កូវីដ-១៩ ក្នុងប្រទេសថៃ

ថៃ ត្រៀមទុកថវិកាជាង ៤,៤ពាន់លានដុល្លារ ពីកញ្ចប់ថវិកាឆ្នាំ២០២១ សម្រាប់ដោះស្រាយបញ្ហាកូវីដ-១៩


រាជរដ្ឋាភិបាលថៃ បានសម្រេចរក្សាទុកថវិកាសរុបជាង៤ពាន់៤រយលានដុល្លារអាមេរិក ពីកញ្ចប់ថវិកាកណ្ដាលឆ្នាំ២០២១ ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងឥទ្ធិពលនៃវិបត្តិកូវីដ-១៩ ដែលបាននិងកំពុងវាយប្រហារយ៉ាងដំណំមកលើសេដ្ឋកិច្ចថៃ នាពេលបច្ចុប្បន្ននេះ។ នេះបើតាមការះអាងរបស់អគ្គនាយកការិយាល័យថវិការបស់ថៃ ដែលបានបញ្ជាក់នៅក្នុងសារព័ត៌មាន The Nation Thailand។
ថៃ ត្រៀមទុកថវិកាជាង៤,៤ពាន់លានដុល្លារ ពីកញ្ចប់ថវិកាឆ្នាំ២០២១ សម្រាប់ដោះស្រាយបញ្ហាកូវីដ-១៩
ដោយ

លោក ឌីចាប់ពីវ៉ាត់ ណាសុងក្លា ដែលជា​អគ្គនាយក​ការិយាល័យ​ថវិកា បាន​បញ្ជាក់ថា ទឹកប្រាក់​ជាង​៤ពាន់​៤រយ​លាន​ដុល្លារអាមេរិកនោះ នឹង​ត្រូវ​ប្រើប្រាស់​ទៅលើ​ការចំណាយ​ក្នុង​ករណី​ចាំបាច់ និងបន្ទាន់។ ក្នុងនោះ មានថវិកា​ជាង ៣ពាន់លាន​ដុល្លារ នឹងត្រូវបែងចែក​សម្រាប់​ការចំណាយ​ក្រោម​ការគ្រប់គ្រង​ដោយ​នាយករដ្ឋមន្ត្រី។

ការបែងចែង​ថវិកា​ជាង ៤ពាន់​៤រយ​លាន​ដុល្លារ នោះ នឹងត្រូវ​ចំណាយ​លើ​វិធានការ​ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​នៃ​មេរោគរាតត្បាត បន្ថែម​ពីលើ​កញ្ចប់ថវិកា​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច ដែលមាន​ស្រាប់​ជាង  ៣៥​ពាន់លាន​ដុល្លារ ដែលរាជរដ្ឋាភិបាល​ថៃ បាន​ខ្ចី​យក​ប្រើប្រាស់។

អគ្គនាយក​ការិយាល័យថវិកា​ថៃ ដដែលនេះ បាន​គូសបញ្ជាក់បន្ថែមថា កញ្ចប់ថវិកា​ជាង​៤ពាន់ ៤រយ​លាន​ដុល្លារ​ថ្មីនេះដែរ ក៏ត្រូវបាន​ចាត់ទុកថា គ្រប់គ្រាន់​សម្រាប់​ការ​បន្ធូរបន្ថយ​ផលប៉ះពាល់​នៃរលើកឆ្លងរីករាលដាល​ទី២ ដែលអាច​នឹងកើត​មានឡើង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម រកបានចំណូល ២,២ពាន់លានដុល្លារ ពីការនាំចេញអង្ករ នៅ៨ខែឆ្នាំ២០២០

ព័ត៌មាន
គិតចាប់ពីខែមករា ដល់ខែសីហាកន្លងទៅនេះ ប្រទេសវៀតណាម សម្រេចបានការនាំចេញអង្ករជាង ៤,៥ លានតោន ដែលគិតជាទឹកប្រាក់សរុបជាង ២,២ ពាន់លានដុល្លារ…

ការឈប់សម្រាកបុណ្យភ្ជុំបិណ្ឌខិតចូលមកដល់ ក្រសួងទេសចរណ៍ ដាក់ចេញប្រការគួរធ្វើ និងមិនគួរធ្វើចំនួន៨ ចំណុច

ព័ត៌មាន
នៅសប្ដាហ៍ក្រោយនេះ ការឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌនឹងចូលមកដល់។ នៅថ្ងៃនេះ ក្រសួងទេសចរណ៍ បានផ្សព្វផ្សាយពីប្រការគួរធ្វើ និងមិនគួរធ្វើចំនួន ៨…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ