វិស័យសេដ្ឋកិច្ចនិងទេសចរណ៍ថៃ

ថៃរំពឹងថា បានចំណូលជាង៦,៦ពាន់ដុល្លារ ពីភ្ញៀវទេសចរអន្តរជាតិដល់ ៣លាននាក់ នៅឆ្នាំ២០២១


ចាប់ពីថ្ងៃទី១ ខែកក្កដានេះតទៅ ប្រទេសថៃបាននិងកំពុងចាប់ផ្ដើមនូវគម្រោងទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួចឲ្យចូលមកកម្សាន្ដនៅកោះភូកេត ដែលជាទីកន្លែងសម្រាប់ការសាកល្បងគម្រោងលើកដំបូងរបស់ខ្លួន ហើយបើគម្រោងនេះជោគជ័យ ថៃនឹងបន្ដពង្រីកការទទួលភ្ញៀវទេសចរអន្តរជាតិនេះ ទៅកាន់ខេត្តក្រុងប្រមាណ១០ផ្សេងទៀត។
ភ្ញៀវទេសចរចិនដែលបានទៅលេងកំសាន្តនៅកោះភូកេតប្រទេសថៃ រូបភាព៖ ស៊ិនហួ
ដោយ និង

ក្រោយ​ពី​មានការ​បើក​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​នេះ ក្រុមប្រឹក្សា​ទេសចរណ៍​ថៃ​បាន​ព្យាករ​ថា នៅ​ពេញ​មួយ​ឆ្នាំ​២០២១​នេះ ក្រោម​សេណា​រី​យ៉ា​ល្អ​បំផុត ថៃ​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដល់​ទៅ​៣​លាន​នាក់ ជាមួយ​ប្រាក់​ចំណូល​ប្រមាណ​ជាង ៦​ពាន់​៦​រយ​លាន​ដុល្លារ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​បាងកក​ប៉ុស្ដិ៍​របស់​ថៃ​។

បើ​តាម​ក្រុមប្រឹក្សា​ទេសចរណ៍​ថៃ  បាន​គូសបញ្ជាក់​ថា បើ​ទោះបីជា ថៃ​មាន​ក្ដី​រំពឹង​អាច​ទទួល​បាន​ទេសចរ​អន្តរជាតិ​ដល់​៣​លាន​នាក់​ក៏​ពិតមែន ប៉ុន្ដែ ស​ន្ទ​ស្សន៍​ទំនុកចិត្ត​នៃ​វិស័យ​ទេសចរណ៍ ក៏​មានការ​ធ្លាក់​ចុះ​មក​នៅ​កម្រិត​ពិន្ទុ​ទាប​បំផុត​នៅ​ត្រីមាស​ទី​១​កន្លង​ទៅ​នេះ ដោយ​មានការ​ងារ​ក្នុង​វិស័យ​នេះ​ប្រមាណ​២​លាន​នាក់​ត្រូវ​បាន​បាត់បង់​។

យ៉ាងណា​ក៏​ដោយ​ចុះ លោក វិចិត្រ ប្រា​កុប​កោសល (Vichit Prakobgosal) អនុប្រធាន​ក្រុមប្រឹក្សា​ទេសចរណ៍​ថៃ បាន​លើក​ឡើង​ថា ក្រៅពី​មានការ​ចាក់​វ៉ាក់សាំង​បាន​កាន់តែ​លឿន​សម្រាប់​តំបន់​ទេសចរ​ទាំង​១០ ដែល​ស្ថិត​ក្រោម​គម្រោង​បើក​សាកល្បង​ហើយ​នោះ វា​ក៏​អាច​នៅ​មាន​កត្តា​សំខាន់​ៗ​មួយ​ចំនួន​ផ្សេង​ទៀត​ដែរ ដែល​អាច​ប៉ះទង្គិច​ដល់​ចំនួន​នៃ​ភ្ញៀវ​ទេសចរ​នឹង​ចូល​មក​ក​ម្ស​ន្ដ​នៅ​ក្នុង​ប្រទេស​ថៃ ពិសេស​ទាក់ទង​នឹង​ទីក្រុង​បាងកក​តែ​ម្ដង ដែល​ជា​មជ្ឈមណ្ឌល​អាកាសចរណ៍​របស់​ថៃ​ដ៏​សំខាន់ ហើយ​បច្ចុប្បន្ន​ក្រុង​បាងកក​នេះ កំពុង​ស្ថិត​ក្រោម​វិធានការ​រឹត​បន្ដឹង​ថ្មី​បន្ថែម​ទៀត​ពី​អាជ្ញាធរ​ថៃ​។ កត្តា​មួយទៀត​នោះ​គឺ រដ្ឋាភិបាល​ចិន ក៏​កំពុង​តែ​មានការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ចេញចូល​ប្រទេស​ខ្លួន​ដែរ ដោយ​រំពឹង​ថា​ទាល់តែ​ខែតុលា​ឯណោះ ទើប​អាជ្ញាធរ​ចិន​អាច​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ចេញ​ធ្វើ​ដំណើរ​ក្រៅប្រទេស​បាន​។ ក្នុង​ន័យ​នេះ គម្រោង​បើក​កោះ​ភូ​កេ​តរបស់​ថៃ​ចាប់ពី​ខែកក្កដា​នេះ រហូត​ដល់​ខែកញ្ញា​ទំនងជា​មិន​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ច្រើន​នោះ​ទេ​។

ក្រៅ​តែ​ពី​បើក​កោះ​ភូ​កេ​ត នៅ​ខែ​បន្ដបន្ទាប់​នេះ រដ្ឋាភិបាល​ប្រទេស​នេះ ក៏​គ្រោង​នឹង​បើក​ខេត្ត​មួយ​ចំនួន​ទៀត​ដើម្បី​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ផង​ដែរ សរុប​ប្រមាណ ១០​ខេត្ត​ក្រុង​ឯណោះ​។

បើ​តាម​ក្រុមប្រឹក្សា​ទេសចរណ៍​ថៃ សេណា​រី​យ៉ូ ដែល​ប្រទេស​ថៃ ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​៣​លាន​នាក់ នឹង​អាច​នឹង​ទទួល​បាន​ប្រាក់​ចំណូល​ប្រមាណ​ជាង​៦​ពាន់​៦​រយ​លាន​ដុល្លារ​អា​មេ​រិ​ក ប្រសិនបើ​ខេត្ត​ក្រុង​ទាំង​១០ របស់​ថៃ​អាច​បើក​ទទួលភ្ញៀវ​ទេសចរ​ឡើង​វិញ ហើយ​ក្នុង​ករណី​ដែល​ទេសចរ​ជនជាតិ​ចិន​អាច​ចេញ​ធ្វើ​ដំណើរ​ក្រៅ​ស្រុក​បាន​ចាប់ពី​ខែតុលា​តទៅ​។ ក្នុង​ករណី​ដែល ទីក្រុង​ប៉េ​កាំ​ង​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្លួន​ចេញ​ធ្វើ​ដំណើរ​ក្រៅប្រទេស​ទេ​នោះ ចំនួន​ទេសចរ​អន្តរជាតិ​ដែល​ថៃ​ទទួល​បាន​អាច​នឹង​មាន​ប្រមាណ ២​លាន​នាក់ ជាមួយ​ប្រាក់​ចំណូល​ជិត​៥​ពាន់​លាន​ដុល្លារ​។

ដោយឡែក ចំពោះ​សេណា​រី​យ៉ូ​ដែល​ទំនង​ជាង​អាច​នឹង​កើតឡើង​វិញ ត្រូវ​បាន​ក្រុមប្រឹក្សា​ទេសចរណ៍​ថៃ​រំពឹង​ថា នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ១​លាន​៤​សែន​នាក់ ជាមួយ​ប្រាក់​ចំណូល​ជាង​៣​ពាន់​លាន​ដុល្លារ​។ រីឯ សា​ណា​រី​យ៉ូ​អាក្រក់​បំផុត​វិញ ថៃ​អាច​ទទួល​បាន​ទេសចរ​អន្តរជាតិ​ត្រឹមតែ​ជាង ១​លាន​នាក់​ប៉ុណ្ណោះ ជាមួយ​ប្រាក់​ចំណូល​ជាង​២​ពាន់​៥​រយ​លាន​ដុល្លារ​។

ទោះ​យ៉ាងណា អ្នកជំនាញ​ទេសចរ​ជឿជាក់​ថា ប្រទេស​ចិន នឹង​មិន​បន្ដ​ពន្យារពេល​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​យូរ​ទៀត​នោះ​ទេ ដោយសារ​តែ​ចិន​ខ្លួនឯង ក៏​ត្រូវការ​សាកល្បង​បើក​ប្រទេស​ទទួល​អ្នកដំណើរ​ឡើង​វិញ​ដែរ ដើម្បី​ត្រៀម​សម្រាប់​ផែនការ កីឡា​រដូវរងា​នៅ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង​នៅ​ឆ្នាំ​២០២២៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូវីដ-១៩នៅអូស្ត្រាលី៖ទីក្រុង៤ទៀតត្រូវបានបិទខ្ទប់ខណៈវិធានការថ្មីត្រូវបានពង្រីកបន្ថែម

ព័ត៌មាន
អាជ្ញាធរអូស្ត្រាលីនៅថ្ងៃពុធសប្តាហ៍នេះ បានសម្រេចពង្រីកវិសាលភាពវិធានការរិតត្បិតការរីករាលឆ្លងកូវីដ-១៩ ក្នុងប្រទេសរបស់ខ្លួនកាន់តែធំ និង តឹងរ…

ធនាគារពិភពលោកបង្កើនការព្យាករសេដ្ឋកិច្ចចិនកាន់តែខ្ពស់ ក្រោយមើលឃើញពីសម្ទុះចាក់វ៉ាក់សាំង

ព័ត៌មាន
ធនាគារពិភពលោក ថ្មីៗនេះ បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២១នេះ ថាអាចនឹងហក់ឡើងដល់ទៅ ៨,៥% ខណៈដែលការព្យាករកាលពីមុនថាមានត្រឹម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ