ថៃរឹតបន្តឹងអំឡុងពេលបិទខ្ទប់

ប្រទេសថៃពន្យារពេលបិទខ្ទប់២សប្ដាហ៍ទៀត តើអំឡុងពេលនេះថៃរឹតបន្ដឹងអ្វីខ្លះ?


ស្ថានការណ៍កាន់តែអាក្រក់ទៅៗ បានបង្ខំឲ្យរាជរដ្ឋាភិបាលថៃសម្រេចបន្ដការបិទខ្ទប់ និង ការដាក់វិធានការតឹងរ៉ឹង ក៏ដូចជាបម្រាមគោចររយៈពេល ២សប្ដាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី ០៣ ខែសីហា នេះតទៅ ដោយក្នុងនោះ ក៏បានដាក់បញ្ចូលខេត្តចំនួន១៦បន្ថែមទៀត ទៅក្នុងបញ្ជីតំបន់ក្រហម ឬ តំបន់ដែលមានការគ្រប់គ្រងតឹងតែងខ្លាំងបំផុត ដោយសារតែតំបន់ទាំងនោះ បច្ចុប្បន្ន កំពុងត្រូវបានមេរោគកូវីដ១៩ រាតត្បាតយ៉ាងខ្លាំងក្លា ពិសេសមេរោគបំប្លែងថ្មី ឌែលតា។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានបាងកកប៉ុស្ដិ៍។
រាជរដ្ឋាភិបាលថៃសម្រេចបន្ដការបិទខ្ទប់ និង ការដាក់វិធានការតឹងរ៉ឹង ក៏ដូចជាបម្រាមគោចររយៈពេល ២សប្ដាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី ០៣ ខែសីហា នេះតទៅ

ប្រទេស​ថៃ​បាន​ពន្យារពេល​បិទ​ខ្ទប់​២​ស​ប្ដា​ហ៍​ទៀត ដោយសារ​កូ​វី​ដ​១៩​ឆ្លង​សាយភាយ​ខ្លាំង​ពេញ​ផ្ទៃ​ប្រទេស​! ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​-១៩​ថ្មី​ៗ​ប្រចាំ​ថ្ងៃ​នៅ​ប្រទេស​ថៃ នៅ​តែ​បន្ដ​ហក់​ឡើង​ខ្ពស់​ជាង​១​ម៉ឺន​នាក់​រៀង​រាល់​ថ្ង​។  គិត​មក​ទល់​ពេល​នេះ អ្នក​ស្លាប់​ដោយសារ​កូ​វី​ដ​-១៩​សរុប​នៅ​ប្រទេស​ថៃ មាន​ជាង ៥​ពាន់​នាក់​ហើយ​។

អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​កូ​វី​ដ​-១៩ បាន​លើក​ឡើង​ថា បម្រាម​គោចរ ត្រូវ​បាន​ដាក់​ចាប់ពី​ម៉ោង ៩​យប់​ដល់​ម៉ោង ៤​ភ្លឺ ចាប់ពី​ថ្ងៃ​ទី ០៣ ខែសីហា នេះ​តទៅ សម្រាប់​រយៈពេល ១៤​ថ្ងៃ ហើយ​វិធានការ​រឹត​បន្ដឹង​ផ្សេង​ទៀត​នឹង​ត្រូវ​បាន​ដាក់​នៅ​ក្នុង​ទីក្រុង​បាងកក និង​ខេត្ត​ចំនួន​២៨​ផ្សេង​ទៀត​។

មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​កូ​វី​ដ​-១៩ របស់​ថៃ នឹង​វាយតម្លៃ​ស្ថានភាព​កូ​វី​ដ​-១៩​ជា​ថ្មី​ទៀត នៅ​ថ្ងៃ​ទី ១៨ ខែសីហា ហើយ​ការ​ពន្យារពេល​បិទ​ខ្ទប់​អាច​នឹង​ត្រូវធ្វើ​ឡើង​បន្ត​ទៀត រហូត​ដល់​ចុងខែ​នេះ ប្រសិនជា​ស្ថានភាព​មិន​មានការ​ធូរស្រាល​ទេ​នោះ​។

យ៉ាងណា​ក៏​ដោយ​ចុះ អាជ្ញាធរ​ថៃ ថ្មី​ៗ​នេះ ក៏​បាន​សម្រេច​បន្ធូរបន្ថយ​ការ​រឹតត្បិត​ជាង​មុន​បន្ដិច​ដែរ ដោយ​បាន​អនុញ្ញាត​ឲ្យ​ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន​នៅ​ផ្សារ​ទំនើប ក្នុង​តំបន់​ក្រហម អាច​លក់​អាហា​របស់​ពួក​គេ​បាន ដោយ​ប្រើប្រាស់​ការ​កក់​សេវា​ដឹក​ជញ្ជូន​តាម​អន​ឡាញ ប៉ុន្ដែ ការ​ទទួលទាន​អាហារ​នៅ​ក្នុង​ហាង​គឺ​នៅ​តែ​ត្រូវ​បាន​ហាមឃាត់​។

ក្រៅពី​នេះ វិធានការ​រឹត​បន្ដឹង​ផ្សេង​ៗ​ទៀត នៅ​ក្នុង​តំបន់​ក្រហម គឺ​នៅ​តែ​បន្ដ​ដដែល រួម​ទាំង​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ខេត្ត ដោយ​អ្នក​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​មក​កាន់​តំបន់​ក្រហម​នេះ​បាន ត្រូវ​តែ​មាន​ហេតុផល​ត្រឹមត្រូវ និង មានការ​ត្រួតពិនិត្យ​ច្បាស់លាស់​មុន​ចូល​។ ជាមួយ​គ្នា​នេះ ការ​ប្រមូលផ្ដុំ​មនុស្ស​ចាប់ពី​៥​នាក់​ឡើង​ទៅ គឺ ត្រូវ​បាន​ហាមឃាត់​ដដែល​។

ជាមួយ​គ្នា​នេះ សម្រាប់​មជ្ឈមណ្ឌល​ទិញ​ទំនិញ ហាង​លក់ទំនិញ​តូច​ៗ មជ្ឈមណ្ឌល​លក់ទំនិញ​បែប​សហគមន៍ ត្រូវ​តែ​បិទ​ប្រតិបត្តិការ លើកលែងតែ ផ្សារ​ទំនើប ឱសថស្ថាន និង ស្ថានីយ​ចាក់​វ៉ាក់សាំង​ប៉ុណ្ណោះ​។ សម្រាប់​សេវា​ដឹក​ជញ្ជូន​សាធារណៈ​វិញ គឺ​ត្រូវ​តែ​ផ្អាក​ចាប់ពី​ម៉ោង ៩​យប់ ដល់​ម៉ោង ៤​ភ្លឺ​។ រីឯ​នៅ​តំបន់​ក្រហម ការ​ដឹក​ជញ្ជូន​សារ​ធារ​ណៈ គឺ​ត្រូវ​បាន​កំណត់​ឲ្យ​មាន​ប្រតិបត្តិការ​ត្រឹម ៥០%​ប៉ុណ្ណោះ​។

អត្រា​ឆ្លង​នៅ​ក្នុង​ទីក្រុង​បាងកក ត្រូវ​បាន​គេ​មើលឃើញ​ថា មានការ​ថយ​ចុះ​ជាង​មុន​បន្ដិច​ហើយ ដោយនៅ​មាន​ប្រមាណ ៣៩% នៃ​ការ​ឆ្លង​ទូ​ទាំង​ប្រទេស ខណៈ​ដែល​អត្រា​ឆ្លង​នៅ​ខេត្ត​ផ្សេង​ៗ​ទៀត បាន​កើនឡើង​កាន់តែ​ខ្លាំង ដោយសារ​តែ​មេរោគ​បំប្លែង​ថ្មី ឌែ​លតា​។ តួលេខ​ឆ្លង​ថ្មី កាលពី​ថ្ងៃ​ចន្ទ​ស​ប្ដា​ហ៍​នេះ​បង្ហាញ​ថា ថៃ​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ជាង ១​ម៉ឺន​៨​ពាន់​នាក់ និង​មាន​អ្នក​ស្លាប់​១៣៣​នាក់​។ សរុប​មក​ទល់​ពេល​នេះ ថៃ​មាន​អ្នក​ឆ្លង​ជាង​៦៣​ម៉ឺន​នាក់ និង​អ្នក​ស្លាប់​ជាង​៥​ពាន់​នាក់​ហើយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនបន្ទន់ឥរិយាបថជាងមុនចំពោះអាមេរិក ជុំវិញនឹងរឿងរកាំរកូសការគ្រប់គ្រងក្រុមហ៊ុនចិនចុះបញ្ជីភាគហ៊ុននៅអាមេរិក

ព័ត៌មាន
គណៈកម្មការមូលបត្រចិន បាននិយាយថ្មីៗនេះថា ខ្លួននឹងស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយអាមេរិក ព្រមទាំងគាំទ្រ ដល់ការចុះបញ្ជីក្រុម…

កូវីដ-១៩បំប្លែងថ្មី ឌែលតា កំពុងធ្វើឲ្យរោងចក្រឧស្សាហកម្មនៅអាស៊ីរង្គោះរង្គើ

ព័ត៌មាន
បណ្តារោងចក្រឧស្សាហកម្មនៅប្រទេសក្នុងតំបន់អាស៊ី បាននិងកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសចាប់ពីអំឡុងខែកក្កដា ថ្មីៗកន្លងមកនេះ គួបផ្សំជាមួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ