Advertisement
ទេសចរណ៍-ថៃ

ទេសចរ​បរទេស​មក​លេង​​ថៃ បន្ត​កើន​ឡើង​ក្នុង​រយៈពេល​៨​ខែ​ឆ្នាំ​២០១៩


ចំនួន​ភ្ញៀវ​ទេសចរ​បរទេស ដែល​ចូលមក​កម្សាន្ត​នៅ​ប្រទេស​ថៃ បន្ត​កើន​ឡើង​វិញ គឺ​ឡើង​ដល់​​ជាង ២៦​លាន​នាក់ ក្នុង​រយៈពេល ៨​ខែនៃ​ដើម​ឆ្នាំ​២០១៩​នេះ ហើយ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​ថា ភ្ញៀវ​ទេសចរ​ចិន​ដែល​ចូល​មក​ថៃ មាន​កំណើន​ឡើង​វិញ បន្ទាប់ពី​ធ្លាក់​ចុះ​អស់​ជា​ច្រើន​ខែ​មក។
ទិដ្ឋភាពបង្ហាញ​ពី​ប្រព័ន្ធ​ដឹក​ជញ្ជូន​នៅទីក្រុង​បាងកក ប្រទេសថៃ។ រូបភាព៖ Pixabay
ដោយ
Advertisement

នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​ក្រសួង​ទេសចរណ៍​ថៃ។

បើគិត​ក្នុង​ខែ​សីហា កន្លង​ទៅ​នេះ ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​ដល់​ប្រទេស​ថៃ គឺ​មាន​ជាង ៣​លាន ៤​សែន​នាក់ ដែល​បាន​ចំណាយ​ប្រមាណ ៥​លាន ៥​សែន​ដុល្លារ​អាមេរិក ហើយ​ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជន​ជាតិ​ចិន មាន​ជាង ១​លាន​នាក់ ដែល​មាន​កំណើន ១៥% ធៀប​នឹង​ខែ​សីហា កាល​ពី​ឆ្នាំ​មុន។

លោកស្រី ណារ៉ូមុន ពីនយ៉ូស៊ីនវ៉ាត់ អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល​ថៃ បាន​គូស​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៩​នេះ ថៃ​នឹង​សម្រេច​បាន​តាម​គោលដៅ ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស ៤០​លាន​នាក់ ដោយ​ថ្នាក់​ដឹកនាំ​ថៃ​បាន​បង្ហាញ​ផ្លូវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ចាត់ចែង​បញ្ហា​ដែល​ប៉ះពាល់​ដល់​សាធារណជន បរិស្ថាន និង​ហេដ្ឋា​រចនា​សម្ព័ន្ធ ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូល​មក​កម្សាន្ត។

ក្រុមប្រឹក្សា​ទេសចរណ៍​ថៃ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១៨ ប្រទេស​ថៃ​ទទួល​ភ្ញៀវ​ទេសចរ​ជាង ៣៨​លាន​នាក់ និង​រក​ចំណូល​បាន​ប្រមាណ ៦៣​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​សម្រាប់​ឆ្នាំ​២០១៩ ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​កើន​ដល់ ៤០​លាន​នាក់ និង​បង្កើត​ចំណូល​ជាង ៦៩​ពាន់​លាន​ដុល្លារ​អាមេរិក។

គួរ​ជម្រាប​ដែរ​ថា វិស័យ​ទេសចរណ៍​ថៃ គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​វិស័យ​ស្នូល​មួយ ក្នុង​ការ​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ​ថៃ ដែល​បាន​ចូលរួម​ចំណែក​ប្រមាណ ១២% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប៕

Advertisement



អត្ថបទបន្ទាប់


ចិនបញ្ចប់​ការ​សាងសង់​រោងចក្រ​ផលិត​រថយន្ត​ធំ​ជាង​គេ​បង្អស់ តម្លៃ​វិនិយោគ​ជិត ៣​ពាន់​លាន​ដុល្លារ​អាមេរិក

ព័ត៌មាន
មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី២​របស់​ពិភពលោក មាន​ផែនការ​ពង្រីក​ការផលិត​រថយន្ត​ឲ្យ​កាន់​តែ​ច្រើនថែមទៀត ​សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​ទីផ្ស...

ចំណូល​ពី​រមណីយដ្ឋាន​អង្គរ ធ្លាក់​ចុះ​ប្រមាណ ១១% ក្នុង​រយៈពេល​៨​ខែ​ដើម​ឆ្នាំ​នេះ

ព័ត៌មាន
គិតត្រឹម​​រយៈពេល ៨​ខែ​ ដើម​ឆ្នាំ​២០១៩​នេះ ចំណូល​របស់​រមណីយដ្ឋាន​អង្គរ ដែល​បានមក​ពី​ការ​លក់​សំបុត្រ គឺ​​ធ្លាក់​ចុះ​ប្រមាណ ១១​ភាគរយ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ