អាជីវកម្ម​ទេសចរណ៍​ថៃ

អាជីវកម្មក្នុងវិស័យទេសចរណ៍ថៃជាង ៦០% អាចនឹងត្រូវបិទទ្វារ ដោយសារតែកូវីដ-១៩


បើសិនជាប្រទេសថៃ មិនបើកទ្វារទទួលភ្ញៀវទេសចរអន្តរជាតិរហូតដល់ដំណាច់ឆ្នាំ២០២០នេះ ជាការពិតណាស់សហគ្រាស អាជីវកម្មជាង ៦០% នៅក្នុងវិស័យទេសចរណ៍ នឹងត្រូវបិទទ្វារ។ នេះគឺជាការព្រមានរបស់ក្រសួងទេសចរណ៍ និងកីឡាថា នាពេលថ្មីៗនេះ។
អាជីវកម្មក្នុងវិស័យទេសចរណ៍ថៃជាង ៦០% អាចនឹងត្រូវបិទទ្វារ ដោយសារតែកូវីដ-១៩ (រូបភាព៖http://holidayguidemagazine.com)
ដោយ

រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍ និងកីឡាថៃ បានគូស​បញ្ជាក់ថា ប្រជាពលរដ្ឋថៃ នឹងមានសុវត្ថិភាព បើសិនជា ព្រំដែននៅ​តែបន្តបិទទ្វារ ក៏ប៉ុន្តែ របួស​ពីការធ្លាក់​ចុះ​នូវសេដ្ឋកិច្ចវិញ គឺកាន់តែជ្រៅ និងឈឺចាប់ ហើយ​រាជរដ្ឋាភិបាលថៃ​នឹងជួប​ប្រទះ​ការលំបាក ក្នុងការ​ជួយដល់​កម្មករ ដែលបាត់បង់​ការងារ​ថែមទៀតផង។

អាជ្ញាធរទេសចរណ៍ថៃ បានធ្វើការព្យាករណ៍ថា ចំនួនភ្ញៀវ​ទេសចរណ៍​អន្តរជាតិ មកកម្សាន្ត​នៅប្រទេស​ថៃ នឹងធ្លាក់ចុះ​ដល់ទៅ ៨០% ពោលគឺមាន​ត្រឹមតែ​ជាង ៨លាននាក់ប៉ុណ្ណោះ និងបង្កើតប្រាក់​ចំណូល​បានជាង ១២ពាន់លាន​ដុល្លារអាមេរិក។

លើសពីនេះ វិស័យទេសចរណ៍ថៃ ដែលបាន​ចូលរួម​ចំណែក ១៨% នៃ GDP សរុបរបស់​ប្រទេស​ថៃ កាលពីឆ្នាំ ២០១៩ នឹងមាន​ការធ្លាក់ចុះ​មកត្រឹម ៦% នៃ GDP នៅក្នុងឆ្នាំ ២០២០នេះ។

យ៉ាងណាក៏ដោយចុះ បើសិនជា​យុទ្ធនាការ​ជំរុញ​ការធ្វើដំណើរ​កម្សាន្ត​ឡើងវិញ ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ខែកញ្ញា ដល់ខែធ្នូ ឆ្នាំនេះ​ វិស័យទេសចរណ៍​ថៃ រំពឹងនឹង​អាចបង្កើត​ចំណូល​បាន ៦ពាន់លាន​ដុល្លារ​អាមេរិក ដែលអាចគាំទ្រ​បាន​មួយផ្នែកដល់​គោលដៅ​រកប្រាក់​ចំណូល ៣៩ពាន់លាន​ដុល្លារ​អាមេរិក នៅក្នុងឆ្នាំ ២០២០នេះ។

គួរបញ្ជាក់ដែរថា សម្រាប់ប្រាក់ចំណូល​បានមកពី​វិស័យ​ទេសចរណ៍ក្នុងស្រុក រំពឹង​នឹងអាច​សម្រេច​បាន ២២ពាន់លាន​ដុល្លារអាមេរិក ដោយមានការគាំទ្រ និងជំរុញដោយ​កញ្ចប់ថវិកាជាតិ ដោយក្នុងនោះ ក្រសួង​ទេសចរណ៍ និងកីឡា រំពឹងនឹងអាច​ប្រើប្រាស់​កញ្ចប់ថវិកា​ជាតិទំហំ​ជិត ៣០០លាន​ដុល្លារ​អាមេរិក សម្រាប់​ដំណាក់កាលទី ១ ហើយថវិកា​ដែលនៅសល់ សម្រាប់ប្រើប្រាស់​ក្នុងដំណាក់​កាល​បន្តបន្ទាប់​ទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដ្ឋកិច្ចសិង្ហបុរីដាំក្បាលចុះដល់ទៅ ៤១% នៅក្នុងត្រីមាសទី ២ ឆ្នាំនេះ

ព័ត៌មាន
នៅត្រីមាសទី២ នៅឆ្នាំនេះ សេដ្ឋកិច្ចសិង្ហបុរីត្រូវបានប៉ាន់ប្រមាណថា មានការដាំក្បាលចុះដល់ទៅ ៤១% បើធៀបនឹងត្រីមាសទី១ ហើយការធ្លាក់ចុះដ៏សម្បើមន…

ស្រាវិស្គី Johnnie Walker នឹង​ច្រក​ដប​ក្រដាសវិញ ចាប់ពីឆ្នាំក្រោយនេះ​ទៅ

ព័ត៌មាន
ក្រុមហ៊ុនផលិតនិងលក់​ភេសជ្ជៈគ្រឿងស្រវឹង​ដ៏ធំបំផុត​របស់​ចក្រភព​អង់គ្លេស គឺក្រុមហ៊ុន Diageo បានប្រកាសថា ចាប់ពីឆ្នាំ​២០២១នេះទៅ ក្រុមហ៊ុន​ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ