Advertisement
Advertisement
Advertisement
បញ្ហា Covid-19 នៅប្រទេសថៃ

ថៃរកឃើញអ្នកឆ្លងCovid-19 ៣៥ ករណីថ្មីបន្ថែមទៀត ក្នុងនោះ មានម្នាក់គឺត្រឡប់មកពីកម្ពុជា


ប្រទេសថៃ នៅថ្ងៃពុធ ទី១៨ ខែមីនានេះ បានរកឃើញករណីឆ្លងមេរោគ Covid-19ថ្មី ចំនួន ៣៥ ករណីបន្ថែមឿត ដែលបានធ្វើឲ្យករណីឆ្លងសរុបនៅប្រទេសនេះ កើនឡើងដល់ ២១២ករណី។ ក្នុងចំណោមករណីចំនួន ៣៥ ថ្មីនេះ គឺមាន១ករណី គឺជាអ្នកបានធ្វើដំណើរត្រឡប់ពីកម្ពុជាទៅកាន់ប្រទេសថៃ។
ថៃរកឃើញអ្នកឆ្លងCovid-19 ៣៥ ករណីថ្មីបន្ថែមទៀត ក្នុងនោះ មានម្នាក់គឺត្រឡប់មកពីកម្ពុជា (រូបភាព៖ Bangkok Post)
ដោយ
Advertisement

ក្រសួងសុខាភិបាល​សាធារណៈ របស់​ថៃ នៅ​ថ្ងៃ​ទី ១៧ ខែមីនា​នេះ បាន​ប្រកាស​រក​ឃើញ​ករណី​ឆ្លង Covid-19 ថ្មី​ចំនួន ៣៥ ករណី​បន្ថែម​ទៀត និង​បាន​ព្រមាន​ដល់​ពលរដ្ឋ​ថា ការ​កង្វះ​គោលការណ៍​ការពារ​ខ្លួនឯង អាច​នឹង​ជំរុញ​ធ្វើ​ឲ្យ​ការ​ផ្ទុះ​រាលដាល​នៃ​ជំងឺ​នេះ នឹង​មិន​អាច​គ្រប់គ្រង​បាន​ឡើយ​។

លោក​វេជ្ជបណ្ឌិត Suwannachai Watanayingcharoenchai ដែល​ជា​អគ្គនាយក​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺឆ្លង បាន​បញ្ជាក់​ថា ករណី​រក​ឃើញ​ថ្មី​នេះ គឺ​ត្រូវ​បាន​បែងចែក​ជា​ពីរ​ក្រុម​។ ដោយ​ក្រុម​ទី​១ គឺ​ក្នុង​ចំណោម​មនុស្ស​២៩​នាក់ មាន​ទំនាក់ទំនង​ជាមួយ​អ្នកជំងឺ និង​កន្លែង​ដែល​មាន​អ្នកជំងឺ​ធ្លាប់​បាន​ទៅ ខណៈ​ដែល​អ្នក​ឆ្លង​១៣​ទៀត គឺជា​អ្នក​ដែល​បាន​ទៅ​មើល​មើល​ការ​ប្រកួត​ប្រដាល់​នៅ​ពហុ​កីឡដ្ឋាន​។ មាន​៤ នាក់​ផ្សេង​ទៀត គឺជា​អ្នក​ដែល​បាន​ទៅ​ដើរ​កម្សាន្ដ​នៅ​កន្លែង​កម្សាន្ដ​នានា និង​១២​នាក់​ទៀត គឺជា​អ្នក​នៅ​ជិត​ស្និទ្ធ​ជាមួយនឹង​អ្នកជំងឺ Covid-19​។

រីឯ​ក្រុម​ទី​២​វិញ គឺ​មាន ៦​ករណី ដោយ​មាន​មួយ​ករណី គឺជា​បុរស​ជនជាតិ​ថៃ ដែល​បាន​ធ្វើ​ដំណើរ​ត្រឡប់​ពី​កម្ពុជា​ចូល​ទៅ​កាន់​ប្រទេស​ថៃ​វិញ ប៉ុន្ដែ ក្នុង​នោះ គេ​មិន​បាន​បញ្ជាក់​ពេលវេលា​ជាក់លាក់​ទេ​ថា តើ​ជនជាតិ​ថៃ ដែល​ត្រឡប់​ពី​កម្ពុជា​នោះ បាន​ស្នាក់​នៅ​កម្ពុជា​ប៉ុន្មាន​ថ្ងៃ និង​ចាក​ចេញពី​កម្ពុជា ត្រឡប់​ទៅ​ថៃ​វិញ​នៅ​ថ្ងៃ​ណា​នោះ​ទេ​។ មាន​៤​ករណី​ទៀត គឺ ធ្វើការ​ជិត​ស្និទ្ធ​ជាមួយនឹង​ជនបរទេស និង​មួយ​ករណី​ទៀត គឺ​ករណី ដែល​ជា​អ្នក​ស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេត​។

លោក​វេជ្ជបណ្ឌិត Suwannachai បាន​មាន​ប្រសាសន៍​ថា «​កាលពី​ស​ប្តា​ហ៍​មុន​ចំនួន​អ្នកជំងឺ​បាន​កើនឡើង​យ៉ាង​ខ្លាំង​ព្រោះ​ការ​តាមដាន​ត្រូវ​បាន​ពង្រីក​ទៅ​ដល់​ក្រុម​មនុស្ស និង​កន្លែង​ដែល​គេ​ជឿ​ថា នឹង​ចម្លងជំងឺ​»​។

វេជ្ជបណ្ឌិត​ថៃ​រូប​នេះ បាន​បន្ថែម​ទៀត​ថា «​នេះ​ស្រប​ជាមួយនឹង​ការ​ស៊ើបអង្កេត​ជំងឺ ដែល​បង្ហាញ​ថា អ្នកជំងឺ​ថ្មី​បាន​បង្ហាញ​អាកប្បកិរិយា​ប្រថុយប្រថាន ហើយ​មិន​អនុវត្ត​តាម​ដំបូន្មាន​របស់​ក្រសួងសុខាភិបាល​សាធារណៈ​។ ពួក​គេ​បាន​បន្ត​ទៅ​ទស្សនា​តំបន់​ហានិភ័យ និង​កន្លែង​ដែល​មាន​មនុស្ស​ច្រើន ប្រមូលផ្ដុំ​គ្នា និង​មិន​បាន​កាត់​បន្ថយ​សកម្មភាព​សង្គម ដើម្បី​រក្សា ចម្ងាយ​របស់​ពួក​គេ​ពី​អ្នក​ដទៃ​នោះ​ទេ ។​»

បើ​តាម​អ្នកជំនាញ អ្នកមាន​ផ្ទុក Covid-19 គឺ​បាន​ចម្លងជំងឺ​នេះ ទៅ​កាន់​សមាជិក​ក្នុង​ក្រុម​គ្រួសារ និង​មិត្តភក្ដិ និង​ចម្លង​ដល់​ក្មេង និង​មនុស្ស​ចាស់​ផង​ដែរ​។

លោក​វេជ្ជបណ្ឌិត Suwannachai បាន​មាន​ប្រសាសន៍​ថា «​ប្រសិនបើ​ស្ថានភាព​នេះ​នៅ​តែ​បន្ត​ការ​រីក​រាលដាល​នៅ​ក្នុង​ប្រទេស​នេះ នោះ​បញ្ហា​នឹង​កាន់តែ​ធំធេង និង​មិន​អាច​គ្រប់គ្រង​បាន​» ។

ក្នុង​ចំណោម​ករណី​ឆ្លង​ដែល​បាន​រក​ឃើញ​សរុប ២១២ ករណី​នៅ​ក្នុង​ប្រទេស​ថៃ​នេះ គឺ​មាន​៤២​ករណី ត្រូវ​បាន​ព្យាបាល​សះស្បើយ និង​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​។ នៅ​ដល់ ១៦៩ ករណី​ទៀត គឺ​នៅ​ស្នាក់​ក្នុង​មន្ទីរពេទ្យ រួម​ទាំង​អ្នកជំងឺ ៣​អ្នក​កំពុង​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ខណៈ​ដែល​ករណី​ស្លាប់​បាត់បង់​ជីវិត​មាន​១​ករណី​។

អ្នក​ដែល​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​អំពី​ការ​ឆ្លង​មេរោគ Covid-19 នៅ​ក្នុង​ប្រទេស​ថៃ មក​ទល់​ពេល​នេះ គឺ​មាន ៧.៥៤៦ ករណី​។ 

ប្រភព៖ Bangkok Post

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកសម្រេចពន្យារពេលជាង៤០ថ្ងៃទៀត អនុញ្ញាតឲ្យក្រុមហ៊ុន HUAWEI អាចទិញផលិតផលអាមេរិកបាន

ព័ត៌មាន
រដ្ឋាភិបាលអាមេរិក បានសម្រេចពន្យារពេលជាថ្មីម្តងទៀតហើយ សម្រាប់ក្រុមហ៊ុន HUAWEI ដែលអនុញ្ញាតិឲ្យ ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ អាចធ្វើពាណិជ្ជក...

រដ្ឋាភិបាលកម្ពុជាគ្រោងអនុម័តគម្រោងវិនិយោគ ៥៣៩ លានដុល្លារ

ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា ស៊ី ឌី ស៊ី បានបើកកិច្ចប្រជុំពិភាក្សាលើគម្រោងស្នើសុំវិនិយោគធំៗចំនួន១៥ ដែលគិតជាតម្លៃទុនវិនិយោគសរុ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ