សេដ្ឋកិច្ចជនបទថៃ

ក្រសួងហិរញ្ញវត្ថុថៃ នឹងប្រើប្រាស់ធនាគាររដ្ឋចំនួន ៤ ដើម្បីជំរុញដល់សេដ្ឋកិច្ចជនបទ


ក្រសួងហិរញ្ញវត្ថុថៃ គ្រោងនឹងផ្ដល់អាទិភាពក្នុងការពង្រឹងសេដ្ឋកិច្ចជនបទ និងការពន្លឿនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធក្នុងឆ្នាំ២០២០ ដើម្បីជាមធ្យោបាយទប់ទល់នឹងឧបសគ្គខាងក្រៅ។ ក្នុងនោះដែរ ក្រសួងហិរញ្ញវត្ថុថៃ នឹងប្រើប្រាស់ធនាគាររដ្ឋរបស់ខ្លួនចំនួន ៤ ដើម្បីជំរុញសេដ្ឋកិច្ចជនបទ។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ នៅក្នុងសារព័ត៌មានក្នុងស្រុកនៃប្រទេសនេះ។
ថៃ នឹងបញ្ចេញថវិកាជាង ៦៨០ លានដុល្លារ ធានាថ្លៃស្រូវជូនកសិករ (រូបភាព៖ https://image.freepik.com)
ដោយ

ធនាគារ​រដ្ឋ​ទាំង៤ ដែលរដ្ឋាភិបាលថៃ នឹង​យកមកប្រើប្រាស់​សម្រាប់ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទនោះ មានដូចជា​ធនាគារ​ក្រុងថៃ, ធនាគារ​ប្រាក់សន្សំ​រាជរដ្ឋាភិបាល, ធនាគារ GH និងធនាគារ​អភិវឌ្ឍន៍សហគ្រាសខ្នាតតូច និងមធ្យម។

លោក អ៊ុតតាម៉ា សុវណ្ណាយ៉ាណា រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុថៃ បាន​អះអាង​នៅក្នុង​កាសែត​បាងកកប៉ុស្ដិ៍​នាពេលថ្មីៗនេះថា នៅក្រោម​យុទ្ធសាស្ត្រសេដ្ឋកិច្ចជនបទ ក្រសួង​មានផែនការ​នឹង​ពង្រីកវិស័យកសិកម្ម ដើម្បី​ធ្វើកិច្ចសហប្រតិបត្តិការ​ជាមួយនឹង​សហគ្រាស​សហគមន៍។ លោកអ៊ុតាម៉ា បន្ថែមទៀតថា ប្រសិនបើ​សេដ្ឋកិច្ច​ខាងក្រៅ​នៅតែមានភាព​មិនច្បាស់លាស់ នោះ​សេដ្ឋកិច្ចក្នុងស្រុករបស់ថៃ​ក៏ត្រូវ​ប៉ះពាល់ដែរ។

ក្រសួង​ហិរញ្ញវត្ថុថៃ ចង់​លើកកម្ពស់​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ពិសេស​ក្នុង​វិស័យផ្លូវដែក ផ្លូវថ្នល់ និងផ្លូវអាកាស។ ប្រភពថវិកា​មួយចំនួន នឹងត្រូវបានមកពី​គម្រោង​ភាពជាដៃគូ​វិស័យសាធារណៈ និងឯកជន និងការកៀរគរ​មូលនិធិ​តាមរយៈ​មូលនិធិ​អនាគតថៃ Thailand Future Fund។

លើសពីនេះ ក្រសួងហិរញ្ញវត្ថុ នឹង​បន្ត​ធ្វើសមាហរណកម្ម​ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន​ទាក់ទង​នឹង​បច្ចេកវិទ្យា​ឌីជីថល ក្នុងការជំរុញដល់​សេដ្ឋកិច្ចជនបទ បន្ទាប់ពី​បានផ្ដួចផ្ដើម​ប្រព័ន្ធ​ទូទាត់​តាមអេឡិច​ត្រូនិកជាតិ​កាលពី៣ឆ្នាំមុន។

លោក អ៊ុតតាម៉ា បានមាន​ប្រសាសន៍ថា“អ្នកជំនួញ​ជាពិសេស​ជនបរទេស​ជឿជាក់ថា រដ្ឋាភិបាល​អាច​គ្រប់គ្រង​សេដ្ឋកិច្ច​ក្នុងរយៈពេលខ្លី ប៉ុន្តែការមើលឃើញថា តើរដ្ឋាភិបាល​នឹងអាចដឹកនាំ​ជា​យុទ្ធសាស្ត្រ​របស់​ប្រទេសនេះ គឺជាអ្វីដែលពួកគេ​ចាប់អារម្មណ៍។”

គួរបញ្ជាក់ថា ការជំរុញ​ច្រករបៀង​សេដ្ឋកិច្ចភាគខាងកើត គឺជា​ការផ្ដោត​ការយកចិត្តទុកដាក់​ជាចម្បង​របស់រាជរដ្ឋាភិបាលថៃ រីឯ​ច្រករបៀង​សេដ្ឋកិច្ចភាគខាងត្បូង និងការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​ គឺជារឿងបន្ទាប់។ បន្ថែមពីនេះ ការវិនិយោគ​លើធនធានមនុស្ស ជាពិសេស​ការអប់រំ​លើ​ជំនាញ​គឺជារឿង​សំខាន់ណាស់នៅក្នុងយុគ្គសម័យនេះ ខណៈសុខុមាលភាព​សម្រាប់អ្នកក្រីក្រ​ក៏ចាំបាច់ណាស់ដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីបំផុត! ជប៉ុនបើកភ្លើងខៀវឲ្យវៀតណាមនាំចូលផ្លែគូលែន ក្រោយពីចរចាគ្នាអស់៥ឆ្នាំ

ព័ត៌មាន
បន្ទាប់ពីតាមចរចាអស់រយៈពេល ៥ឆ្នាំ នៅទីបំផុត ប្រទេសជប៉ុន បានបើកទ្វារជាផ្លូវការដោយអនុញ្ញាតឲ្យវៀតណាមនាំចូលផ្លែគូលែន ទៅកាន់ប្រទេសជប៉ុនហើយ …

កម្ពុជា ឡាវ ភូមា វៀតណាម នឹងរក្សាបានកំណើនសេដ្ឋកិច្ច៦% ទៅ ៧% ក្នុងឆ្នាំ ២០២០

ព័ត៌មាន
បើទោះបីជា សេដ្ឋកិច្ចសកលមានភាពមិននឹងនរ ជួបប្រទះនឹងភាពទន់ខ្សោយ ដោយសារសង្គ្រាមពាណិជ្ជកម្មសកលយ៉ាងណាក្តី សេដ្ឋកិច្ចនៃប្លុកបណ្តាប្រទេស CLMV ដែលរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ