ផលិតផល GI ថៃ

ថៃ នឹងបង្កើតផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ឲ្យបានគ្រប់ខេត្ត នៅឆ្នាំក្រោយ


រាជរដ្ឋាភិបាលថៃ បានបង្ហាញពីការប្ដេជ្ញាចិត្ត នឹងជំរុញបង្កើតឲ្យមានផលិតផលសម្គាល់ភូមិសាស្ត្រ ឬហៅថា IG ឲ្យមាននៅគ្រប់ខេត្តទាំងអស់ទូទាំងប្រទេសថៃ នៅឆ្នាំ២០២០ ខណៈបច្ចុប្បន្ន ផលិតសម្គាល់ភូមិសាស្ត្រដែលមានស្រាប់ គឺមាននៅខេត្តចំនួន ៦៧ រួចហើយ។ នេះបើតាមការចុះផ្សាយ ពីកាសែតក្នុងស្រុកថៃនាពេលថ្មីៗនេះ។
ថៃ នឹងបង្កើតផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ឲ្យបានគ្រប់ខេត្ត នៅឆ្នាំក្រោយ
ដោយ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​ថៃ ដែលបានស្រង់​សម្ដី ដោយកាសែត​បាងកកប៉ុស្ដិ៍​ បាន​ឲ្យដឹងថា ក្រសួង​បាន​អនុម័ត​វិញ្ញាប័នបត្រ​ GI សម្រាប់​ផលិតផល​ប្រចាំ​តំបន់​ចំនួន​១០៣ ប្រភេទ ក្នុងខេត្ត​ចំនួន​៦៧ ហើយ​សំណើរ​សុំចុះឈ្មោះ ផលិតផល​សម្គាល់​ភូមិសាស្ត្រ GI នៅសល់​១០ ខេត្ត​ទៀត កំពុង​ស្ថិត​នៅក្នុង​ការពិចារណា​របស់​ក្រសួង​ពាណិជ្ជកម្មថៃ។

ផលិផល​សម្គាល់​ភូមិសាស្ត្រ​ GI នេះ គឺជា​វិញ្ញាបនប័ត្រមួយ ដែល​បញ្ជាក់​ពីប្រភពដើម​ជាក់លាក់​របស់​ផលិតផល នៅក្នុង​ប្រទេសមួយ តំបន់ ឬទីតាំងណាមួយ ដែល​មាន​បញ្ជាក់យ៉ាងច្បាស់​ពីគុណភាព និងលក្ខណៈពិសេស​របស់វាផ្សេងទៀត។

សម្រាប់​ផលិតផល​ដែលមាន GI នេះ គឺត្រូវបាន​គេ​រំពឹងថា នឹងមានការនាំចេញលើទីផ្សារក្រៅប្រទេស​បាន​ល្អ ពិសេស គឺទីផ្សារ​ប្រទេស​អភិវឌ្ឍន៍តែម្ដង។

រាជរដ្ឋាភិបាលថៃ មានគោលដៅ នឹងបង្កើន​ការលក់​ផលិតដែលមាន​ GI ឲ្យបានដល់ ៣0 ពាន់លានបាត ឬស្មើ​នឹងប្រមាណ ១​ពាន់លានដុល្លារ​អាមេរិក នៅក្នុង​រយៈពេល ៥ឆ្នាំ​ខាងមុខ ដោយផ្សា​ភ្ជាប់​តំបន់​ដែលមាន​ផលិត GI នោះ ជាមួយនឹង​វិស័យទេសចរណ៍។​

ផលិត​ថៃ ដែលបាន​ចុះ GI នៅអឺរ៉ុប ចិន និងជប៉ុន​ មានភាគច្រើន​ជាប្រភេទ​ផលិតផល​កសិកម្ម​ដូចជា អង្ករ និងកាហ្វេ និងម្នាស់ជាដើម។ ខណៈ ផលិតផលថៃ ចុះ GI នៅវៀតណាម គឺមានដូចជា សូត្រថៃ ហើយថៃ​ក៏កំពុង​រង់ចាំ​ការ​យល់ព្រម​ពីកម្ពុជា ដើម្បី ចុះ GI កាហ្វេ ផងដែរ។ 

ជាមួយគ្នានេះដែរ ផលិតផលបរទេស ដែលបាន​ចុះ​GI នៅក្នុងប្រទេសថៃវិញ មានភាគច្រើន មកពីប្រទេស​អ៊ីតាលី វៀតណាម និងបារាំង។

តាមមន្ត្រីជាន់ខ្ពស់ ក្រសួងពាណិជ្ចកម្មថៃ នៅពេលណា​មានការអនុម័ត​ អាចនៅឆ្នាំ ប្រទេស​ថៃ នឹង​មាន​ផលិត GI គ្រប់ដណ្ដប់​គ្រប់​ខេត្ត​​នៅទូទាំងប្រទេស​តែម្ដង។  

គួរបញ្ជាក់ថា ការលក់​ផលិតផលមាន ​GI របស់ថៃ ត្រូវបាន​ដឹងថា មាន​ប្រមាណជាង ១២០ លានដុល្លារ នៅឆ្នាំ២០១៨ កើនឡើងកាលពីឆ្នាំ២០១៧ ដែលមាន ជាង១១០ លានដុល្លារអាមេរិក៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដឹងទេ? ផ្លូវល្បឿនលឿនពី ភ្នំពេញទៅ​ខេត្ត​ព្រះសីហនុ តម្លៃ​សាង​សង់ ១គីឡូ​ម៉ែត្រ ជាង១០លានដុល្លារ!

ព័ត៌មាន
ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុ ត្រូវបានសម្ពោធបើកការដ្ឋាននៅព្រឹកថ្ងៃទី២២ខែមិនា។ ផ្លូវនេះជាផ្លូវដែលរដ្ឋាភិបាលចិន សង់ឡើងដើម្បីដាក់ជួ…

តើ​វិស័យ​កាត់ដេរ​មាន​ស្ថានភាព​ដូចម្ដេចដែរ ឆ្នាំ២០១៩នេះ? តើ​មាន​ភាព​ប្រឈម​អ្វីខ្លះ?

ព័ត៌មាន
វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​នៅ​កម្ពុជា ជាវិស័យសំខាន់មួយ​ដែលរួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា តាមរយៈ​ការនាំចេញ និង​ផ្ដល់​ការង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ