាពេ​លឆាប់ៗ​ខាងមុខ ហើយក្រៅពី​នោះ អ្នកទិញ និងប្រើប្រាស់​អង្ករ​សំខាន់ៗ ក៏ផ្អាក​ការទិញ​អង្ករ​ក្នុងពេលនេះដែរ។

គួរជម្រាបថា គិតត្រឹម​៥ខែ​ដើមឆ្នាំ២០២០នេះ ថៃ បាននាំចេញ​អង្ករ​ជាង ២លាន ៥សែនតោន ក្នុងទំហំ​ទឹកប្រាក់​ប្រមាណ ១ពាន់ ៧រយលាន​ដុល្លារ​អាមេរិក ដោយ​សហរដ្ឋ​អាមេរិក ជាអ្នកទិញ​ធំជាងគេ​បង្អស់ ប្រមាណ៣​សែនតោន និងប្រទេស​អាហ្រ្វិក​ខាងត្បូង ឈរនៅ​លំដាប់​ទី ២ ទិញអង្ករ​ថៃជាង ២សែន​តោន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន៖ ប្រទេសដែលមានការផលិតស្បៀងអាហារ ជាប្រទេសត្រូវប៉ាន់ជាងគេនៅអំឡុងវិបត្តិកូវីដ-១៩នេះ

ព័ត៌មាន
បញ្ហារីករាលដាលនៃមេរោគរាតត្បាតកូវីដ-១៩ បាននិងកំពុងបន្តអុកឡុកសេដ្ឋកិច្ច និងការរស់នៅរបស់មនុស្សនៅជុំវិញពិភពលោក ក្នុងនោះប្រទេសកម្ពុជាក៏រងផ…

តម្លៃមាសនៅកម្ពុជាហក់ឡើងថ្លៃក្រឺតៗដល់ប្រមាណ ២.២៣០ ដុល្លារក្នុងមួយតម្លឹង!

ព័ត៌មាន
តម្លៃមាសនៅប៉ុន្មានថ្ងៃចុងក្រោយនេះ បានហាក់កើនខ្ពស់គួរកត់សម្គាល់ រហូតដល់ទៅប្រមាណ ២.២៣០ ដុល្លារអាមេរិកគិតនៅថ្ងៃទី ២២ ខែកក្កដាឆ្នាំ២០២០នេះ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ