ពលករចំណាកស្រុក

អាជ្ញាធរថៃកំពុងរៀបចំបើកព្រំដែនទទួលកម្មករចំណាកស្រុកពីកម្ពុជាចូលធ្វើការក្នុងប្រទេសថៃឡើងវិញ


នៅក្នុងដំណាក់កាលបន្ធូរបន្ថយថ្មីចំពោះការរឹតបន្តឹងនៃវិធានការបិទប្រទេស អាជ្ញាធរថៃ រួមជាមួយអាជ្ញាធរកម្ពុជា បានរៀបចំដើម្បីត្រៀមទទួលយកពលករចំណាកស្រុកពីកម្ពុជាចូលទៅធ្វើការងារក្នុងទឹកដីថៃឡើងវិញហើយ ប៉ុន្ដែត្រូវគោរពតាមបទបញ្ជាត្រួតពិនិត្យសុខភាព។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាននៅក្នុងស្រុកថៃ។
ពលករ​ចំណាកស្រុក​ខ្មែរ​ដែល​តម្រួត​ថៃ​ចាប់​ខ្លួន ខណៈ​ធ្វើ​ដំណើរ​មក​កាន់​ស្រុកកំណើត។ រូបថត៖ កាសែត The Nation
ដោយ

ក្រោម​ដំណាក់កាល​បន្ធូរបន្ថយថ្មី​ នេះ នឹង​មានការ​ បើក​ឡើងវិញ​ឲ្យ​ពលករ​ចំណាក​ស្រុក​ពី​កម្ពុជា​ មីយ៉ាន់ម៉ា និងឡាវ​ អាចចូល​ទៅធ្វើការ​​នៅក្នុង​ទឹកដី​​ថៃវិញបាន​ ដោយស្ថិតក្រោម​បទ​បញ្ជា​ត្រួតពិនិត្យ​សុខភាព។

នៅតាម​ច្រក​ព្រំដែន​អារញ្ញ​ប្រាថេត ក្នុងខេត្ត​ស្រះកែវ នៃព្រំដែន​ថៃ គេឃើញមាន មន្ត្រី​សុខាភិបាល​ ប៉ូលីស​អន្តោប្រវេសន៍ និង​មន្ត្រីគយ បាន​សម្រប​សម្រួល​កិច្ចខិតខំ​ប្រឹង​ប្រែង​របស់ពួកគេ​ក្នុងការ​អនុវត្ត​បទប្បញ្ញត្តិ​ដែលបាន​ដាក់ចេញ ដើម្បីទទួល​ពលករ​អន្តោប្រវេសន៍​ចូលក្នុង​ប្រទេសថៃ​ឡើងវិញ រួមមាន​ដូចជា ការតម្រូវ​ដាក់ឲ្យធ្វើ​ចត្តាឡីស័ក​ចំនួន ១៤ថ្ងៃ,មានលិខត​បញ្ជាក់​សុខភាព និងនីតិវិធី​តាមដាន​ទំនាក់ទំនង​ជាដើម។ 

សេចក្ដីណែនាំ​អំពី​ការបើកឡើងវិញនៃ​ដំណាក់កាល​ទី ៧នេះ ក៏នឹង​អនុញ្ញាត​ឲ្យ​ផ្សារ​តាមព្រំដែន បើក​ដំណើរការ​ឡើងវីញ​ផងដែរ បន្ទាប់ពី​បានបិទ​តាំងពី​ខែ​មីនាមក។

យ៉ាងណាក៏ដោយចុះ តាមការរាយការណ៍​ពី​សារព័ត៌មាន​ក្នុងស្រុកថៃ នៅក្នុង​ប៉ុន្មាន​សប្ដាហ៍មកនេះ ក៏មាន​ពលករ​ចំណាកស្រុក​រាប់រយនាក់ហើយដែរ ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ឃាត់ខ្លួន  ខណៈដែល​ពួកគេ​ព្យាយាម​លួច​ឆ្លងចូល​ព្រំដែន​ថៃ​ដោយគ្មានការអនុញ្ញាត។

សូមបញ្ជាក់ថា ជារៀងរាល់​ខែ​អាជ្ញាធរថៃ​នៅតាមព្រំដែន ក៏បាន​ចាប់ឃាត់ខ្លួន​ពលករ​អន្តោប្រវេសន៍​ខុសច្បាប់​រាប់រយនាក់​ផងដែរ។

ជុំវិញ​នឹង​ការ​ត្រៀមបើកទទួល​ពលករ​ចំណាកស្រុក​ឲ្យចូល​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​ឡើងវិញនេះដែរ លោក ស៊ិន ចន្ធី ប្រធានសមាគម​ភ័ស្ដុភាកម្ម​កម្ពុជា បាន​លើកឡើងថា លោក​សាទរ​ចំពោះ​ដំណឹងនេះ។ លោកបន្ថែមថា តាំងពីមាន​បញ្ហា​កូវីដ-១៩មក សង្កេត​ឃើញថា​សកម្មភាព​ពាណិជ្ជកម្ម​តាមព្រំដែន​ហាក់មាន​ការថយចុះ​គួរឲ្យ​កត់សម្គាល់។ ប៉ុន្ដែ បើ​ធៀបនឹង​ការដឹកជញ្ជូន​ទំនិញ​តាមព្រំដែន​រវាង​កម្ពុជា​វៀតណាម និងតាមព្រំដែន​កម្ពុជា​ថៃ នៅអំឡុង​ពេល​កូវីដ-១៩នេះ ឃើញថា ការដឹកជញ្ជូន​ទំនិញ​តាម​ព្រំដែន​ថៃ គឺនៅមានសកម្មភាព​ល្អ​ជាង ការដឹកជញ្ជូន​តាមព្រំដែន​ជាមួយវៀតណាម ព្រោះថៃ មិនសូវ​មានការ​រឹតដ្បិត​ខ្លាំង​ដូចវៀតណាមនោះទេ ហើយទំនិញ​ឆ្លងកាត់ព្រំដែន​ថៃ ក៏មិនមាន​ការកកស្ទះខ្លាំង​ដូច​ទំនិញ​ឆ្លងកាត់ព្រំដែន​ជាមួយវៀតណាមនោះដែរ។​

បើតាម​លោក ស៊ិន ចន្ធី សម្រាប់​សកម្មភាព​ដឹកជញ្ជូន​តាមព្រំដែន​​ចាប់តាំងពី​ដើមខែ​មិថុនា​មកទល់នឹង​ពេលនេះ ឃើញថា​មានការកើនឡើង​ជាងមុន​បន្តិច ខណៈដែល​កាលពី​ប៉ុន្មានខែ​មុននេះ ការដឹកជញ្ជូន​មាន​ការធ្លាក់ចុះ​ខ្លាំងគួរឲ្យកត់សម្គាល់។ លោកបន្ថែមថា នៅអំឡុងពេលនេះ ដ្បិតថា​ទំនិញ​នៃវិស័យ​កាត់ដេរ​របស់​កម្ពុជា​នៅ​មិនមាន​តម្រូវការ​ក្នុងការ​ដឹកជញ្ជូន​ក៏ដោយ ប៉ុន្ដែ​សកម្មភាព​ដឹកជញ្ជូន​ទំនិញផ្សេងទៀត ពិសេស​ផលិតផល​កសិកម្ម​ពីកម្ពុជា​ទៅកាន់​ប្រទេស​ជិតខាង និងការដឹកជញ្ជូន​នូវ​ទំនិញ​ពីប្រទេស​ជិត​ខាង​មកវិញ​​គឺនៅមាន​សកម្មភាព​ច្រើនគួរសមដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងបុរីអាប់ថោនជាប់ផ្សារទំនើបជីបម៉ុង៥០ម៉ែត្រ ត្រឹមតែរយៈពេល២ម៉ោង លក់ផ្ទះអស់ ៦០%

ព័ត៌មាន
តំបន់ផ្លូវ៥០ម៉ែត្រ ដែលត្រូវបានគេស្គាល់ថាជាតំបន់មួយកំពុងមានសក្ដានុពលខ្លាំងគួរឲ្យកត់សម្គាល់នោះ ទើបតែមានការបើកសម្ពោធនូវការដ្ឋានសាងសង់គម្រោ…

ផលិតផលកសិកម្មរបស់កម្ពុជាជាង ២,៦លានតោនត្រូវបាននាំចេញក្នុងរយៈពេល៧ខែ ឆ្នាំ២០២០

ព័ត៌មាន
កម្ពុជាបាននាំចេញផលិតផលកសិកម្មដែលបានកែច្នៃរួច និងមិនទាន់កែច្នៃប្រមាណ ២០មុខទំនិញទៅកាន់ទីផ្សារក្រៅប្រទេសអាស៊ី និងអឺរ៉ុបក្នុងបរិមាណជាង២,៦…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ