ការផលិតម៉ាស់ក្នុងប្រទេសថៃ

ថៃកំពុងកើនឡើងការផលិតម៉ាស់កាន់តែច្រើន ក្រោយរោងចក្រម៉ាស់កើនឡើងជាបន្ដបន្ទាប់


ចំនួនរោងចក្រផលិតម៉ាស់ និងការផលិតម៉ាស់នៅក្នុងប្រទេសថៃ បានកើនឡើងទ្វេដងពី ១២ រោងចក្រ កើនដល់ ២៣ រោងចក្រ ក្រោយពីដែលរាជរដ្ឋាភិបាលប្រទេសនេះ បានជំរុញឲ្យមានការបង្កើតរោងចក្រផលិតម៉ាស់បន្ថែម នៅអំឡុងពេលដែលមានវិបត្តិកូវីដ-១៩ផ្ទុះរាលដាលខ្លាំងនៅក្នុងប្រទេស។ មកទល់ពេលនេះ ការផលិតម៉ាស់កាន់តែច្រើនក៏កំពុងតែមានលើសតម្រូវការផងដែរ។
ថៃ ចាត់វិធានការជនណាដំឡើងថ្លៃម៉ាស់ ត្រូវជាប់ពន្ធនាគារ៥ឆ្នាំ ពិន័យប្រាក់ ៣ពាន់ដុល្លារ (រូបភាព៖ https://forum.thaivisa.com)
ដោយ

បើយោងតាម សារព័ត៌មាន Bangkok Post ចេញ​ផ្សាយ​នៅក្នុងថ្ងៃ​នេះថា តាមការគូសបញ្ជាក់​របស់​ក្រសួង​ពាណិជ្ជកម្មថៃ ការផលិត​ម៉ាស់​នៅទូទាំង​ប្រទេស​ថៃ សម្រេចបាន​ជាង ៤លាន ២សែនម៉ាស់ ក្នុងមួយថ្ងៃ ហើយក្នុងនោះ គឺមាន​ជាង ១លាន ២សែនម៉ាស់ លើសពី​តម្រូវការ។

បច្ចុប្បន្ននេះ រោងចក្រ​ចំនួន ១៦ មានលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ក្នុងការ​ផ្គត់ផ្គង់​​ម៉ាស់ដល់ រាជរដ្ឋាភិបាលថៃ ៣លានម៉ាស់​ក្នុងមួយថ្ងៃ ដោយបែងចែក ១លាន ៨សែនម៉ាស់ ទៅកាន់​ក្រសួង​សុខាភិបាល និង ១លាន ២សែន​ម៉ាស់ទៀត ទៅកាន់​ក្រសួង​មហាផ្ទៃ។

ទោះយ៉ាងក៏ដោយ ថៃ មិនបាន​បញ្ចេញ​លក់​ម៉ាស់​ដែលលើស ទៅកាន់ទីផ្សារ​ក្រៅប្រទេស​នោះទេ ហើយថៃ នៅតែរឹត​បន្តឹង​លើការនាំចេញ​ម៉ាស់ ដោយពន្យារ​ពេលនៃ​ការហាម​ឃាត់​ការនាំចេញ​ម៉ាស់ រហូតដល់​ខែកុម្ភៈ ឆ្នាំ ២០២១​ខាងមុខ។

ដោយឡែក ចំពោះ​ប្រទេសចិន ដែលជាអ្នក​ផ្គត់ផ្គង់​ម៉ាស់​ធំជាងគេ​បំផុត​នៅលើ​សកលលោក បានចាប់ផ្តើម​នាំចេញ​ម៉ាស់ទៅ​ក្រៅប្រទេស​វិញ បន្ទាប់ពី​ការហាមឃាត់​ក្នុងមួយ​រយៈពេលខ្លី ដើម្បីធានា​ឲ្យបាននូវ ​ការផ្គត់ផ្គង់​ម៉ាស់​ក្នុងស្រុក។

បើតាមរបាយការណ៍ពី ក្រសួងពាណិជ្ជកម្មថៃ បានបង្ហាញថា តម្រូវការ​ប្រើប្រាស់​ម៉ាស់​ក្នុងស្រុកថៃ បានកើន​ឡើងដល់ ៥០លាន​ម៉ាស់ក្នុង​មួយខែ បន្ទាប់ពីមាន​ការផ្ទុះឡើង​នៃមេរោគ​កូវីដ-១៩ ខណៈពីមុន ការប្រើប្រាស់​ម៉ាស់​ជាធម្មតា គឺមានជាង ៣០លាន​ម៉ាស់​ក្នុងមួយខែ។

គួរជម្រាបដែរថា កាលពីឆ្នាំ ២០១៩កន្លងទៅ ថៃ នាំចេញ​ម៉ាស់​សរុបជាង ២២៦​លានម៉ាស់ ដែលកើន​ឡើង ២១៨%​ ធៀបនឹង​ឆ្នាំ​ ២០១៨៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលនៅតែបន្ដបញ្ចេញថវិកាចំណាយច្រើនទៅកាន់តំបន់ជនបទ រំពឹងថាជួយបង្កើតការងារ និងជំរុញផលិតកម្មកសិកម្ម

ព័ត៌មាន
បើអំឡុងពេលនៃវិបត្តិកូវីដ-១៩ នេះរាជរដ្ឋាភិបាលបាននិងកំពុងរៀបចំថវិកាដើម្បីចំណាយដោយប្រុងប្រយ័ត្ន និងប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដោយក្នុ…

វៀតណាម នឹងសម្រុកនាំចេញអង្ករទៅទីផ្សារអឺរ៉ុប នៅឆមាសទី២ ឆ្នាំនេះ!

ព័ត៌មាន
នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង អឺរ៉ុប និងវៀតណាម ចូលជាធរមាន នៅខែសីហា ខាងមុខនេះ វៀតណាម នឹងបង្កើនការនាំចេញអង្កររបស់ខ្លួន ទៅក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ