ការនាំចេញ​គ្រឿងអលង្ការ​ថៃ

ថៃនាំចេញគ្រឿងអលង្ការកើនឡើងដល់ទៅ ១០៨% នៅ៥ខែដំបូង ឆ្នាំ២០២០


រយៈពេល៥ខែ ដើមឆ្នាំ២០២០នេះ ប្រទេសថៃ សម្រេចបានការនាំចេញគ្រឿងអលង្ការ និងគ្រឿងលម្អជាង ៩.៥០០លានដុល្លារអាមេរិក ដែលមានកំណើនជាង ១០៨% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍មួយ ដែលបានផ្សព្វផ្សាយដោយក្រសួងពាណិជ្ជកម្មថៃ។
ហាងលក់មាស​មួយកន្លែង​នៅក្នុងប្រទេសថៃ (រូបភាព៖https://thailandretirementplans.com)
ដោយ

តាមរបាយការណ៍​បាន​ឲ្យដឹងថា ការនាំចេញ​គ្រឿង​អលង្ការ ដោយមិន​រាប់បញ្ចូល មាស ​គឺសម្រេច​បានជិត ២ពាន់លាន​ដុល្លារ​អាមេរិក ធ្លាក់ចុះ ​៣៤% ខណៈការនាំចេញ​មាស​វិញ សម្រេច​បានជាង ៧.៥០០​លានដុល្លារ​អាមេរិក ដែលមាន​កំណើនជាង​៣៨០%ឯណោះ។

បើតាម​អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃ វិបត្តិកូវីដ-១៩ បានជំរុញឲ្យ​ការនាំចេញ​របស់​បណ្តា​ប្រទេស​ជាច្រើន ធ្លាក់ចុះ ​ហើយសេដ្ឋកិច្ច​ជាតិ ចុះអន់​ខ្សោយ​ជាហេតុ​នាំឲ្យ​ប្រជាពលរដ្ឋ មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ទៅ​លើ ការចំណាយ​នានា តែយ៉ាងណា តម្រូវការមាស មានការ​កើនឡើង​ខ្លាំង​ដោយសារតែ​​មនុស្ស​សម្រុក​ទៅទិញ​មាស ទុក​ជាទ្រព្យសុវត្ថិភាព។

ទោះយ៉ាងណា បើសិនជា គ្មានរលកទី​២ នៃវិបត្តិកូវីដ១៩នោះទេ ថៃ រំពឹងថា ការនាំចេញគ្រឿងអលង្ការ និងគ្រឿងលម្អ មិនរាប់​បញ្ជូល​មាស​នឹងកើនឡើង​វិញ នៅពាក់កណ្តាល​ឆ្នាំ ២០២០នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វត្តមានក្រុមហ៊ុនចិនកាន់តែច្រើន ជួយឲ្យការនាំចេញរបស់វៀតណាមរីកកាន់តែធំ!

ព័ត៌មាន
ដោយសារតែមានក្រុមហ៊ុនចិនកាន់តែច្រើនឡើងបានរើចូលទៅក្នុងប្រទេសវៀតណាម បានជួយធ្វើឲ្យចំណែកនៃការនាំចេញរបស់ប្រទេស​ក្បែរខាងកម្ពុជាមួយនេះកាន់តែរ…

ឡាវ ចាប់ផ្ដើមសាងសង់ស្ថានីយរថភ្លើង ដើម្បីភ្ជាប់ខ្សែរថភ្លើងជាមួយនឹងចិន

ព័ត៌មាន
ប្រទេសឡាវ បានចាប់ផ្ដើមសាងសង់ស្ថានីយរថភ្លើងនៅក្នុងទីក្រុងវៀងចន្ទន៍ សម្រាប់ប្រើប្រាស់ជាមួយនឹងខ្សែរថភ្លើងតភ្ជាប់គ្នាជាមួយប្រទេសចិន ហើយបើទោះបីជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ