បច្ចុប្បន្នភាពកូវីដ-១៩​នៅថៃ

ថៃចាប់ផ្ដើមបន្ធូរបន្ថយវិធានការកូវីដ-១៩ បើទោះបីជា អ្នកឆ្លងថ្មីប្រចាំថ្ងៃនៅតែមានរាប់ពាន់នាក់


នាយករដ្ឋមន្ត្រីថៃលោកប្រយុទ្ធ ចាន់អូចាបានអះអាងថា បើទោះបីជាស្ថានភាពឆ្លងរីករាលដាលកូវីដ-១៩ ក្នុងប្រទេសថៃ នៅបន្ដកើតមានរាប់ពាន់នាក់ក្នុងមួយថ្ងៃក៏ដោយ ប៉ុន្ដែ រដ្ឋាភិបាលថៃបានសម្រេចបន្ធូរបន្ថយវិធានការតឹងរឹងមួយចំនួន សម្រាប់ទីក្រុងបាងកក ចាប់ពីដើមសប្ដាហ៍នេះតទៅហើយ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
ថៃចាប់ផ្ដើម​បន្ធូរបន្ថយវិធានការកូវីដ-១៩ បើទោះបីជា អ្នកឆ្លងថ្មីប្រចាំថ្ងៃនៅតែមានរាប់ពាន់នាក់ (រូបភាព៖ AFP)
ដោយ

លោកប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ថា អាជីវកម្ម ដែលនឹងត្រូវអនុញ្ញាតឲ្យបើកឡើងវិញចាប់ពីថ្ងៃចន្ទនេះតទៅ រួមមាន សារមន្ទីរ និងទីតាំងប្រវត្តិសាស្ត្រ, ឧទ្យាន និងសួនច្បារ ហាងកែសម្ផស្ស ហាងធ្វើក្រចក និងហាងម៉ាស្សាជាដើម។ ប៉ុន្ដែ ម៉ាស្សាជើង និងហាងចាក់សាក់ គឺមិនទាន់ឲ្យបើកនៅឡើយទេ។

លោកនាយរកដ្ឋមន្ត្រីថៃ អះអាងថា ការបន្ធូរបន្ថយនូវវិធានការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩នាពេលនេះ គឺដោយសារតែកម្រិតនៃការឆ្លងរាលដាលនៃមេរោគ គឺត្រូវបានគ្រប់គ្រងបានហើយ ហើយពលរដ្ឋក្នុងក្រុងបាងកក ក៏បានចាក់វ៉ាក់សាំងបានកាន់តែច្រើនឡើងដែរ។

ទោះជាបែបនេះក្ដី ចំនួនអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃនៅថៃ នៅតែកើតមានខ្ទង់ពាន់នាក់ដដែល ជាក់ស្ដែង តួលេខកាលពីថ្ងៃអាទិត្យម្សិលមិញនេះ មានជាង២ពាន់៨រយនាក់ និងអ្នកស្លាប់ថ្មីមាន១៨នាក់។

ប្រទេសថៃបានទទួលរងនូវរលកឆ្លងកូវីដ-១៩ ជាលើកទី៣ ចាប់តាំងពីខែមេសាមកកម្ល៉េះ ហើយក្នុងនោះ គឺមានដល់ទៅ៨០% នៃចំនួនករណីឆ្លងសរុបជិត២០ម៉ឺននាក់ គឺជាករណីឆ្លងក្នុងរលកទី៣នេះ ខណៈដែលប្រទេសថៃមានអ្នកស្លាប់ដោយសារកូវីដ-១៩សរុបមានជាង១ពាន់៤រយនាក់ហើយ។

ប្រទេសថៃ បានចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ចាប់តាំងពីថ្ងៃទី៧ ខែមិថុនាមក បន្ទាប់ពីប្រទេសនេះ មានការយឺតយ៉ាវគួរសមដែរ ក្នុងការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋខ្លួន ដោយសារតែខ្សែចង្វាក់ផ្គត់ផ្គង់វ៉ាក់សាំងមានបញ្ហារាំងស្ទះ។ កម្មវិធីចាក់វ៉ាក់សាំងរបស់ថៃ បានប្រើប្រាស់វ៉ាក់សាំងចំនួន២ប្រទេស គឺAstraZeneca និង Sinovac ហើយរដ្ឋាភិបាលប្រទេសនេះ ក៏កំពុងចរចាកិច្ចព្រមព្រៀងទិញវ៉ាក់សាំងបន្ថែមទៀតពីអង់គ្លេសរួមមាន Pfizer និង Johnson & Johnson ជាដើម។

បើទោះបីជា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅមិនទាន់ថមថយចុះខ្លាំងក៏ដោយ ប៉ុន្ដែថៃ នៅតែជំនះក្នុងការបើកទ្វារទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួច សម្រាប់ខេត្តភូកេត ដែលការបើកទទួលភ្ញៀវទេសចរនេះ នឹងចាប់ផ្ដើមឡើងចាប់ពីថ្ងៃទី ០១ ខែកក្កដាខាងមុខនេះ។ យ៉ាងណាក៏ដោយចុះ អ្នកជំនាញទេសចរណ៍ថៃ ហាក់មិនសូវរំពឹងខ្ពស់ចំពោះការទទួលភ្ញៀវទេសចរបរទេសនោះទេ ពិសេសគឺភ្ញៀវចិនតែម្ដង ដ្បិតថានៅប្រទេសចិនថ្មីៗនេះ ក៏មានតំបន់មួយចំនួនផ្ទុះឆ្លងរាលដាលកូវីដ-១៩ជាថ្មីទៀតផងដែរ ដែលវាអាចនឹងធ្វើឲ្យអាជ្ញាធរប្រទេសនេះ នឹងរឹតត្បិតជាថ្មីចំពោះការចេញដំណើរទៅក្រៅប្រទេស៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនមានពលរដ្ឋជាង ៦០០លាននាក់ហើយ បានទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩

ព័ត៌មាន
ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដ៏លឿនស្លេវរបស់ចិន គិតមកទល់ពេលនេះ មានពលរដ្ឋចិនជាង ៦០០លាននាក់ហើយ បានទទួលវ៉ាក់សាំងបង្ការកូវីដ១៩ពីរដ្ឋាភិប…

ការនាំចេញផ្លែឈើវៀតណាមទៅចិន កំពុងប្រកួតប្រជែងកាន់តែខ្លាំងជាមួយកម្ពុជា និងថៃ

ព័ត៌មាន
ក្រៅតែពីអាមេរិក និង អឺរ៉ុប ប្រទេសចិនក៏ជាជាទីផ្សារនាំចេញដ៏ធំមួយសម្រាប់ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ពិសេសគឺការនាំចេញផលិតផលកសិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ