ពាណិជ្ជកម្ម​កម្ពុជា-​ថៃ

ថៃ​ជំរុញ​​ការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​​​នៅ​កម្ពុជា ខណៈ​ការ​នាំ​ចេញ​កន្លង​មក​​មាន​ការ​ធ្លាក់​ចុះ


សប្ដាហ៍​នេះ ថៃ​បាន​បើក​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​លើក​​ទី២ នៅ​រាជ​ធានី​ភ្នំពេញ ដោយ​មាន​ក្រុមហ៊ុន​ចូល​តាំង​បង្ហាញ ២០០​ក្រុមហ៊ុន ដែល​ភាគ​ច្រើន​ជា​សហគ្រាស​មក​ពី​ប្រទេស​ថៃ។ ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ជំរុញ​បន្ថែម​នូវ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។
ផ្សារ​លក់​បោះដុំ​ទំនិញ​ Makro ដ៏​ធំ​បំផុត​នៅ​ថៃ នឹង​សាងសង់​សាខា​នៅ​ភ្នំពេញ ថ្ងៃទី២៩ ឧសភា ២០១៧។ រូបភាព៖ udon-news.com
ដោយ

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-ថៃ នៅ​ឆមាស​ទី១ នៃ​ឆ្នាំ​២០១៧​ មាន​ទឹក​ប្រាក់​ប្រមាណ ២,៩​ពាន់​លាន​ដុល្លារ កើន​ឡើង​ជិត ១០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន។ 

ប្រទេស​កម្ពុជា​នាំ​ចេញ​ទៅ​ប្រទេស​ថៃ មាន​ចំនួន​ទឹក​ប្រាក់ ៤៥៣​លាន​ដុល្លារ ធ្លាក់​ចុះ ២០% ខណៈ​ដែល​ការ​នាំ​ចូល​ពី​ថៃ​មក​វិញ មាន​ទំហំ​ទឹក​ប្រាក់ ២.៤៧៦​លាន​ដុល្លារ កើន​ឡើង ១៨​ភាគរយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អគ្គទីប្រឹក្សា​ពាណិកម្ម ប្រចាំ​ស្ថាន​ឯកអគ្គរាជ​ទូត​ថៃ​នៅ​កម្ពុជា។

គួររំឭក​ដែរ​ថា កាល​ពី​ឆ្នាំ​២០១៦ បើ​យោង​តាម​របាយការណ៍​ពី​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា ទំហំ​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា​-ថៃ មាន​ការ​ថយ​ចុះ​តិច​តួច ដែល​មាន​ទឹក​ប្រាក់​ប្រមាណ ៥​.៦០០​លាន​ដុល្លារ។ 

សកម្មភាព​​ជំរុញ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​របស់​ថៃ​តាមរយៈ​ការ​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម Thailand Products Expo 2017 លើក​ទី​២​នេះ មាន​ការ​ដាក់​តាំង​លក់​នូវ​ប្រភេទ​ទំនិញ​ម្ហូប​អាហារ ភេសជ្ជៈ គ្រឿង​សំអាង គ្រឿង​អគ្គិសនី សម្លៀក​បំពាក់ សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ និង​ទំនិញ OTOP ដែល​មក​ពី​ខេត្ត ចាន់ថៈ​បុរី ប្រទេស​ថៃ។

ពិព័រណ៍​ពាណិជ្ជកម្ម​នេះ ត្រូវ​គេ​មើល​ឃើញថា មាន​សារៈ​សំខាន់​​មិន​គ្រាន់​តែ​សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ ថែមទាំង​សម្រាប់​វិនិយោគិន​បរទេស​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ស្វែងរក​ដៃគូ​អាជីវកម្ម​ក្នុង​វិស័យ​ធ្វើ​មុខ​ជំនួញ​ជាមួយ​គ្នា និង​ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​នៃ​ប្រទេស​ទាំង​ពីរ ឲ្យ​កាន់​តែ​កើន​ឡើង​ថែម​​ទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នក​ជំនាញ៖ ជំនួញ​​អចលន​ទ្រព្យ​​មាន​ភាព​ធម្មតា គ្រាន់តែ​មិន​សូវ​កាក់កប​ខ្លាំង​ដូច​មុន

ព័ត៌មាន
អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​អចលន​ទ្រព្យ​លើក​ឡើង​ថា ការទិញ លក់ និង​ជួល​អចលន​ទ្រព្យ​នៅ​អំឡុង​ឆ្នាំ​២០១៧​នេះ មិន​មាន​អ្វី​ដែល​ជា​បញ្ហា​រាំ…

ប្រព័ន្ធ​ដឹក​ជញ្ជូន​​នឹង​​ប្រសើរ​ឡើង បន្ទាប់​ពី​​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​៣​​សាងសង់​រួច​រាល់

ព័ត៌មាន
ហេដ្ឋា​រចនា​សម្ព័ន្ធ​សម្រាប់​ការ​ដឹក​ជញ្ជូន គឺ​ប្រៀប​បាន​នឹង​សរសៃ​ឈាម​ដ៏​សំខាន់​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​របស់​កម្ពុជា ហើយ​ប្រសិន​បើ​វិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ