Advertisement
Advertisement
Advertisement
សេដ្ឋកិច្ចថៃ ឆ្នាំ២០២០

កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ រំពឹងសម្រេចបាន ២,៨% ក្នុងឆ្នាំ២០២០នេះ


ក្រោយពីឆ្លងកាត់ភាពចុះទន់ខ្សោយនៃសេដ្ឋកិច្ចសកលលោក កាលពីឆ្នាំ ២០១៩កន្លងទៅ ដែលបានធ្វើឲ្យប្រទេសថៃ ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ច ម្តងហើយម្តងទៀតពី ៨% មកត្រឹម ៣% ប៉ុណ្ណោះ ហើយនៅក្នុងឆ្នាំ ២០២០នេះ សេដ្ឋកិច្ចថៃ មិនរំពឹងថា នឹងមានការងើបឡើងវិញនោះទេ គឺបានព្យាករទាបជាងមុនទៅទៀត ត្រឹមតែ ២,៨% ដោយដាក់បន្ទុកទៅលើ កត្តាអវិជ្ជមានជាច្រើន ដែលកំពុងកើតមានក្នុងប្រទេសមួយនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ។
អាជ្ញាធរថៃ ប្រកាសបើកដំណើរការស្ថានីយរថភ្លើងលើអាកាសថ្មី ចំនួន ៤ កន្លែងទៀត នៅខែក្រោយ (រូបភាព៖ Bangkok.com)
ដោយ
Advertisement

សាកលវិទ្យាល័យ​សភាពាណិជ្ជកម្មថៃ បានបង្ហាញពី​ការព្យាករ​របស់ខ្លួនថា នៅក្នុងឆ្នាំ ២០២០នេះ កំណើនសេដ្ឋកិច្ច​ប្រទេសថៃ​ អាចនឹងសម្រេច​បានត្រឹម ២,៨% ដោយសារតែ​ការនាំចេញ​ទំនិញថៃ មានការ​ចុះអន់ខ្សោយ ហើយគ្រោះរាំងស្ងួត​សាយភាយ​ទូទាំងប្រទេស ភាពមិនច្បាស់លាស់​នៃបញ្ហា​នយោបាយ និងបរិយាកាស​វិនិយោគ​កាន់តែអាប់អួរ​មិនអំណោយផល។

លោក ថាណាវ៉ាត់ ផុនវីឆៃ ប្រធាន​សាកលវិទ្យាល័យ​សភាពាណិជ្ជកម្មថៃ បានគូសបញ្ជាក់ថា ស្ថានការណ៍​នយោបាយក្នុងស្រុក​នាពេល​បច្ចុប្បន្ន គឺជា​កត្តាដ៏គួរ​ឲ្យព្រួយបារម្ភ​បំផុត សម្រាប់វិស័យ​ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ពីព្រោះបើ​សិនជាមាន អំពើហិង្សា ឬចលាចល ណាមួយ វានឹង​អាចប៉ះពាល់ដល់​វិស័យទេសចរណ៍ និងការវិនិយោគ​ថែមទៀតផង។

កំណើននៃការនាំចេញ​ទំនិញរបស់ថៃ ត្រូវបានគេទម្លាក់​ការព្យាករ​ពី ១,៨% មកនៅត្រឹម ០,៨% ដែលធ្វើឲ្យការ​នាំចេញរបស់ថៃ សម្រេចបាន​ចន្លោះពី ២,៣ ពាន់​លាន​ដុល្លារអាមេរិក ទៅ ២,៦ ពាន់​លាន​ដុល្លារអាមេរិក។

រីឯ ចំនួនភ្ញៀវទេសចរ​ដែលចូលមក​កម្សាន្ត​នៅប្រទេសថៃ ក៏អាចនឹង​ធ្លាក់ចុះពី ៤២លាននាក់ មកនៅត្រឹម ៤១,៤​លាននាក់ ខណៈដែល គ្រោះរាំងស្ងួត បានធ្វើឲ្យខូចខាត​ទិន្នផល​កសិកម្មជាង ៣៣០លាន​ដុល្លារអាមេរិក។

សូមជម្រាបថា ដោយសារតែ​ការនាំចេញ​ជាចំណុចសំខាន់​ស្នូល ក្នុងការរុញច្រាន​កំណើនសេដ្ឋកិច្ច តែវានៅ​តែបន្តធ្លាក់ចុះ ដូច្នេះហើយ រាជរដ្ឋាភិបាលថៃ​បានពិនិត្យ​មើលលទ្ធផលនៃ កញ្ចប់​ជំរុញ​កំណើន​សេដ្ឋកិច្ចផ្សេងៗទៀត មុននឹង​ពិចារណា​ចាត់វិធានការ​នានា ដើម្បីជួយ​ស្រោចស្រង់​ឡើងវិញ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម បន្តចម្រាញ់យកការវិនិយោគដែលមានគុណភាព ដើម្បីបម្រើដល់សេដ្ឋកិច្ចជាតិ

ព័ត៌មាន
រដ្ឋមន្រ្តីនៃក្រសួងផែនការ និងវិនិយោគវៀតណាម បានប្រកាសក្តែងៗជាថ្មីថា នឹងបន្តជ្រើសរើសការវិនិយោគដោយផ្ទាល់ពីបរទេស ដែលប្រកបដោយគុណភាព ប្រើប្រា...

ទេសាភិបាលធនាគារជាតិ៖ ២០១៩ជាឆ្នាំដែលពិភពលោកជួបបញ្ហាច្រើន ប៉ុន្តែសេដ្ឋកិច្ចកម្ពុជាល្អ

ព័ត៌មាន
នៅក្នុងឆ្នាំ២០១៩ កន្លងទៅនេះ ជាឆ្នាំដែលមានបាតុភាពតវ៉ានិងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយជាច្រើនបានកើតឡើងនៅជុំវិញពិភពលោក ដូចជានៅតំបន់...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ