វិបត្តិនយោបាយក្នុងប្រទសថៃ

នាយករដ្ឋមន្ត្រីថៃបន្តកាន់តំណែងតទៅទៀតក្រោយរួចផុតពីការបោះឆ្នោតដកសេចក្តីទុកចិត្តខណៈបាតុករថៃថាមិនបោះបង់គោលបំណងឡើយ


ក្រោយការចោទសួរ និងជជែកដេញដោលអស់រយៈពេល៤ថ្ងៃពេញ លោក ប្រាយុទ្ធចាន់អូចា និងសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកចំនួន៥រូបផ្សេងទៀត នៅតែអាចបន្តកាន់តំណែងដដែលក្រោយការបោះឆ្នោតដោយសេចក្តីទុកចិត្តមិនបានសម្រេចក្នុងរដ្ឋសភារបស់ថៃកាលពីចុងសប្តាហ៍មុននេះ។ ក្រោយការដកតំណែងមិនបានសម្រេចនេះ សកម្មជនស្រលាញ់ប្រជាធិបតេយ្យមានទំនោរប្រឆាំងរដ្ឋាភិបាល ហើយដែលភាគច្រើនសុទ្ធសឹងជាយុវជននោះ គ្រោងនឹងបន្តធ្វើបាតុកម្មទាមទារឱ្យលោក ប្រាយុទ្ធ ចុះចេញពីតំណែងបន្តទៀត ដោយសន្យាថានឹងបោះបង់គោលដៅរបស់ពួកគេឡើយ។នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន
លោក ប្រាយុទ្ធ ចាប់អូចា នាយករដ្ឋមន្ត្រីថៃ (រូបភាព៖ Reuters)

បញ្ហា​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ និង​ជា​ពិសេស​សំណុំរឿង​ជុំវិញ​ការ​ដោះស្រាយ​វិបត្តិ​កូ​វី​ដ​១៩​មិន​បាន​ល្អ របស់​លោក​ប្រា​យុទ្ធ ដែល​បាន​ឈាន​ដល់​ការ​បោះ​ឆ្នោត​ដក​សេចក្តី​ទុកចិត្ត បាន​ក្លាយជា​សំណុំរឿង​ក្តៅ និង​ទទួល​បានការ​ចាប់អារម្មណ៍​នៅ​លើ​ទំព័រ​មុខ​របស់​សារព័ត៌មាន​ជា​ច្រើន ទាំង​ក្នុងស្រុក ក្នុង​តំបន់ និង​អន្តរជាតិ​ផង​ដែរ​។

ជាក់ស្តែង សារព័ត៌មាន AP បាន​ចុះ​ផ្សាយ​ថា នាយក​រដ្ឋមន្ត្រី​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា និង​រដ្ឋាភិបាលចម្រុះ​របស់​លោក​បាន​ទទួល​សំឡេង​គាំទ្រ​ភាគច្រើន​ឲ្យ​បន្ត​ការ​ដឹកនាំ​ប្រទេស​ជា​បន្ត​ទៀត​។

ក្នុង​ចំណោម​សមាជិក​សភា​ទាំង​៤៨២​រូប លោក​ប្រា​យុទ្ធ​ទទួល​បាន​សម្លេង​គាំទ្រ​ឲ្យ​នៅ​បន្ត​កាន់​តំណែង​ប្រមាណ ២៦៤​សំឡេង ទល់​នឹង​សម្លេង​ប្រឆាំង​តែ​២០៨​សំឡេង​ប៉ុណ្ណោះ ដែល​ប្រការ​នេះ​អនុញ្ញាត​ឲ្យ​នាយក​រដ្ឋមន្ត្រី​រូប​នេះ អាច​កាន់​តំណែង​ជា​ក្បាលម៉ាស៊ីន​ប្រទេស​ថៃ​តទៅ​ទៀត​។ ក្រៅ​តែ​ពី​លោក​ប្រា​យុទ្ធ ក៏​មាន​ដែរ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក អា​នុ​ទី​ន ចាន់​វី​រ៉ា​គុល និង​សមាជិក​គណៈរដ្ឋមន្ត្រី ៤​រូប​ផ្សេង​ទៀត ដែល​គណបក្សប្រឆាំង​បាន​ចោទប្រកាន់​ទាក់ទិន​នឹង​រឿង​ពុក​រលួយ គួប​ផ្សំ​នឹង​ការ​គ្រប់គ្រង​ស្ថានភាព​កូ​វី​ដ​-១៩​មិន​បាន​ល្អ ក៏​បាន​រួច​ផុត​ពី​ការ​បោះ​ឆ្នោត​ទម្លាក់​នេះ​ផង​ដែរ​។

លោក ប្រាយុទ្ធ ចាន់អូចា ក្នុងថ្ងៃបោះឆ្នោតដកសេចក្តីទុកចិត្ត នៅរដ្ឋសភាថៃកាលពីថ្ងៃសៅរ៍ទី៤ ខែកញ្ញា

គួរ​រំឭក​ថា នេះ​គឺ​លើក​ទី​៣​ហើយ​ចាប់តាំងពី​ឆ្នាំ​២០១៤​មក ដែល​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី ត្រូវ​បាន​សមាជិក​សភា ពិសេស​តំណាងរាស្ត្រ​មក​ពី​គណៈបក្សប្រឆាំង​ជជែក​សួរ​ដេញដោល ក្នុង​សំណុំរឿង​ផ្សេង​ៗ​គ្នា ប៉ុន្តែ​នៅ​រាល់​លើក បក្ស​ប្រឆាំង​នៅ​តែ​មិន​អាច​ទាញ​ទម្លាក់​រដ្ឋាភិបាល​របស់​លោក​ប្រា​យុទ្ធ​បាន​ឡើយ​។

សម្រាប់​លើក​នេះ អ្នកនយោបាយ​មក​ពី​គណបក្សប្រឆាំង​នៅ​ថៃ​បាន​ចោទប្រកាន់​រដ្ឋាភិបាល​របស់​លោក​ប្រា​យុទ្ធ ថា​ដឹកនាំ​មិន​បាន​ល្អ​លើ​បញ្ហា​កូ​វី​ដ​១៩ និង​រិះគន់​លើ​ការ​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​។ នៅ​មាន​បញ្ហា​មួយ​ចំនួន​ទៀត​ដូច​ជា ការ​ដាក់​ផែនការ​ចាក់​វ៉ាក់សាំង​របស់​រដ្ឋាភិបាល​ជូន​ប្រជាជន​យឺតយ៉ាវ ការ​សម្រេច​មិន​ចូលរួម​ជាមួយ​យន្តការ COVAX ជាដើម ក៏​ជាដើម​ចម​ដែល​ធ្វើ​ឱ្យ​កើត​មានការ​ការ​បោះ​ឆ្នោត​ដក​សេចក្តី​ទុកចិត្ត​លើ​លោក​ប្រយុទ្ធ​ដែរ​។

ពលរដ្ឋថៃដើរក្បួនបាតុកម្មទាមទារឲ្យលោក ប្រាយុទ្ធ ចុះចេញពីដំណែងកាលពីពេលកន្លងមក

សូម​ជម្រាប​ថា ទោះបី​បក្ស​ប្រឆាំង​នៅ​ក្នុង​រដ្ឋសភា​តាម​រយៈ​និ​តិ​វិធី​ច្បាប់​មិន​អាច​ទាញ​ទម្លាក់​លោក​ប្រយុទ្ធ​ចេញពី​កៅអី​នាយក​រដ្ឋមន្ត្រី​បាន​ក៏​ដោយ ប៉ុន្តែ​ក្រុម​យុវជន​ស្រលាញ់​ប្រជាធិបតេយ្យ​ថៃ​បាន​សន្យា​ថា នឹង​បន្ត​រៀបចំ​បាតុកម្ម​ក្នុង​ក្រុង​បាងកក​បន្ត​ទៀត ដើម្បី​បន្ត​ទាមទារ​ឲ្យ​លោក​ប្រយុទ្ធ​ចុះ​ចេញពី​តំណែង​ឲ្យ​ខាន​តែ​បាន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដូវប្រមូលផលចូលមកដល់ វៀតណាមបារម្ភការនាំចេញស្រកានាគដ្បិតកូវីដ-១៩បង្កផលលំបាកដល់ការនាំចេញ

ព័ត៌មាន
វៀតណាមផុងខ្លួនកាន់តែខ្លាំងក្នុងវិបត្តិកូវីដ-១៩ និងបានបង្កការលំបាកដល់ការនាំចេញផលិតផលកសិកម្មជាច្រើន ជាពិសេសផ្លែស្រកានាគតែម្ដង ខណៈបច្ចុប្បន្…

អង្គការពាណិជ្ជកម្មពិភពលោកកាត់ក្តីឲ្យអាមេរិកឈ្នះចិនក្នុងសំណុំរឿងនាំចូលបន្ទះសូឡា

ព័ត៌មាន
អង្គការពាណិជ្ជកម្មពិភពលោកកាលពីពេលថ្មីនេះ បានកាត់សេចក្តីឲ្យសហរដ្ឋអាមេរិក ទទួលបានជ័យជំនះលើប្រទេសចិន ក្នុងសំណុំរឿងដែលចិនបានប្ដឹងអាមេរិកថា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ