ទេសចរណ៍ក្នុងស្រុកថៃ

ថៃ រំពឹងថាការធ្វើដំណើរកម្សាន្តក្នុងស្រុកនឹងកើនដល់ ៧០លានជើង ក្នុងឆ្នាំ ២០២០នេះ


អាជ្ញាធរទេសចរណ៍ថៃ បង្ហាញពីក្តីរំពឹងថា លំហូរទេសចរណ៍ក្នុងស្រុកនៅ ក្នុងរយៈពេល ២ខែ មុនដំណាច់ឆ្នាំ ២០២០នេះ នឹងអាចជំរុញឲ្យមាន ដំណើរកម្សាន្តក្នុងស្រុក កើនឡើងដល់ទៅ ៧០លានជើង ក្នុងឆ្នាំ២០២០នេះ ហើយរាជរដ្ឋាភិបាលថៃ នឹងបន្តបង្កើតយុទ្ធនាការពិសេសបន្ថែមទៀត នៅក្នុងឆ្នាំខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មានក្នុងស្រុកថៃ នៅថ្ងៃនេះ។
អាជីវកម្មក្នុងវិស័យទេសចរណ៍ថៃជាង ៦០% អាចនឹងត្រូវបិទទ្វារ ដោយសារតែកូវីដ-១៩ (រូបភាព៖http://holidayguidemagazine.com)
ដោយ

លោក គ្រីត សាណា មន្រ្តីជាន់ខ្ពស់នៃ អាជ្ញាធរទេសចរណ៍ថៃ បានគូសបញ្ជាក់ថា លំហូរ​ទេសចរណ៍​ក្នុងស្រុក អំឡុង​រដូវចុះ​ត្រជាក់នេះ​ អាចនឹង​មានចំនួន​តិច​ជាងមុខ ក៏ប៉ុន្តែវា​នឹង​ធ្វើបានល្អ​ជាងខែ​តុលា​កន្លងទៅ ដោយសារតែ មានថ្ងៃឈប់​សម្រាកច្រើន តម្លៃសណ្ឋាគារ​សមរម្យ និងមាន​ការបង្កើន​ជើងហោះហើរ​អំឡុងពេលនេះ។

ការរក្សាគម្លាតសង្គម នឹងធ្វើឲ្យមាន​ការផ្លាស់ប្តូរគោលដៅ​ទេសចរណ៍ ពីទីប្រជុំជន​ទៅកាន់ តំបន់​ជាយក្រុង​វិញម្តង ដែលធ្វើឲ្យ​សហគមន៍ក្នុង​ស្រុក​អាចរក​ប្រាក់ចំណូល​បានខ្ពស់។

អំឡុងពេល ៩ខែដើមឆ្នាំ​ ២០២០នេះ លំហូរ​ទេសចរណ៍​ក្នុងស្រុក បានកើន​ឡើងដល់ ៥២លានជើង ធ្លាក់ចុះ​ដល់ទៅ ៥៤% ធៀបនឹង​ពេលដូចគ្នា​កាលពី​ឆ្នាំមុន ដែលរកប្រាក់​ចំណូល​បាន ១០ពាន់លាន​ដុល្លារ​អាមេរិក ធ្លាក់ចុះ​ដល់ទៅ ៦០%។

សូមជម្រាបថា អាជ្ញាធរ​ទេសចរណ៍​ថៃ ក៏បានត្រៀម​បង្កើត​ព្រឹត្តិការណ៍​ជាច្រើន នៅតាម​បណ្តា​ខេត្តនានា ជាពិសេស គឺ ពិធី​អបអរបុណ្យ​ឆ្លងឆ្នាំសកល ការប្រកួត​ថតរូប​នៅតាម​គោលដៅ​ទេសចរណ៍ ដោយសហការ​ជាមួយ ក្រុមហ៊ុន​អាកាសចរណ៍ និងក្រុមហ៊ុន​ទេសចរណ៍​ជាច្រើន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនថា ខ្លួនបានអនុគ្រោះបំណុលជាង ២ពាន់លានដុល្លារ ចំពោះប្រទេសក្រីក្រដែលបានជំពាក់

ព័ត៌មាន
ប្រទេសចិន បានពង្រីកបន្ថែមការលើកលែងបំណុលចំពោះប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនដែលបានជំពាក់ខ្លួន ដោយសរុបទៅមានតម្លៃជាទឹកប្រាក់ប្រមាណជាង ២ពាន់…

ចក្រភព​អង់គ្លេស​នឹងបញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​មក​កាន់​តំបន់អាស៊ី នៅឆ្នាំ​២០២១

ព័ត៌មាន
នៅឆ្នាំ​២០២១​នេះ ចក្រភពអង់គ្លេស​នឹង​បញ្ជូន​នាវា​ផ្ទុក​យន្តហោះចម្បាំង​មួយគ្រឿង មក​កាន់​តំបន់អាស៊ី ដែល​ទង្វើនេះ​ទំនង​ជាការផ្ញើ​សារ​មួយ​ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ