Advertisement
Advertisement
Advertisement

បុរសនៅពីក្រោយភាពជោគជ័យ របស់ហ្គេម PUBG ដែលគ្រោងបោះផ្សាយ IPO តម្លៃពាន់លានដុល្លារ!


ក្រុមហ៊ុនផលិតហ្គេម PUBG ដ៏ល្បីរបស់ពិភពលោក កំពុងមានផែនការបោះផ្សាយលក់ភាគហ៊ុន ឬហៅ ថា IPO នៅក្នុងពេលឆាប់ៗនេះ ហើយបើតាមតម្លៃប៉ាន់ស្មាន ការបោះផ្សាយ IPO នេះ អាចនឹងមានតម្លៃដល់ទៅជាង ២៧ពាន់លានដុល្លារអាមេរិកឯណោះ។ នេះបើតាមការរាយការណ៍មួយ ដោយ Bloomberg។
ក្រុមហ៊ុនផលិតហ្គេម PUBG ដ៏ល្បីរបស់ពិភពលោក កំពុងមានផែនការបោះផ្សាយលក់ភាគហ៊ុន ឬហៅ ថា IPO
ដោយ
អំពី PUBG IPO 30
Advertisement

ភាពជោគជ័យរបស់ ហ្គេម PUBG ត្រូវបានគេដឹងថា គឺមានបុរសដ៏សំខាន់ម្នាក់នៅពីក្រោយ នោះគឺលោក Kim Chang-han ដែលបច្ចុប្បន្ន ជានាយកប្រតិបត្តិក្រុមហ៊ុនផលិតហ្គេមដ៏ល្បីនេះ។ ប៉ុន្ដែ មុននឹងអាចទទួលបានជោគជ័យដូចពេលនេះ លោកធ្លាប់បរាជ័យលើការបង្កើតហ្គេមជាច្រើនផងដែរ។

នៅក្នុងឆ្នាំ២០១៤ លោក Kim Chang-han បានកាត់បន្ថយបុគ្គលិក១ភាគ៣ នៅក្នុងក្រុមហ៊ុនបង្កើតហ្គេមរបស់លោក ដោយសារតែតាំងពី ២០០០មក អាជីវកម្មផលិតហ្គេមរបស់លោកមានការធ្លាក់ចុះខ្លាំង។

បុរសជនជាតិកូរ៉េខាងត្បូងវ័យ ៤៦ឆ្នាំរូបនេះ បាននិយាយថា «នៅអំឡុងពេលនោះ គឺជាពេលវេលាដ៏ខ្មៅងងឹតមួយក្នុងជីវិតរបស់លោក។ លុះក្រោយមក លោក Kim បានសម្រេចចិត្តលក់ក្រុមហ៊ុនផលិតហ្គេមរបស់ខ្លួន ទៅឲ្យក្រុមហ៊ុនមួយដែលមានឈ្មោះថា Krafton Inc ហើយលោកក៏នៅតែចូលរួមជាមួយក្រុមហ៊ុននេះ ក្នុងតំណែងជាប្រធានផលិតករ។

លុះក្រោយមក ក្រុមហ៊ុន Krafton ឬហៅថា Bluehole Inc បានបង្កើតនូវហ្គេម PUBG ឡើងនៅក្នុងឆ្នាំ២០១៧ ហើយវាបានក្លាយជាហ្គេមមួយ ដែលទទួលបានជោគជ័យខ្លាំងបំផុត ដោយមានការលក់សម្រាប់ការលេងលើកុំព្យូទ័របានជាង ៧០លានកូពី និងមានការដោនឡូដសម្រាប់លេងនៅលើទូរស័ព្ទដល់ទៅប្រមាណ ៦០០លានដង។ 

កាលពីឆ្នាំ២០២០ លោក Kim បានឡើងតំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Krafton  ខណៈបច្ចុប្បន្នក្រុមហ៊ុនផលិតហ្គេម PUBG មួយនេះ កំពុងមានផែនការ បោះផ្សាយលក់ភាគហ៊ុន នៅក្នុងឆមាសទី២ ឆ្នាំ២០២១ ដែលអាចជាការបោះផ្សាយ IPO ធំបំផុតមួយនៅក្នុងប្រទេសកូរ៉េខាងត្បូងនៅក្នុងឆ្នាំនេះ។ ការលក់ចំណែកភាគហ៊ុន អាចនឹងកើនឡើងដល់ពាន់លានដុល្លារផងដែរ។ តាមការប៉ាន់ស្មានរបស់ក្រុមហ៊ុនឈ្មួញជើងសារ បានឲ្យដឹងថា ការបោះផ្សាយ IPO របស់ក្រុមហ៊ុនផលិតហ្គេម PUBG អាចនឹងមានតម្លៃជាង ២៧ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុនផលិតហ្គេម PUBG រកចំណូលបានជាង ១ពាន់លានដុល្លារ នៅក្នុងរយៈពេល ៩ខែឆ្នាំ២០២០។

ប្រទេសកូរ៉េខាងត្បូង មានផែនការនឹងបង្កើនការបោះផ្សាយ IPO ឲ្យបានច្រើនជាង ១២០ IPO នៅក្នុងឆ្នាំ២០២១ ដោយរំពឹងនឹងប្រមូលដើមទុនប្រមាណ ១១ពាន់លានដុល្លារពីទីផ្សារ។ ការបោះផ្សាយ IPO ធំបំផុតធ្លាប់មាននៅកូរ៉េខាងត្បូង គឺជាការបោះផ្សាយរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Samsung នៅក្នុងឆ្នាំ២០១០ ដែលមានតម្លៃ ៤ពាន់៣រយលានដុល្លារអាមេរិក៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ADB៖វិស័យ២របស់កម្ពុជាប្រឈមនឹងការបាត់បង់ការងារព្រោះតែខ្វះជំនាញ

ព័ត៌មាន
ចំនួនការងារក្នុងវិស័យឧស្សាហម្មកាត់ដេរ និងទេសចរណ៍អាចនឹងឈានដល់ការលុបបំបាត់នៅក្នុងបរិបទបច្ចេកវិទ្យា​ទំនើប​នៃ​បដិវ​ត្ត​ឧស្សាហកម្មលើក​ទី...

ការនាំចេញក្នុងវិស័យកាត់ដេរថយចុះជិត១០%ក្នុងឆ្នាំ២០២០

ព័ត៌មាន
ការនាំចេញ ផ្នែកវិស័យកាត់ដេរវាយនភណ្ឌ របស់កម្ពុជា បានថយចុះប្រមាណជាជិត១០% ក្នុងឆ្នាំ២០២០កន្លងទៅ បើធៀបនឹងឆ្នាំ២០១៩ ធ្លាប់មានទំហំទឹកប្រាក...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ