ថៃស្រវា​ចាប់ក្ដោ​បកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ថៃ ត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើឲ្យប្រសើរឡើងនូវ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី


ប្រទេសថៃ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចាប់យកទីផ្សារបន្ថែម និងធ្វើការបន្ធូរបន្ថយពន្ធទៅលើ មុខទំនិញជាក់លាក់ តាមរយៈ ការធ្វើឲ្យប្រសើរឡើងនូវ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្រោមក្របខណ្ឌអាស៊ាន នៅក្នុងឆ្នាំ ២០២០ខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Bangkok Post។
រូបថត​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុត ចាន់អូចា នៅក្នុង​​ឱកាស​វេទិកា​ធុរកិច្ច​ថៃ-កូរ៉េ​ខាងត្បូង​ នាពេល​កន្លង​មក។
ដោយ

លោកស្រី អូរ៉ាមុន ស៊ុប ថាវី ទុំ ប្រធាន​នាយកដ្ឋានកិច្ចចរចា​ពាណិជ្ជកម្មថៃ បានបញ្ជាក់ថា ថៃ ចង់ធ្វើការកែប្រែ​កិច្ចព្រមព្រៀង ស្របទៅតាម​ការផ្លាស់ប្តូរ​នៃស្ថានភាព​សេដ្ឋកិច្ច​នាពេល​បច្ចុប្បន្ន ហើយការងារ​ជាចម្បង គឺផ្តោតទៅលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន ជាមួយនឹង​បណ្តាប្រទេស​សេដ្ឋកិច្ច​យក្សៗ ដូចជា​ចិន ឥណ្ឌា និងកូរ៉េខាងត្បូង ដោយមានការ​ចូលរួមពី ប្រទេសអូស្រ្តាលី និងញ៉ូហ្សែឡែន។

លោកស្រី ពន្យល់ថា សម្រាប់កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីអាស៊ាន-ចិន នឹងផ្តោតទៅលើ ការបើកទីផ្សារ​បន្ថែម សម្រាប់មុខ​ទំនិញ​ទាំងអស់​ជាង ៥០០មុខ រួមមាន​ទាំង អង្ករ ស្ករ ពោត កៅស៊ូ និងត្នោត ដើម្បីឲ្យ​ទទួល​បាននូវ​ការលើកលែង​ពន្ធ ០% និងមួយ​ចំនួនទៀត ថយចុះ​ពីកម្រិត​ពន្ធ ៥០%។

ដោយឡែក សម្រាប់កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន-ឥណ្ឌា នឹងជជែក​គ្នាទៅលើ ការបន្ធូរ​បន្ថយពន្ធ សម្រាប់​ទំនិញ​ជាច្រើន​មុខទៀត ដូចជា ដូងប្រេង កៅស៊ូ គ្រឿងបង្គុំរថយន្ត និងគីមីឥន្ធនៈ។

យ៉ាងណា សម្រាប់ប្រទេស​ថៃ មាន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ក្នុងដៃ​ចំនួន ១២ ជាមួយនឹង ដៃគូពាណិជ្ជកម្ម​ចំនួន ១៧ ហើយក្នុងរយៈពេល ១០ខែ ដើមឆ្នាំ ២០១៩នេះ ទំហំពាណិជ្ជកម្ម​រវាង ថៃ និងបណ្តាដៃគូ​ពាណិជ្ជកម្ម ដែលមានកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី គឺសម្រេចបាន ២៤១ពាន់លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ការនាំចេញ​របស់ថៃ មាន ១១៨ពាន់លាន​ដុល្លារ​អាមេរិក។

ក្នុងនោះ ដៃគូពាណិជ្ជកម្ម​ធំជាងគេ​របស់ថៃ គឺ អាស៊ាន ដែលមាន​ទំហំ​ទឹកប្រាក់ ៩០ពាន់​លានដុល្លារ​អាមេរិក ហើយចិន​ឈរលំដាប់​លេខ ២ គឺ ៦៥ពាន់​លានដុល្លារ ខណៈ ជប៉ុន មានជាង ៤៧​ពាន់លានដុល្លារ​អាមេរិក។

សូមជម្រាបដែរថា អាស៊ាន មានកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយនឹង អូស្រ្តាលី ញ៉ូហ្សែឡែន ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងហុងកុង ហើយសមាជិក​អាស៊ាន​សឹងតែទាំងអស់ ជាគឺអ្នក​ចូលរួមក្នុង​ភាពជាដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុងតំបន់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា ឡាវ ភូមា វៀតណាម នឹងរក្សាបានកំណើនសេដ្ឋកិច្ច៦% ទៅ ៧% ក្នុងឆ្នាំ ២០២០

ព័ត៌មាន
បើទោះបីជា សេដ្ឋកិច្ចសកលមានភាពមិននឹងនរ ជួបប្រទះនឹងភាពទន់ខ្សោយ ដោយសារសង្គ្រាមពាណិជ្ជកម្មសកលយ៉ាងណាក្តី សេដ្ឋកិច្ចនៃប្លុកបណ្តាប្រទេស CLMV ដែលរ…

អ្នកជំនាញ៖ ចាប់ពីឆ្នាំ២០២០តទៅ យុវជនត្រូវត្រៀមខ្លួនចាប់យកនូវយុគ្គសម័យថ្មីឌីជីថល

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យឌីជីថល បានអះអាងថា យុវជនកម្ពុជា មិនត្រូវព្រងើយកន្ដើយនឹងការវិវឌ្ឍរបស់ពិភពលោកនោះឡើយ ពោលគឺ ចាប់ពីឆ្នាំ ២០២០ តទៅនេះ យុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ