កូវីដ-១៩ក្នុងប្រទេសថៃ

ថៃមិនទាន់ដាក់វិធានការបិទប្រទេសទេ ទោះបីអ្នកឆ្លងកូវីដ-១៩មានជិត ១.៦០០នាក់ក្នុងមួយថ្ងៃក៏ដោយ


ចំនួនអ្នកឆ្លងកូវីដ-១៩នៅក្នុងប្រទេសថៃ បានហក់កើនឡើងខ្លាំងគួរឲ្យព្រួយបារម្ភ ដោយនៅថ្ងៃសុក្រទី ១៦ ខែមេសា ថៃរកឃើញករណីឆ្លងថ្មីកូវីដ-១៩ដល់ ១.៥៨២ នាក់ ក្នុងរយៈពេល២៤ម៉ោង។ បែបនេះក្ដី រាជរដ្ឋាភិបាលថៃ នៅតែមានជំនឿចិត្តថា នឹងអាចគ្រប់គ្រងស្ថានការនេះបាន ដោយមិនចាំបាច់ប្រើប្រាស់វិធានការបិទប្រទេសដូចលើកមុននោះទេ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ។
ថៃមិនទាន់ដាក់វិធានការបិទប្រទេសទេ ទោះបីអ្នកឆ្លងកូវីដ-១៩មានជិត ១,៦០០នាក់ក្នុងមួយថ្ងៃក៏ដោយ (រូបភាព៖ Xinhua)
ដោយ

លោក Anutin Chanvirakul រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាលថៃ​​បាន​និយាយ​បន្ទាប់​ពី​​បាន​​ប្រជុំ​​ជាមួយនឹង​គណៈកម្មាធិការ​ជាតិ​ស្ដីពីជំងឺឆ្លងថា «យើងនឹង​មិនបានឃើញ​​នូវ​ចំណុច​ណាមួយក្នុងការ​បិទខ្ទប់ (Lockdown) សម្រាប់​ពេលនេះនោះទេ»។

លោក Anutin បន្ថែមទៀតថា «វដ្ដនៃជំងឺ​បច្ចុប្បន្ន​មាន​រយៈពេល​តែ​​១សប្ដាហ៍ប៉ុណ្ណោះ ហើយយើង​មានកិច្ច​សហការល្អ​ពី​អ្នកពាក់ព័ន្ធ​​ទាំងអស់។ អ្វីដែលយើង​ត្រូវការ​​មើលនាពេលនេះ គឺធ្វើ​យ៉ាងឲ្យ​មានការចល័ត​​ធ្វើដំណើរ​តិចជាងមុន។ ប្រសិនបើ​យើង​អាចធ្វើបាន យើងនឹងមើលឃើញពី​ការថយចុះ​នៃការឆ្លងថ្មី​​​នៅខែក្រោយនេះ»។

នៅប៉ុន្មាន​ថ្ងៃជាប់ៗគ្នានេះ ចំនួន​អ្នកឆ្លងកូវីដ-១៩ ​នៅក្នុងប្រទេសថៃ បានរកឃើញ​ជាង ​១.៥០០នាក់ ដែលធ្វើឲ្យចំនួន​​អ្នកឆ្លង​សរុប​នៅក្នុង​ប្រទេស​ថៃ​កើន​ដល់ជិត ​៤ម៉ឺននាក់ហើយ។

គណៈកម្មាធិការជាតិ​ស្ដីពីជំងឺឆ្លង​ថៃ បានសម្រេច​ស្នើ​ទៅកាន់​រដ្ឋាភិបាល ឲ្យមានការ​ហាមឃាត់​ការ​ផឹកស៊ី​នៅក្នុង​ភោជនីយដ្ឋាន​​​នៅទូទាំងប្រទេ ហាមឃាត់​​ការជួបជុំ​ដែល​មានមនុស្សច្រើន រួមទាំង​ស្នើឲ្យ​សាលា​ និងសាកលវិទ្យាល័យ ទូទាំងប្រទេស​ឲ្យ​​បង្រៀន​តាមអនឡាញ​វិញ។

បច្ចុប្បន្ន មាន​ខេត្ត​ចំនួន ១៨ នៅក្នុងប្រទេសថៃ កំពុងស្ថិតនៅក្នុង​តំបន់​​ដែលមាន​​ហានិភ័យ​ឆ្លងខ្ពស់។ យ៉ាងណាមិញ ក្នុងករណីឆ្លង​ថ្មីនៅថ្ងៃ​សុក្រទី ១៦ ខែមេសា ​​ដែលមានចំនួន ១៥.៨២នាក់នោះ គឺរកឃើញ​នៅក្នុង​ខេត្ត​​ចំនួន ៦៦ ខេត្ត និងករណីនាំចូលចំនួន​៥ករណី។ ក្នុងករណីនាំចូល៥ករណីនោះ ក៏មាន​មួយករណី នាំចូលពីប្រទេស​កម្ពុជា​ផងដែរ។

ទោះយ៉ាងណា ចំនួន​អ្នកស្លាប់​ដោយសារកូវីដ-១៩ នៅក្នុងប្រទេសថៃ គឺមិនទាន់​មានការកើនឡើងគួរឲ្យកត់សម្គាល់នោះទេ ពោលគឺ​នៅមាន​ត្រឹម ​៩៧នាក់ប៉ុណ្ណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន២៦២នាក់ទៀតស្របពេលអ្នកជាសះស្បើយមាន៧៤នាក់

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១៦ខែមេសាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២៦២នាក់បន្ថែមទៀត…

ធនាគារធំៗនៅវៀតណាមកើនប្រាក់ចំណេញច្រើននៅត្រីមាសទី១ឆ្នាំនេះ តើមានកត្តាអ្វីនៅពីក្រោយ?

ព័ត៌មាន
ធនាគារធំៗភាគច្រើននៅវៀតណាមបានរាយការណ៍ពីការកើនឡើងប្រាក់ចំណេញនៅក្នុងត្រីមាសទី១នៃឆ្នាំ២០២១នេះ ខណៈដែលកំណើនឥណទានមានការស្ទុះងើបឡើងវិញ ហើយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ