វិស័យទេសចរណ៍ថៃ

ថៃរំពឹងខ្ពស់ថា នៅពាក់កណ្ដាលឆ្នាំនេះ នឹងទទួលបានភ្ញៀវទេសចរច្រើន ពិសេសភ្ញៀវចិន


ខេត្តភូកេត ដែលជាខេត្តជាប់មាត់សមុទ្រ និងជាខេត្តមានសក្តានុពលទេសចរណ៍មួយរបស់ថៃ នឹងត្រៀមបើកទ្វារទទួលទេសចរបរទេសចាប់ពីខែកក្កដានេះតទៅហើយ ដោយរំពឹង ទទួលយកភ្ញៀវទេសចរចិនមុនគេ ស្របពេលដែលជើងហោះហើរមកពីអឺរ៉ុបនឹងមកដល់ថៃនៅចុងឆ្នាំ២០២១។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកថៃ។
ស្ត្រីភ្ញៀវទេសចរនៅកោះភូកេតប្រទេសថៃ កាលពីឆ្នាំ២០១៩ រូបភាព៖ The Thaiger
ដោយ

ប្រធាន​ក្រុមប្រឹក្សាភិបាល​ទេសចរណ៍​ថៃ​បាន​ឲ្យ​ដឹង​ថា ខេត្ត​ភូ​កេ​ត​តែឯង​ប៉ុណ្ណោះ រំពឹង​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​ប្រមាណ ២​លាន​នាក់ ដែល​ភាគច្រើន​ជា​ជនជាតិ​ចិន ខណៈ​ដែល​ភ្ញៀវ​មួយ​ចំនួន​ទៀត​មក​ពី​លោក​ខាងលិច​។ អាជ្ញាធរ​ថៃ​ក៏​បាន​ប៉ាន់ស្មាន​ដែរ​ថា ជាមួយនឹង​វិធានការ​កាត់​បន្ថយ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ខ្លះ​ទៀត​មានការ​លើកលែងតែ​ម្តងនោះ នឹង​អាច​ទាញ​ចំណូល​បាន​ប្រមាណ ១០០​ពាន់​លាន​បាត ឫ​ស្មើនឹង​ជាង ៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​ទេសចរ​បរទេស​ក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​ដ៏​មាន​សក្តានុពល​មួយ​នេះ​។

វិស័យ​ទេសចរណ៍​ថៃ​រួមចំណែក​ប្រមាណ ២០%​ដល់​សេដ្ឋកិច្ច​ប្រទេស​ថៃ​ទាំងមូល ខណៈ​ដែល​ក្នុង​នោះ​ចំណូល​ជាង ៩០% ទៅ​ហើយ ដែល​ត្រូវ​ទាញ​បាន​ពី​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ភូ​កេ​ត​។

នៅ​មុន​ពេល​មាន​កូ​វី​ដ​១៩ ថៃ​ទទួល​បាន​ភ្ញៀវ​ជនជាតិ​ចិន​ចូល​មក​កម្សាន្ត​យ៉ាងច្រើន​កុះករ ដូចនេះ​គេ​រំពឹង​ថា ភ្ញៀវ​ចិន​នឹង​នៅ​តែ​ឈានមុខ​គេ​ក្នុង​ការ​មក​កម្សាន្ត​ក្នុង​ប្រទេស​ថៃ​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​ភូ​កេ​ត កំពុង​ព​ន្លឿ​ន​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩​របស់​ខ្លួន ក្នុង​គោលដៅ​ចាក់​ឲ្យ​បាន ៧០%​នៃ​ចំនួន​ប្រជាជន​ក្នុង​ខេត្ត​ទាំងមូល មុន​នឹង​ឈាន​ទៅ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ឡើង​វិញ​។

គិត​មក​ទល់​ពេល​នេះ អ្នក​ទទួល​បាន​វ៉ាក់សាំង​មាន​ចំនួន ១​ម៉ឺន​២​ពាន់​នាក់​ហើយ នៅ​ភូ​កេ​ត​ខណៈ​ដែល​ពលរដ្ឋ​ជិត ៥០​ម៉ឺន​នាក់​ទៀត នឹង​ទទួល​បាន​វ៉ាក់សាំង​យ៉ាង​យូរ​ត្រឹម​ខែមិថុនា​ខាង​មុខ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជាង៤ម៉ឺនក្រុមហ៊ុននៅវៀតណាមត្រូវបានបិទទ្វារ នៅត្រីមាសទី១ ឆ្នាំ២០២១

ព័ត៌មាន
អាជីវកម្មនៅវៀតណាមជាង៤ម៉ឺនក្រុមហ៊ុន បានបិទទ្វានៅក្នុងត្រីមាសទី១ នៅឆ្នាំ២០២១នេះ ដោយមានការកើនឡើង១៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក…

ការរៀបចំឥណទានឡើងវិញកើនឡើងទ្វេដង ក្រោយផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

ព័ត៌មាន
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានឱ្យដឹងថា ចាប់តាំងពីក្រោយផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមក ចំនួនអ្នកស្នើសុំរៀបចំឥណទានឡើងវិញមានការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ