ទីផ្សារកៅស៊ូថៃ

ថៃ ជំរុញការនាំចេញកៅស៊ូធម្មជាតិឡើងវិញ បន្ទាប់ពីផ្អាករយៈពេល ៤ខែ


បន្ទាប់ពីមានការផ្អាកផ្គត់ផ្គង់កៅស៊ូធម្មជាតិ អស់រយៈពេល ៤ខែ ដើម្បីជួយស្រោចស្រង់តម្លៃកៅស៊ូលើទីផ្សារអន្តរជាតិមក ប្រទេសថៃ ចាប់ផ្តើមជំរុញការនាំចេញកៅស៊ូធម្មជាតិឡើងវិញហើយ ដើម្បីលើកស្ទួយដល់ ប្រាក់ចំណូលកសិករចម្ការកៅស៊ូ។ នេះបើយោងតាមការ អះអាងរបស់មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មថៃ។
កម្មករកំពុងធ្វើការក្នុងរោងចក្រកែច្នៃកៅស៊ូ ក្នុងប្រទេសថៃ (http://www.thanhniennews.com)
ដោយ

លោក ជូរីន ឡាក់សាណា​ វីសិទ្ធ រដ្ឋមន្រ្តីនៃក្រសួង​ពាណិជ្ជកម្មថៃ បានបញ្ជាក់ថា ថៃ បានចរចា​លក់កៅស៊ូ​ជាង ២៦ម៉ឺនតោន ទៅឲ្យក្រុមហ៊ុន​ឯកជន​ក្នុងប្រទេសចិន​ និងហុងកុង ដែលមាន​ទំហំទឹកប្រាក់​ប្រមាណ ៤៣០លានដុល្លារ​អាមេរិក។

កាលពីពេលថ្មីៗនេះ ទៀតសោត ថៃ ក៏បានលក់កៅស៊ូ ១០ម៉ឺនតោន ដែលមានតម្លៃប្រហែល ២៥០លានដុល្លារ​អាមេរិក ទៅឲ្យ ប្រទេសឥណ្ឌា​ផងដែរ ហើយលោក ជូរីន ក៏គ្រោងនឹងបន្ត​ទៅចរចាជំនួញ​កៅស៊ូនេះ នៅប្រទេសទួគី និងអាល្លឺម៉ង់ ថែមទៀតផង។

ក្រុមប្រឹក្សាធនធាន​កៅស៊ូត្រីភាគីអន្តរជាតិ​ I.T.R.C ដែលរួមមាន ប្រទេសថៃ ឥណ្ឌូនេស៊ី​​ និងម៉ាឡេស៊ី បានយល់ព្រមគ្នា កាលពីខែមីនា កន្លងទៅ ថានឹងកាត់បន្ថយការ​នាំចេញកៅស៊ូ ២៤ម៉ឺនតោន ដើម្បីជួយស្រោចស្រង់​តម្លៃកៅស៊ូលើទីផ្សារអន្តរជាតិ ហើយកិច្ចព្រមព្រៀងនេះ ក៏បានបញ្ចប់កាល​ពីចុងខែកញ្ញា កន្លងទៅនេះដែរ។

បើតាមសេចក្តីប្រកាស​ព័ត៌មានរបស់ ​ITRC នេះគឺថា សមាជិកទាំង ៣នេះ អាចផលិត​កៅស៊ូបាន ៧០% នៃផលិតកម្មកៅស៊ូ​ទូទាំង​​សកលលោក ហើយជាក់ស្តែង ការសម្រេច​កាត់បន្ថយ​ការនាំចេញ​កៅស៊ូ គឺមាន រហូតដល់ទៅ ៤៤ម៉ឺនតោន​ឯណោះ ក្នុងរយៈពេល ៤ខែនេះ។

សូមជម្រាបថា ក្រុមប្រទេស​ទាំង ៣ ក៏បានព្រមព្រៀងគ្នាថា បើសិនជា​ មិនអាចស្រោចស្រង់​ស្ថានការណ៍​លំបាកបានទេ ពួកគេ នឹងផ្លាស់ប្តូរ​វិធានការ​ថ្មីទៀត ព្រោះពួកគេមិនអាចផ្តោត​ទៅលើ ការនាំចេញ​កៅស៊ូ តែមួយមុខនោះទេ គឺត្រូវពង្រីក​ការប្រើប្រាស់កៅស៊ូ​ ក្នុងស្រុក ឲ្យបាន​កាន់តែច្រើន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការចរចាពាណិជ្ជកម្ម តាមប្រព័ន្ធទូរស័ព្ទរវាងអាមេរិក-ចិន ហាក់មានការវិវឌ្ឍទៅមុខ

ព័ត៌មាន
ការចរចាអំពីបញ្ហាជម្លោះពាណិជ្ជកម្មតាមរយៈប្រព័ន្ធទូរស័ព្ទរវាង ប្រធានកិច្ចចរចាពាណិជ្ជកម្មនៃប្រទេសចិន និងសហរដ្ឋអាមេរិក ត្រូវបានសារព័ត៌មានដ៏ល្បី…

កម្ពុជា«ជួបវិបត្តិខ្វះអំបិលទៀតហើយ» ត្រូវនាំចូលអំបិលពីឥណ្ឌា ៥ពាន់តោន

ព័ត៌មាន
សហគមន៍អ្នកផលិតអំបិលខេត្តកំពតកែប បានឲ្យដឹងថា កម្ពុជាបានបង្វែរការទិញអំបិលចំនួន ៥ពាន់តោនពីប្រទេសឥណ្ឌាជាលើកដំបូងនៅឆ្នាំនេះ បន្ទាប់ពីប្រទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ