ទេសចរណ៍ថៃ

១ខែដំបូង នៃឆ្នាំ២០២០ ថៃមានកំណើនភ្ញៀវទេសចរ តែចំណូលធ្លាក់ចុះ


ចំនួនភ្ញៀវទេសចរទៅកម្សាន្ដនៅប្រទេសថៃ នៅក្នុងរយៈពេល ១ខែ ដំបូង នៃឆ្នាំ ២០២០ ពោលគឺ ខែមករាកន្លងនេះ សម្រេចបានកំណើនជាង ២,៤% ធៀបនឹងខែមករាកាលពីឆ្នាំមុននេះ។ ទោះយ៉ាងណា បើពីនិត្យទៅលើប្រាក់ចំណូល ដែលបានមកពីវិស័យទេសចរណ៍វិញ គឺមានការធ្លាក់ចុះប្រមាណជា ៣,៦%។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ថៃ។
ថៃរំពឹងទទួលបានភ្ញៀវទេសចរ ៤០លាននាក់ និងចំណូលជាង ៦៧ ពាន់លានដុល្លារ នៅឆ្នាំ២០២០ (រូបភាព៖ បាងកកប៉ុស្ដិ៍)
ដោយ

តាម​របាយការណ៍ បាន​ឲ្យ​ដឹង​ថា ក្នុង​ខែមករា​ឆ្នាំ​២០២០​នេះ ថៃ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង ៣​លាន​៨​សែន​នាក់ ប៉ុន្ដែ ភ្ញៀវ​ទេសចរ​ទាំងនោះ បាន​ចំណាយ​លើ​ដំណើរ​កម្សាន្ដ​របស់​ពួក​គេ​មាន​ប្រមាណ​ប្រមាណ ១៨៩ ពាន់​លាន​បាត ស្មើនឹង​ប្រមាណ ៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ដែល​ចំនួន​ប្រាក់​ចំណូល​នេះ គឺ​មានការ​ធ្លាក់​ចុះ ៣,៦% ធៀប​នឹង​ខែមករា​ឆ្នាំ​មុន​។

ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ចិន នៅ​តែ​ជា​ប្រភព​ភ្ញៀវ​ទេសចរ​ដ៏​ធំ​បំផុត​របស់​ថៃ ប៉ុន្ដែ​សម្រាប់​ខែមករា​ឆ្នាំ​នេះ​ភ្ញៀវ​ចិន គឺ​មានការ​ធ្លាក់​ចុះ ជាង ៣,៧% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ពោល​គឺ​ក្នុង​មួយ​ខែ​ដំបូង​នេះ ថៃ​បាន​ទទួលភ្ញៀវ​ជនជាតិ​ចិន​ប្រមាណ​តែ ១​លាន​នាក់​ប៉ុណ្ណោះ ហើយ​ពួក​គេ​ទាំងនោះ បាន​ចំណាយ​លើ​ការ​ដើរ​កម្សាន្ដ​តិច​ជាង​មុន​រហូត​ដល់​ទៅ ១០% ក្រោយ​ពី​មានការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​រ៉ូ​ណា ឬ​ហៅ​ថា Covid 19​។

សូម​បញ្ជាក់​ថា វិស័យ​ទេសចរណ៍ គឺជា​វិស័យ​ស្នូល​សំខាន់​មួយ​ដែរ សម្រាប់​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​ថៃ ដោយ​ចំណូល​ពី​ភ្ញៀវ​ទេសចរ​បរទេស​ទាំងនេះ បាន​ចូលរួម​ប្រមាណ ១១% នៃ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​ថៃ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អេស៊ីលីដា ត្រៀមបញ្ចេញលក់ភាគហ៊ុនជាង ៨,៧ លានភាគហ៊ុន តើអ្នកត្រៀមខ្លួនទិញរួចរាល់ហើយឬនៅ?

ព័ត៌មាន
ក្រោយពីទើបទទួលបានការបើកភ្លើងខៀវពីសំណាក់គណៈកម្មការមូលបត្រកម្ពុជា ជានិយ័តកររួចមក ថ្មីៗនេះ ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជធំជាងគេមួ…

សម្តេចហ៊ុន សែន ស្នើដល់ចិនឲ្យដឹកក្រណាត់តាមយន្តហោះ ដើម្បីទប់ស្កាត់ការបិទរោងចក្រនៅកម្ពុជា

ព័ត៌មាន
ស្របពេលដែលរោងចក្រកាត់ដេរនៅកម្ពុជាចាប់ផ្តើមបិទទ្វារជាបន្តបន្ទាប់ ក្រោយផ្ទុះកូរ៉ូ ណាវីរុស និងការដកផ្នែកខ្លះនៃEBA ផងនោះ សម្តេចហ៊ុនសែន បានអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ