វ៉ាក់សាំងកូវីដ-១៩

រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ថៃ អួតថា «វ៉ាក់សាំងកូវីដ-១៩ អាចនឹងរួចរាល់នៅដើមឆ្នាំក្រោយ»


ប្រទេសថៃ អាចនឹងចាប់ផ្ដើមការផលិតវ៉ាក់សាំង កូវីដ-១៩ នៅដើមឆ្នាំ២០២១ខាងមុខនេះ ខណៈដែលបច្ចុប្បន្ន ក្រុមហ៊ុនវេជ្ជសាស្ត្រក្នុងប្រទេសថៃ កំពុងអភិវឌ្ឍនូវប្រភេទ DNA វ៉ាក់សាំងកូវីដ-១៩នេះ និងធ្វើតេស្ដចុងក្រោយជាមួយនឹងសត្វកណ្ដុរ ដើម្បីដឹងពីប្រសិទ្ធភាពរបស់ថ្នាំ។ នេះបើតាមការបញ្ជាក់របស់ រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ ប្រកាសថា វ៉ាក់សាំងកូវីដ-១៩ អាចនឹងរួចរាល់នៅដើមឆ្នាំក្រោយ (រូបភាព៖ The Nation Thailand)
ដោយ

សារព័ត៌មាន The Nation Thailand បានស្រង់​សម្ដី​របស់ លោក Anutin Charnvirakul ដែល​បាន​និយាយនៅ​ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនានេះថា ក្រសួង​សុខាភិបាល​សាធារណៈថៃ កំពុងធ្វើការងារ​ជាមួយ​នឹង​ក្រុមហ៊ុន Bionet-Asia ដើម្បីអភិវឌ្ឍ​ប្រភេទ DNA វ៉ាក់សាំង​កូវីដ-១៩ ហើយ​ធ្វើតេស្ត​ចុងក្រោយ​ទៅលើ​សត្វកណ្ដុរ​ ដើម្បីបង្ហាញ​ពី​លទ្ធផល​នៃប្រសិទ្ធភាពរបស់វា។

ក្រុមហ៊ុន Bionet គឺជាក្រុមហ៊ុន​ឯកជន ថៃ-បារាំង ដែលមានឯកទេស​ក្នុងការ​អភិវឌ្ឍ​ ផលិត និងផ្គត់ផ្គង់វ៉ាក់សាំង។

លោក Anutin លើកឡើងយ៉ាងដូច្នេះថា «យើងកំពុង​រៀបចំ​គំរូ​សម្រាប់​ការត្រួត​ពិនិត្យ ដោយ​នាយកដ្ឋាន​វិទ្យាសាស្ត្រវេជ្ជសាស្ត្រ រួច​ហើយ​នឹងស្នើសុំ​ទៅកាន់​រដ្ឋបាល​ចំណីអាហារ និងឱសថ​ ដើម្បី​អាច​សាកល្បង​វ៉ាក់សាំងនោះ​ទៅលើមនុស្ស​។» លោកបន្ថែមទៀតថា «ប្រសិនបើ រដ្ឋបាលចំណីអាហារ និងឱសថ ផ្ដល់ភ្លៀងបៃតង​​នៅក្នុងចន្លោះ​ខែ​កក្កដា ដល់​កញ្ញា វ៉ាក់សាំង​អាចនឹង​រួចរាល់​សម្រាប់​ការ​ប្រើប្រាស់​​ជាសាធារណៈ​ ក្នុងរយៈពេល ៩ខែ ឬក៏នៅដើមឆ្នាំ២០២១»។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​សាធារណៈរូបនេះ បាន​គូសបញ្ជាក់ទៀតថា ប្រទេសថៃ អាចនឹងក្លាយជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស ដែលមានការបង្កើត​វ៉ាក់សាំង​កូវីដ-១៩ ដោយខ្លួនឯង​។ ហើយ​ប្រទេសថៃ ក៏នឹង​​ចែករំលែក​រូបមន្ដនេះ ទៅកាន់​ពិភពលោក​ផងដែរ តែយ៉ាងណា ពលរដ្ឋថៃ នឹងទទួលបាន​អាទិភាពមុនគេ ដើម្បីទទួលបានវ៉ាក់សាំងនេះ។

កន្លែង​ផលិត​វ៉ាក់សាំង​នៅក្នុងប្រទេស​ថៃ​ ក៏ត្រូវបានក្រុមហ៊ុន Bionet រៀបចំ​រួចរាល់ហើយដែរ។ លោក Withoon Wonghankul ប្រធាន​ក្រុមហ៊ុន Bionet-Asia បាន​បញ្ជាក់ដែរថា ក្រុមហ៊ុន​លោក នឹង​ស្នើសុំ​ការអនុញ្ញាត​ពីរដ្ឋបាល​ចំណីអាហារ និងឱសថ ដើម្បីចាប់ផ្ដើម​សាកល្បង​វ៉ាក់សាំងនេះ ទៅលើ​សត្វស្វា និងមនុស្សព្រមគ្នាតែម្ដង ដើម្បី​​ជួយ​ឲ្យ​ដំណើរការនេះបានលឿន។

លោក Withoon បាន​និយាយថា «ជាធម្មតា​ការតេស្ដ​វ៉ាក់សាំង ត្រូវតែ​ធ្វើឡើង​តាមការអនុម័ត និងគ្រប់ជ្រុងជ្រោយទៅតាមជំហាន គឺពីការសាកល្បង​ទៅលើសត្វកណ្ដុរ រួចបន្ដសាកល្បងលើ​សត្វស្វា និងបន្ទាប់មកលើមនុស្ស។ ប៉ុន្ដែ នៅក្នុងករណី​កូវីដ-១៩ ដែលមានស្ថានភាព​បន្ទាន់បែបនេះ ខាងរដ្ឋបាល​ចំណីអាហារ និងឱសថ នឹង​អនុញ្ញាត​ឲ្យសាកល្បងលើស្វា និងមនុស្ស​ ក្នុងពេល​តែមួយព្រមគ្នាតែម្ដង»។

ប្រទេសថៃ បាន​ធ្វើការស្រាវជ្រាវ​លើ​ប្រភេទ​គំរូ​វ៉ាក់សាំងកូវីដ-១៩​ចំនយន ៦​ប្រភេទ ក្នុងនោះ ក៏មាន​ការចូលរួម​ស្រាវជ្រាវ ពីអង្គភាព​​នៃ​​​វិស័យសាធារណៈ និងឯកជន​ជាច្រើន​ផងដែរ ដូចជា Bionet-Asia. សកលវិទ្យាល័យ​ Mahidol, ភ្នាក់ងារ​អភិវឌ្ឍន៍​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ និង​សកលវិទ្យាល័យ​ Chulalongkorn ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សិង្ហបុរី​មិនជ្រើសយក Huawei ចិន ជាដៃគូដើម្បី​​ស្ថាបនា​បណ្ដាញ 5G នៅក្នុង​ប្រទេសខ្លួនទេ

ព័ត៌មាន
ទីបំផុត ក្រុមហ៊ុនទូរគមនាគមន៍ធំៗបំផុតនៅ​ប្រទេស​សិង្ហបុរី បានសម្រេចចិត្ត​ជ្រើសរើសយកក្រុមហ៊ុនហ្វាំងឡង់ Nokia និង​ក្រុមហ៊ុន​ស៊ុយអែត Erics…

រដ្ឋមន្ត្រីក្រសួងកសិកម្មលើកទឹកចិត្តឲ្យក្រុមហ៊ុនឯកជនក្នុងស្រុក កែច្នៃផលិតកសិកម្មបន្ថែមទៀត ដើម្បីជំរុញការនាំចេញ

ព័ត៌មាន
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តឲ្យបណ្តាក្រុមហ៊ុនឯកជន និងដៃគូរអភិវឌ្ឍន៍នានា កែច្នៃចេញផលិតផលកស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ