ការនាំចេញអង្ករថៃ

ថៃបរាជ័យមហិច្ឆតារបស់ខ្លួននាំចេញអង្ករ ៩លានតោនក្នុងឆ្នាំ២០១៩


បើទោះបីជា សមាគមអ្នកនាំចេញអង្ករថៃ បានទម្លាក់ការព្យាករ សម្រាប់ការនាំចេញអង្ករប្រចាំឆ្នាំ ២០១៩ មកនៅត្រឹម ៩លានតោនក៏ដោយ ថៃ នៅតែមិនអាចសម្រេចគោលដៅនេះបានដដែល ដោយធ្វើបានប្រមាណ ៨លានតោនប៉ុណ្ណោះ គឺដោយសារតែជួបនឹងបញ្ហាគ្រោះធម្មជាតិ និងរងផលប៉ះពាល់ពី ការប្រកួតប្រជែងរបស់ ចិន និងភូមា។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុកថៃ ចេញផ្សាយថ្មីៗនេះ ។
ថៃបរាជ័យមហិច្ឆតារបស់ខ្លួននាំចេញអង្ករ ៩លានតោនក្នុងឆ្នាំ២០១៩ (រូបភាព៖ AFP)
ដោយ

លោក ចារឿន ឡៅធម្មតាស ប្រធានសមាគម​អ្នកនាំចេញអង្ករថៃ បានឲ្យ​ដឹងថា ការនាំចេញអង្ករ ក្នុងឆ្នាំ ២០១៩ គឺនៅទាប​ជាងគោលដៅ ៩លានតោន ពោលគឺ សម្រេច​បានត្រឹម ៨លានតោន​តែប៉ុណ្ណោះ។

លោក បន្តថា ក្នុងរយៈពេល ១១ខែ​​ ដើមឆ្នាំ ២០១៩នេះ ថៃ បានធ្វើការនាំចេញ​អង្ករប្រមាណ ៧លានតោន ថយចុះរហូតដល់ទៅ​ ៣០% ធៀបនឹងរយៈ​ពេលដូចគ្នា កាលពីឆ្នាំ​២០១៨ ដែលរក​ចំណូល​បានជិត​ ៣ពាន់លាន​ដុល្លារ​អាមេរិក ថយចុះជាង ២៤%។

លោក ចារឿន បន្ថែមថា ការធ្លាក់​ចុះនេះ គឺដោយសារតែ ថៃ មិនបានអភិវឌ្ឍ​ពូជស្រូវថ្មី អស់រយៈពេល​ជាង​ ៣០ឆ្នាំមកហើយ មានន័យថា ថៃ ធ្វើការនាំចេញ​អង្ករ​ពូជដដែលជាង ៣០ឆ្នាំហើយ ដោយឡែក វៀតណាម បានបង្កើត​ពូជស្រូវ​ជាច្រើនប្រភេទ ជារៀងរាល់ឆ្នាំ ដើម្បីបម្រើដល់ សេចក្តីត្រូវ​ការរបស់​អតិថិជន​ទូទាំង​សកលលោក។

លើសពីនេះទៅទៀត គុណភាពអង្ករថៃ បានថយចុះ​ដោយសារតែ គ្រោះធម្មជាតិ និងការឡើង​កម្តៅផែនដី ជាពិសេសគឺ ការផ្លាស់ប្តូរ​របៀបដាំដុះ ដោយប្រើប្រាស់​ថ្នាំគីមីច្រើន ប៉ះពាល់ដល់​រសជាតិ និងគុណភាពអង្ករ។

ទាក់ទងនឹងការប្រកួត​ប្រជែងជាមួយ បណ្តាដៃគូសំខាន់ៗ តម្លៃអង្ករចិន ដែលដាក់លក់​លើទីផ្សារ គឺមានតម្លៃ​ប្រមាណ ៣០០ដុល្លារ​អាមេរិក ហើយអង្ករថៃ ដែលមាន​ប្រភេទ​ស្រដៀងគ្នានោះ លក់ក្នុងតម្លៃ ៣៩០ដុល្លារអាមេរិក​ឯណោះ ខណៈដែល វៀតណាម លក់ជាង ៣៦០ដុល្លារអាមេរិក និងឥណ្ឌា លក់ជាង ៣៧០ដុល្លារអាមេរិក។

លើសពីនេះ ចិន នៅតែបន្តបង្កើត​ប្រភេទពូជ​ស្រូវជាច្រើន​មុខទៀត ដែលទទួល​បានទិន្នផលខ្ពស់ មានន័យថា ចិន នឹងពង្រីកការ​នាំចេញ​អង្ករទៅកាន់ បណ្តាប្រទេស​អាស៊ាន ដោយលក់​ក្នុងតម្លៃទាប ហើយនៅ​ពេលនោះ ទីផ្សារអង្ករថៃ នឹងរងទុក្ខខ្លាំង​ជាងគេបំផុត។

គួរជម្រាបថា កាលពីឆ្នាំ ២០១៨ ប្រទេសថៃ បាននាំចេញ​អង្ករជាង ១១លានតោន ដែលបាន​ក្លាយជា ប្រទេសនាំចេញ​អង្ករធំ លំដាប់លេខ ២ លើសកលលោក​នោះ បន្ទាប់ពីប្រទេសឥណ្ឌា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


២៧ឆ្នាំ ពីកំណើត​ដើម​ទុនដំបូងជាង ៦០ម៉ឺនដុល្លារ ទីបំផុតធនាគារ​អេស៊ីលីដា​នឹងបោះផ្សាយលក់ភាគហ៊ុន នៅមុនខែ មេសាឆ្នាំនេះហើយ!

ព័ត៌មាន
ធនាគារអេស៊ីលីដា ត្រូវបានប្រជាពលរដ្ឋខ្មែរភាគច្រើនទាំងនៅក្នុងទីក្រុង និងជនបទ សុទ្ធតែបានស្គាល់ ដ្បិតថា បច្ចុប្បន្ន ធនាគារនេះគឺជាធនាគារក្នុងស្រ…

វៀតណាមរកចំណូលបាន ១៥០ លានដុល្លារ ក្នុងមួយឆ្នាំ ពីសេវាលក់ស្នាមញញឹម​ដល់ជនបរទេស

ព័ត៌មាន
ជនបរទេសកាន់តែច្រើនឡើងៗ បានធ្វើដំណើរទៅវៀតណាម ដើម្បីស្វែងរក​ការ​ព្យាបាលមាត់ធ្មេញ ឬគេហៅថា​សេវាលក់ស្នាមញញឹម។ ជាក់ស្ដែង បើតាមតួលេខពីរដ្ឋបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ