ពន្ធអចលនទ្រព្យ​ក្នុងប្រទេសថៃ

រដ្ឋថៃ សម្រេចកាត់បន្ថយពន្ធលើដីធ្លី និង អគារចំនួន៩០%


គណៈរដ្ឋមន្រ្តីថៃ បានសម្រេចកាត់បន្ថយពន្ធលើដីធ្លី និងអគារ រហូតដល់ទៅ ៩០% សម្រាប់ឆ្នាំ២០២០នេះ បន្ទាប់ពីបានពន្យារពេលយកពន្ធរួចម្តងទៅហើយ គឺប្តូរពី ខែមេសា មកដល់ ខែសីហា ហើយវិធានការថ្មីនេះ គឺដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះដោយសារតែមេរោគកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅក្នុងថ្ងៃនេះ។
រដ្ឋថៃ សម្រេចកាត់បន្ថយពន្ធលើដីធ្លី និង អគារចំនួន៩០% (រូបភាព៖https://theaseanpost.com)
ដោយ

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ បានគូស​បញ្ជាក់ថា ប្រជាពលរដ្ឋថៃសឹងតែ​ទាំងអស់ អាចប្រឈមនឹង​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ បើសិនជា​រាជរដ្ឋាភិបាលថៃ​យកពន្ធ​ពេញថ្លៃ សម្រាប់ដីធ្លី និងអគារ។ តែយ៉ាងណា រដ្ឋ​បានកំណត់​អត្រាពន្ធថ្មី នឹងចាប់ផ្តើម​ប្រមូល​នៅខែ​សីហា ដោយពុំមាន​ការពន្យារ​ពេល​ទៀតនោះទេ។

អត្រាពន្ធថ្មី គឺកំណត់ទៅ​តាមការប្រើប្រាស់​អចលនវត្ថុ​ទាំងអស់នោះ ដូចជា​ប្រភេទ​លំនៅដ្ឋាន ដីស្រែចំការ តំបន់ពាណិជ្ជកម្ម និងដីគ្មាន​ការអភិវឌ្ឍជាដើម។

សម្រាប់ ដីធ្លី និងអគារ ប្រើប្រាស់​សម្រាប់​លំនៅដ្ឋាន ដែលមាន​តម្លៃក្រោម ១,៥លានដុល្លារ នឹងត្រូវបាន​លើកលែងពន្ធ ហើយចំពោះ​តម្លៃ​ចន្លោះពី ១,៥ លាន​ដុល្លារ ដល់ ២,​៣លាន​ដុល្លារ ត្រូវបង់ពន្ធ​ ០,០៣% បើសិនជា​មានតម្លៃ​លើស ៣,១លាន​ដុល្លារ ត្រូវបង់ពន្ធ ០,១%។

នាយករដ្ឋមន្រ្តីថៃ​បន្តថា ការបន្ទាប​អត្រាថ្លៃពន្ធ​នាពេលនេះ នឹងប៉ះពាល់​ដល់ការប្រមូល​ប្រាក់ចំណូល​ជាតិ ជាពិសេសគឺ​រដ្ឋបាល​មូលដ្ឋាន ក៏ប៉ុន្តែ​រាជរដ្ឋាភិបាលថៃ​នឹងធ្វើការប៉ះប៉ូវ​សង នៅពេល​ក្រោយវិញ។

ទោះយ៉ាងណា កាលពីចុងខែ​មេសា​កន្លងទៅ វិស័យឯកជន បានស្នើដល់​រាជរដ្ឋាភិបាល​ថៃ ឲ្យពន្យារពេល​បង់ពន្ធដីធ្លី និងអគារ រយៈពេល ​១ឆ្នាំឯណោះ ដោយសារតែ​ស្ថានភាព​សេដ្ឋកិច្ចថៃ នៅតែ​ផុយស្រួយ​នៅឡើយ ហើយទាំង​ប្រជាពលរដ្ឋ និងម្ចាស់​អាជីវកម្ម ពុំទាន់មាន​លទ្ធភាព​បង់ពន្ធ ក្នុងអំឡុង​ពេលវិបត្តិ​កូវីដ-១៩ នេះនៅឡើយទេ។

សូមជម្រាបថា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថៃ បានបញ្ជាក់ថា រដ្ឋបាលមូលដ្ឋាន គឺអាចនឹងបាត់បង់​ចំណូល​ជាង ១,២ ពាន់លាន​ដុល្លារអាមេរិក ពីការកាត់​បន្ថយ​អត្រាពន្ធថ្មីនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្នុងគ្រា​លំបាក សេវា​ដឹកជញ្ជូន​មួយនេះ​ ជួយរក្សា​ទំនាក់ទំនងរវាង​អាជីវកម្ម​និង​អតិថិជន

ព័ត៌មាន
ប៉ុន្មាន​ខែ​មុន​ពេល​មាន​ការផ្ទុះឡើង​នៃ​វីរុស​កូរ៉ូណា​ជាសាកល អាជីវកម្ម ​របស់​ភោជនីយដ្ឋាន ខ្មែរ ‘មាតុភូមិ’ សាខា​ពេទ្យ​លោកសង្ឃ ដែល​មាន…

ក្រុមហ៊ុនចុះបញ្ជីថ្មីៗនៅវៀតណាមបន្តកើនឡើងខ្ពស់ ទោះជួបវិបត្តិកូវីដ-១៩ក្តី

ព័ត៌មាន
បើទោះបីជាប្រទេសវៀតណាម កំពុងប្រឈមមុខទៅនឹងវិបត្តិមេរោគកូវីដ-១៩ក្តី ចំនួនក្រុមហ៊ុនចុះបញ្ជីថ្មី ដែលបានចាប់ផ្តើមវិនិយោគនៅក្នុងប្រទេសវៀតណាម …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ