អត្រាគ្មាន​ការងារធ្វើ​នៅប្រទេសថៃ

គ្រោះរាំងស្ងួត និង កូវីដ-១៩ នឹងធ្វើឲ្យកម្មករថៃជាង ៨,៤ លាននាក់បាត់បង់ការងារ


កម្មករថៃ ជាង ៨,៤សែននាក់ អាចនឹងត្រូវបាត់បង់ការងារ ដោយសាររីករាលដាលនៃមេរោគកូវីដ១៩ និងគ្រោះរាំងស្ងួត ហើយចំនួននេះ អាចបន្តកើនឡើងដល់ ១៤,៤សែននាក់ នៅក្នុងត្រីមាសទី ២ និងទី ៣ខាងមុខ។ នេះបើយោងតាមក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃ បានធ្វើការព្យាករ។
គ្រោះរាំងស្ងួត និង កូវីដ-១៩ នឹងធ្វើឲ្យកម្មករថៃជាង ៨,៤ លាននាក់បាត់បង់ការងារ (រូបភាព៖https://siamrath.co.th)
ដោយ

ការព្យាករ បានបង្ហាញទៀតថា វិស័យទេសចរណ៍របស់ថៃ ដែលជាវិស័យឈានមុខគេរបស់ថៃ បានផ្តល់ការងារដល់កម្មករប្រមាណ ៤លាននាក់ ហើយក្នុងនោះ ការងារជាង ២,៥ លានកន្លែង អាចនឹងត្រូវបាត់បង់។

ចំពោះ កម្មករនៅ​ក្នុងវិស័យសេវាកម្ម ដែលរួមមានទាំង សាលារៀន ផ្សារទំនើប កីឡដ្ឋាន និងហាងទំនិញជាដើម មានបុគ្គលិកសរុបជាង ១០លាននាក់ តែយ៉ាងណា បុគ្គលិកជាង ៤,៤លាន​នាក់ នឹងត្រូវបាត់បង់​ការងារ។

ដោយឡែក សម្រាប់វិស័យ​ឧស្សាហកម្ម ដែលផ្តល់​ការងារជិត​ ៦លាន​កន្លែងវិញនោះ ក៏ប្រឈម​នឹងការបាត់បង់​ការងារជាង ១,៥លាន​កន្លែងដែរ។

លោក ធូសាផន សិរី សំាផាន់ អគ្គលេខាធិការនៃ ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និងសង្គមថៃ បានគូស​បញ្ជាក់បន្ថែម បញ្ហាគ្រោះរាំងស្ងួត ដែលអូសបន្លាយ​តាំងពី​ពាក់កណ្តាល​ឆ្នាំមុន មកដល់​ត្រីមាសទី ១ ឆ្នាំនេះ បានកាត់​បន្ថយការងារ​ជាច្រើន នៅក្នុងវិស័យ​កសិកម្ម ដោយក្នុងនោះ កសិករជិត ៤លាននាក់ ប្រឈមមុខ​នឹងគ្រោះរាំងស្ងួត ហើយកសិករ​ជាង ២លាននាក់​ទៀត​នៅតំបន់​ផ្សេង ពុំមានទឹក​ប្រើប្រាស់​គ្រប់គ្រាន់ សម្រាប់ប្រកប​របរកសិកម្ម។

ក្នុងឆ្នាំ ២០២០ អត្រាគ្មាន​ការងារធ្វើ​ត្រូវបានរំពឹងថា នឹងស្ថិត​នៅចន្លោះ ៣ ទៅ ៤% ពេញមួយឆ្នាំ ដោយមាន​មនុស្ស​មិនច្រើនជាង ២លាននាក់នោះទេ ដែលអត់​ការងារធ្វើ ដោយ​រាជរដ្ឋាភិបាលថៃ បានប្រកាសពី វិធានការស្តារ​សេដ្ឋកិច្ច​ក្នុងស្រុក​ឡើងវិញ ដើម្បីបង្កើត​ការងារ​ក្នុងតំបន់ និងផ្តល់​កម្មវិធី​បណ្តុះបណ្តាល​បង្កើន​សមត្ថភាព​កម្មករ ថែមទាំង​ផ្តល់ជំនួយដល់ និស្សិត​ដែលទើប​បញ្ចប់​ការសិក្សា​ថែមទៀតផង។

គួរជម្រាបដែរថា នៅក្នុង​ត្រីមាសទី ១ ឆ្នាំនេះ អត្រាគ្មាន​ការងារធ្វើ គឺស្ថិត​នៅកម្រិត​ទាបត្រឹម ១% នៃកម្លាំង​ពលកម្មសរុប ឬស្មើនឹង​ចំនួន​កម្មករជិត ៤សែននាក់ ដែលតួលេខកើនឡើងបន្តិចធៀបនឹង ពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ដែលមាន​កម្លាំងពលកម្ម ៣,៥ សែន​នាក់ អត់ការងារធ្វើ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ និងមីក្រូហិរញ្ញវត្ថុ៖សូមពលរដ្ឋរក្សាភាពស្ងៀមស្ងាត់បន្តចាយប្រាក់ដុល្លារតូចៗជាធម្មតា កុំព្រួយបារម្ភ!

ព័ត៌មាន
ក្រុមអ្នកជំនួញនៅក្នុងគ្រឹះស្ថានធនាគារ និង មីក្រូហិរញ្ញវត្ថុកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋទំាងអស់កុំមានការព្រួយបារម្ភ និងភ័យខ្លាចចំពោះការ…

សេដ្ឋកិច្ចអាមេរិក ដាំក្បាលចុះ ៥% នៅត្រីមាសទី១នេះ និងកាន់តែអាក្រក់ថែមទៀត នៅត្រីមាសទី២

ព័ត៌មាន
សេដ្ឋកិច្ចសហរដ្ឋអាមេរិក បានធ្លាក់ចុះលឿនជាងការប៉ាន់ប្រមាណដំបូងនៅក្នុងរយៈពេល ៣ខែនៃឆ្នាំ២០២០នេះ ពោលគឺវាបានធ្លាក់ចុះ ដល់ទៅ ៥% នៅត្រីមាសទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ