កូវីដ១៩-ថៃ

ថៃចាប់អនុវត្ត​បំរាម​គោចរ​ទូទាំង​ប្រទេស​ពីថ្ងៃទី៣ មេសា តទៅ


អាជ្ញាធរ​ថៃ​ប្រកាស​អនុវត្ត​បម្រាម​គោចរ​ទូទាំងប្រទេស​ ចាប់ពីថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ​២០២០​នេះ​ តទៅ ដោយ​ហាមប្រាម​ប្រជាជន​គ្រប់រូប មិន​ឲ្យ​ចាកចេញពី​ផ្ទះឡើយ ចាប់ពីម៉ោង​ ១០យប់ រហូតដល់​ម៉ោង ៤ទៀបភ្លឺ ដែលនេះជា​វិធានការ​ក្ដៅថ្មី​បំផុត ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការឆ្លងរាលដាល​នៃ​វីរុសកូវីដ១៩។
ទីក្រុងបាងកក ពេលរាត្រី។ រូបភាព៖ Pixabay
ដោយ

កាសែត បាងកកប៉ុស្តិ៍ ផ្សាយថា នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុត ចាន់អូចា បានប្រកាស​អំពី​បម្រាម​គោចរ​នេះ នាល្ងាចថ្ងៃព្រហស្បតិ៍ (ទី២ មេសា ២០២០)។ 

មនុស្ស​ដែលត្រូវបាន​លើកលែង​ពី​បម្រាម​គោចរនេះ រួមមាន បុគ្គលិកពេទ្យនិង​បុគ្គលិក​ធនាគារ ព្រមទាំង​បុគ្គលិក​ធ្វើការផ្នែកដឹកជញ្ជូននិងឡូជីស្ទិក ដែល​ដឹកជញ្ជូន​​ផលិតផល​ប្រើប្រាស់ ទំនិញ​ពីកសិដ្ឋាន ផលិតផល​ឱសថ គ្រឿងបរិក្ខារពេទ្យ កាសែត ប្រេង​ឥន្ធនៈ កញ្ចប់​ប្រៃសណីយ ឬ​ផលិតផល​ដែលត្រូវ​នាំ​ចូល ឬ​នាំ​ចេញ។ 

ការបម្លាស់ទី​មនុស្ស​ទៅកាន់​កន្លែង​ចត្តាឡីស័ក (ដាក់​ឲ្យ​នៅដាច់​ដោយ​ឡែក) ក៏ត្រូវបានអនុញ្ញាត​ផងដែរ។

ការលើកលែងផ្សេងទៀត គឺ អ្នកទាំងឡាយដែលធ្វើការវេនយប់​ជាប្រក្រតី ឬអ្នកទាំងឡាយ​ដែល​ធ្វើដំណើរទៅមក​ព្រលានយន្តហោះ ដែលមាន​កាន់​ឯកសារ​បញ្ជាក់​គោលបំណង​ត្រឹមត្រូវ ឬមន្ត្រីដែល​ធ្វើការតាមការណែនាំ​របស់សេចក្ដីប្រកាស ឬបទបញ្ជានានា និងអ្នកទាំងឡាយដែលមាន​ការអនុញ្ញាត​ពីមន្ត្រី ឲ្យ​ចាកចេញពីផ្ទះ ក្នុងករណីមានអាសន្ន។ 

ការប្រព្រឹត្ត​ល្មើស​នឹងបម្រាមគោចរ​នេះ នឹងអាច​ត្រូវ​ផ្ដន្ទាទោសជាប់ពន្ធនាគារមិនលើសពី ២ឆ្នាំ និង/ឬ​ការពិន័យ​ជាប្រាក់​មិន​លើសពី ៤ម៉ឺនបាត (ប្រមាណ ១២០០ដុល្លារអាមេរិក)៕

ប្រភព៖ កាសែត បាងកកប៉ុស្តិ៍




អត្ថបទបន្ទាប់


សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា សុំ​ឲ្យ​ក្រសួង​ហិរញ្ញវត្ថុ​ជួយ​លើ ៣ចំណុច

ព័ត៌មាន
សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា ហៅកាត់ YEAC បាន​ដាក់​ជូន​លិខិត​មួយ​ ទៅកាន់​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ …

ករណីឆ្លងមេរោគកូវីដ១៩ថ្មីមាន០៤នាក់សុទ្ធតែជាជនបរទេស សរុបករណីឆ្លងទូទាំងប្រទេសមាន១១៤ករណីហើយ

ព័ត៌មាន
រកឃើញករណីឆ្លងថ្មី០៤ករណីបន្ថែមទៀត កាលពីថ្ងៃទី០២ ខែមេសានេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបទាំងអស់មាន ១១៤នាក់ ខណៈដែលអ្នកជាសះស្បើយថ្មីមានត្រឹមតែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ