ទីផ្សាររថយន្តប្រទេសថៃ

១១ខែចុងក្រោយនេះ ប្រទេសថៃលក់រថយន្ត ធ្លាក់ចុះខ្លាំង


ការលក់រថយន្តនៅក្នុងប្រទេសថៃ បានធ្លាក់ចុះអស់រយៈពេល១១ខែជាប់ៗគ្នា ហើយក្នុងខែមេសាកន្លងទៅថ្មីៗនេះ គឺសម្រេចការលក់បានជាង ៣ម៉ឺនគ្រឿង ធ្លាក់ចុះរហូតដល់ទៅ ៦៥% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០១៩កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ។នេះបើតាមការបញ្ជាក់ពីសហព័ន្ធឧស្សាហកម្មថៃ។
១១ខែចុងក្រោយនេះ ប្រទេសថៃលក់រថយន្ត ធ្លាក់ចុះខ្លាំង(រូបភាព Bangkok Post)
ដោយ

សហព័ន្ធ​ឧស្សាហកម្ម​ថៃ បាន​បន្ថែម​ថា ការ​លក់​រថយន្ត​ក្នុង​ខែមេសា មានការ​ធ្លាក់​ចុះ ដោយសារ​តែ​វិបត្តិ​មេរោគ​កូ​វី​ដ​១៩ បាន​ទាញ​ទម្លាក់​តម្រូវការ​ប្រើប្រាស់​រថយន្ត ហើយ​កាលពី​ខែមីនា កន្លង​ទៅ ក៏​មានការ​ធ្លាក់​ចុះ​ជាង ៤១%​ផង​ដែរ​។

យ៉ាងណា​ក៏​ដោយ ការ​លក់​រថយន្ត​នៅ​ក្នុង​ប្រទេស​ថៃ ធ្លាប់​មាន​កំណើន​រឹង​មាំ រយៈពេល​ជាង ២​ឆ្នាំ មុន​ពេល​កើត​មានការ​ធ្លាក់​ចុះ​ជាប់​ៗ​គ្នា អស់ ១១​ខែ ដែល​មិន​ធ្លាប់​ជួប​ប្រទះ​ពី​មុន​មក​។

ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ សហព័ន្ធ​ឧស្សាហកម្ម​ថៃ ក៏​បាន​រៀបចំ​គោលការណ៍​ពាណិជ្ជកម្ម​ពិសេស ស្នើ​ដល់រាជរដ្ឋាភិបាល​ថៃ ដើម្បី​ជម្រុញ​តម្រូវការ​ប្រើប្រាស់​រថយន្ត​ក្នុងស្រុក និង​ពន្យារពេល​បង់ពន្ធ​លើ​ប្រាក់​ចំណូល​រយៈពេល ១​ឆ្នាំ​។

នៅ​ក្នុង​សំណើ​នោះ គឺ​រំពឹង​ទទួល​បានការ​ចូលរួម​ពី រាជរដ្ឋាភិបាល​ថៃ ក្នុង​ការ​ជួយ​លើកទឹកចិត្ត​ដល់ ប្រជាពលរដ្ឋ​ថៃ ជា​ពិសេស​ក្រុម​អ្នក​ជិះ​ម៉ូតូ និង​ជិះឡាន​ចាស់​ៗ ឲ្យ​ផ្លាស់​ប្តូរ​មក​ប្រើប្រាស់ រថយន្ត​ថ្មី វិញ​។

ទោះបីជា ប្រទេស​ថៃ ជា​ប្រទេស​ផលិត​រថយន្ត និង​ជា​មូលដ្ឋាន​នាំ​ចេញ សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត​លំដាប់​កំពូល​របស់​ពិភពលោក​ក៏​ដោយ ការ​លក់​រថយន្ត​ក្នុងស្រុក​ថៃ​សម្រេច​បាន​តែ​ជាង ១​លាន​គ្រឿង កាលពី​ឆ្នាំ ២០១៩ ដែល​មានការ​ធ្លាក់​ចុះ ៣.៣% ហើយ​ថៃ ក៏​ទម្លាក់​ការ​ព្យាករណ៍​ពី​ការ​លក់​រថយន្ត មក​ត្រឹម ៩​៥​ម៉ឺន​គ្រឿង ក្នុង​ឆ្នាំ​២០២០​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសុខាភិបាល រកឃើញករណីឆ្លងកូវីដ១៩ថ្មី០១ករណីទៀតហើយ នៅថ្ងៃទី២២ឧសភាម្សិលមិញនេះ

ព័ត៌មាន
នៅថ្ងៃទី២២ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសរកឃើញករណីឆ្លងកូវីដ១៩ ថ្មី ចំនួន ០១ករណីទៀតហើយ លើស្ត្រីជនជាតិខ្មែរ…

វៀតណាម រំពឹងខ្ពស់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអឺរ៉ុបនឹងជួយស្តារសេដ្ឋកិច្ចខ្លូនឡើងវិញ

ព័ត៌មាន
វៀតណាមមានក្តីរំពឹងខ្ពស់ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹង សហភាពអឺរ៉ុប នឹងជួយស្រោចស្រង់សេដ្ឋកិច្ចវៀតណាមឡើងវិញ នៅពេលដែលវិបត្តិមេរោគកូវីដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ