ការនាំចេញថៃ

ថៃ នាំចេញទំនិញធ្លាក់ចុះ ៥% ក្នុងខែតុលា


ទោះបីជា សកម្មភាពនាំចេញទំនិញរបស់ថៃ បន្តបង្ហាញពីសញ្ញាវិជ្ជមានងើបឡើងវិញ នៅក្នុងខែសីហា និងខែកញ្ញាកន្លងទៅ ប៉ុន្តែចូលមកដល់ខែតុលា ការនាំចេញទំនិញបែរជាធ្លាក់ចុះប្រមាណ ៥% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ដែលបានធ្វើឲ្យទំហំអតិរេកពាណិជ្ជកម្មកាន់តែរួមតូច សម្រេចបានត្រឹមតែ ១ពាន់លានដុល្លារអាមេរិក ក្នុងខែតុលានេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ។
ការនាំចេញទំនិញរបស់ថៃកើនឡើងជាង ៤% ខុសពីការព្យាករណ៍ជាច្រើន(រូបភាពwww.thailand-business-news.com)
ដោយ

ធនាគារ​កណ្តាលថៃ បានគូស​បញ្ជាក់ថា ការធ្លាក់​ចុះនូវ តួលេខ​នាំចេញ​ទំនិញ​សម្រាប់​ខែតុលានេះ គឺដោយ​សារតែ កត្តារុញ​ច្រាន​កំណើន​សេដ្ឋកិច្ច ចាប់ផ្តើម​ថមថយ​ចុះវិញ តួយ៉ាង កត្តា​ប្រើប្រាស់​ទំនិញ​នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ នៅលើ​ទីផ្សារ​សកលលោក បានធ្លាក់​ចុះ​មកវិញ បន្ទាប់ពី​បានកើន​ឡើង​ខ្លាំង​នៅក្នុង​ខែកញ្ញា​កន្លងទៅ ហើយ​ការប្រើប្រាស់​នៅក្នុងថ្ងៃ​ឈប់​សម្រាកធំៗ ក៏ត្រូវ​បាន​បញ្ចប់ដែរ។

បើតាមក្រសួង​ពាណិជ្ជកម្មថៃ ក៏បានបង្ហាញ​ដែរថា ការនាំចេញ​ទំនិញ​របស់ថៃ ក្នុងខែតុលា សម្រេច​បាន ១៩ពាន់លាន​ដុល្លារ​អាមេរិក ហើយ​ការនាំចូល​ទំនិញ សម្រេច​បាន​ប្រមាណ​ ១៧​ពាន់លាន​ដុល្លារ​អាមេរិក ដែលសម្រេច​បាននូវ អតិរេក​ពាណិជ្ជកម្ម ២ពាន់​លាន​ដុល្លារ លើសពី​ការប៉ាន់​ប្រមាណ​របស់ ធនាគារ​កណ្តាលថៃ។

ក្រសួង​បន្ថែមថា ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ ២០២០នេះ ការនាំចេញ​ទំនិញ​របស់ថៃ សម្រេច​បាន ១៩២ពាន់​លាន​ដុល្លារ​អាមេរិក ធ្លាក់ចុះ ៧% ខណៈ​ការនាំចូល​ទំនិញ​មាន ១៧០ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ១៤% បើធៀប​នឹង​ពេល​ដូចគ្នា​កាលពីឆ្នាំមុន។

ការនាំចេញ​មុខទំនិញ ដែលមាន​ការធ្លាក់ចុះ​ខ្លាំងគេ រួមមាន ផលិតផល​ទាក់ទង​នឹងប្រេង និងផលិតផល​កសិកម្ម-កសិឧស្សាហកម្ម ដោយឡែក​មុខទំនិញ ដែលមាន​ការនាំចេញ​កើនឡើងគឺ ផលិតផល​គ្រឿង​អេឡិចត្រូនិក គ្រឿង​បង្គុំរថយន្ត និងគ្រឿង​បន្លាស់​នានា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម ទទួលបានសហគ្រាសវិនិយោគថ្មីៗបន្តកើនឡើងខ្លាំង ក្នុងខែវិច្ឆិកា

ព័ត៌មាន
សហគ្រាសវិនិយោគថ្មីៗនៅក្នុងប្រទេសវៀតណាម បានបន្តកើនឡើងខ្លាំងក្នុងខែវិច្ឆិកា រហូតដល់ទៅ ១ម៉ឺន ៣ពាន់ស្ថាប័ន ដែលមានទុនវិនិយោគសរុបប្រមាណ ១២ពា…

បើសិន​អ្នក​មាន​គំនិត​ផ្ដួច​ផ្ដើម​ដើម្បីកាត់បន្ថយផលប៉ះពាល់ពីកូវីដ-១៩ អ្នក​អាច​ស្នើសុំមូលនិធិឧបត្ថម្ភពី ក្រុមហ៊ុន Smart Axiata បាន!

ព័ត៌មាន
ក្រុមហ៊ុន Smart Axiata បានប្រកាស​នៅ​ថ្ងៃ​នេះ (ទី១ ធ្នូ) ថា មូលនិធិទឹកប្រាក់១លានដុល្លារដើម្បីប្រឆាំងវីរុសកូវីដ១៩ នៅមានទឹកប្រាក់ដែលមិនទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ