Advertisement
Advertisement
Advertisement
ទេសចរណ៍ថៃ

ថៃ នឹងត្រៀមកញ្ចប់ថវិកាប្រមាណ ១៦០ លានដុល្លារ ជំរុញកំណើនតម្រូវការទេសចរណ៍ក្នុងស្រុក


ក្រសួងទេសចរណ៍ និងកីឡា ថៃ គ្រោងនឹងដាក់សំណើរកញ្ចប់ថិវកាគម្រោងជំរុញតម្រូវការទេសចរណ៍ក្នុងស្រុក ៥ពាន់លានបាត ឬស្មើនឹងជិត ១៦០ លានដុល្លារងាមេរិក ទៅកាន់គណៈរដ្ឋមន្ត្រីសេដ្ឋកិច្ច នៅចុងសប្ដាហ៍នេះ ក្នុងគោលបំណង ដោះស្រាយផលប៉ះពាល់នៃមេរោគឆ្លង Covid-19 សម្រាប់វិស័យសេវាកម្មនៅទូទាំងប្រទេស។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាននៅក្នុងស្រុកថៃ។
ថៃ នឹងត្រៀមកញ្ចប់ថវិកាប្រមាណ ១៦០ លានដុល្លារ ជំរុញកំណើនតម្រូវការទេសចរណ៍ក្នុងស្រុក (រូបភាព៖ https://jingdaily.com)
ដោយ
Advertisement

ថ្លែងនៅក្នុង សារព័ត៌មាន​បាងកកប៉ុស្ដិ៍ នាពេល​ថ្មីៗនេះ លោក ភីផាត រតចាក់ គិតប្រាកាន មន្ត្រី​នាំពាក្យ​​ក្រសួង​ទេសចរណ៍ និងកីឡាថៃ បាន​ឲ្យដឹងថា វិស័យទេសចរ​ណ៍​​ក្នុងស្រុក គឺជាគោលដៅ​អាទិភាព នៅអំឡុងពេល​ដ៏លំបាកនេះ។ លោកបន្ថែមថា រាជរដ្ឋាភិបាល គួរតែ​អនុវត្ត​ផែនការនេះ ដើម្បីពន្លឿន​សកម្មភាព ការ​ធ្វើដំណើរ​កម្សាន្ដក្នុងស្រុក ដោយផ្ដល់​ឲ្យ​នូវអំណាចនៃការទិញ (Purchasing Power) កាន់តែច្រើន សម្រាប់​ភ្ញៀវទេសចរ​ក្នុងស្រុក។

លោក ភីផាត បាន​និយាយទៀត​ថា កញ្ចប់​វិកា ជិត ១៦០ លាន​ដុល្លារអាមេរិកនេះ គឺនឹងត្រូវ​បានមកពី​ កញ្ចប់ថវិកា​កណ្ដាលសម្រាប់​ឆ្នាំ២០២០។  ​

ស្ថិត​ក្រោម​គម្រោងនេះ រាជរដ្ឋាភិបាល​ថៃ នឹងផ្ដល់​ថវិកា ១ពាន់បាត ឬស្មើនឹងប្រមាណ ៣២ ដុល្លារអាមេរិក សម្រាប់​ភ្ញៀវទេសចរក្នុងស្រុក​ម្នាក់ សរុប​ទៅមានចំនួន ៥លាននាក់ តាមរយៈ​កម្មវិធី​ធនាគារ​​តាមទូរស័ព្ទដៃ របស់​ធនាគារ Krungthai Bank ដើម្បី​យកទៅទិញ​កញ្ចប់​ធ្វើដំណើរ ទៅកាន់តំបន់​ ឬខេត្តផ្សេងៗ ដោយមានលក្ខខណ្ឌ គឺការធ្វើដំណើរនោះ ​ត្រូវតែសម្រាក​យ៉ាងតិច ​១យប់។

ខេត្ត​នីមួយៗ នឹងទទួលបាន​កូតា ចំនួន​ភ្ញៀវទេសចរ​ផ្សេងៗគ្នា ផ្អែកទៅតាម​ដង់ស៊ីតេ​ប្រជាជន។

អាជ្ញាធរ​ទេសចរណ៍ថៃ និងសមាគម ទេសចរណ៍ នៅទូទាំងប្រទេស នឹងបង្កើត​កញ្ចប់​ទេសចរណ៍ ដែលនឹង​​បង្កើតប្រាក់​ចំណូល សម្រាប់​ក្រុមហ៊ុន​រថយន្ដដឹកជញ្ជូនភ្ញៀវ, សណ្ឋាគារ, ភោជនីយដ្ឋាន, ហាង​លក់ទំនិញ, និងគោលដៅ​ទេសចរណ៍​ផ្សេងៗទៀត។

លោក ភីផាត រំពឹងថា គម្រោង​ជំរុញតម្រូវការ​ទេសចរណ៍​ក្នុងស្រុកនេះ នឹង​ជំរុញឲ្យ​មានការចំណាយ ចូលទៅក្នុង​សេដ្ឋកិច្ចថៃ រហូតដល់ ២៥ពាន់លាន​បាត ស្មើនឹងប្រមាណ ៧៩៥ លាន​ដុល្លារអាមេរិក ។

ក្រសួង​ទេសចរណ៍ និងកីឡាថៃ ប៉ាន់ប្រមាណថា ការផ្ទុះរាលដាលនៃវីរុស​ Covid-19 នឹង​ថយចុះ បន្ទាប់ពី ការធ្វើពិធី​សង្ក្រានឆ្នាំថ្មី​នៅប្រទេសថៃ និង​សង្ឃឹមទៀតថា វានឹងអាច​ត្រូវ​គ្រប់គ្រង​បាន ចាប់ពីខែ​មិថុនាខាងមុខតទៅ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោក៖ អត្រាភាពក្រីក្រក្នុងប្រទេសថៃកើនឡើង ស្របពេលចំណូលកសិករធ្លាក់ចុះ

ព័ត៌មាន
ធនាគារពិភពលោក បានបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីមួយរបស់ខ្លួនថា ប្រទេសថៃ ត្រូវការវិនិយោគបន្ថែមទៀត នៅក្នុងវិស័យអប់រំ បង្កើតការងារសម្រាប់ពល...

អ្នកជំនាញ៖ ការវិនិយោគលើមូលបត្រ ទទួលបានការលើកទឹកចិត្តពីរដ្ឋ តែអ្នកវិនិយោគត្រូវមានភាពឆ្លាតវៃ

ព័ត៌មាន
ការវិនិយោគលើវិស័យមូលបត្រនៅកម្ពុជា គឺជានិន្នាការវិនិយោគថ្មីនៅកម្ពុជាពេលបច្ចុប្បន្ន ខណៈដែលវិស័យនេះ ត្រូវបានអ្នកជំនាញមើលឃើញថា ហាក់នៅមាន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ