ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ

ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរនឹងកើន៦ដុល្លារបន្ថែមទៀតនៅឆ្នាំ២០២៣


បន្ទាប់ពីមានការចរចាជាច្រើនលើករវាងតំណាងសហជីព តំណាងថៅកែរោងចក្រ និងក្រសួងការងារនៅឆ្នាំនៅទីបំផុត ក្រសួងការងារបានសម្រេចនឹងបង្កើនប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបនឹង ដល់ចំនួន ២០០ដុល្លារក្នុង១ខែ នៅឆ្នាំ២០២៣ កើនឡើង៦ដុល្លារ បើធៀបនឹងប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ។
ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរនឹងកើន៦ដុល្លារបន្ថែមទៀតនៅឆ្នាំ២០២៣

យ៉ាងណាក៏ដោយចុះ ចំនួននេះ វានៅតិចជាងតួលេខ ដែលបានស្នើទាមទារ​ឡើងដោយសហជីពតំណាងកម្មករ ដែលកំណត់ចន្លោះពី២០៦ដុល្លារដល់ជាង២១០ដុល្លារក្នុង១ខែ។

ក្រោយឆ្លងកាត់ការជួបប្រជុំពិភាក្សារបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា ដែលមានភាគីរាជរដ្ឋាភិបាល ភាគីនិយោជក និងភាគីតំណាងកម្មករនិយោជិតជាច្រើនលើករួចមក ទីបំផុតប្រាក់ឈ្នួលអប្បបរមាគោលរបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២៣ ត្រូវបាន​កំណត់២០០ដុល្លារក្នុង១ខែ។ ថវិកា២០០ដុល្លារក្នុង១ខែនេះ ត្រូវបានផ្តល់ដោយភាគីនិយោជក១៩៨ដុល្លារ និងសម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ឧបត្ថម្ភបន្ថែម២ដុល្លារបន្ថែមទៀត។ ដូច្នេះ បើធៀបនឹង​ប្រាក់ឈ្នួលអប្បបរមា​កាលពីឆ្នាំ២០២២ ឃើញថាមានការកើនឡើង​៦ដុល្លារ។ ដោយឡែក ប្រាក់អត្ថប្រយោជន៍នានារបស់កម្មករនៅឆ្នាំ២០២៣ ត្រូវបានរក្សានៅដដែលដូចឆ្នាំ២០២២។ នេះបើតាមសេចក្តី​ប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលចេញផ្សាយនៅថ្ងៃទី២១ កញ្ញា ឆ្នាំ២០២២​។

បើតាមការគូសបញ្ជាក់របស់ក្រសួងការងារ កត្តាដែលជំរុញឲ្យសម្តេចតេជោចូលរួមឧបត្ថម្ភពីរដុល្លារដល់កម្មករ គឺដោយសារសម្តេចចង់រួមចំណែកជួយសម្រាលបន្ទុកការចំណាយរបស់កម្មករនិយោជិត ដែលបានរងផលប៉ះពាល់ដោយសារការកើនឡើងតម្លៃទំនិញ ដែលបណ្តាលមកពីសង្គ្រាមអ៊ុយក្រែន និងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា កន្លងមកសម្រាប់ការជជែកពិភាក្សាក្នុងការកំណត់ប្រាក់ឈ្នួលអប្បរមាប្រចាំឆ្នាំ២០២៣ ភាគីនិយោជក និងរាជរដ្ឋាភិបាលបានលើកយកទឹកប្រាក់១៩៨ដុល្លារក្នុង១ខែ ខណៈភាគីតំណាងកម្មករនិយោជិតបានលើកយកតួលេខទឹកប្រាក់ចំនួន៣រួមមាន២០៦ដុល្លារ, ២១០ដុល្លារ និង២១៣ដុល្លារ។ ក្នុងកិច្ចពិភាក្សាជាច្រើនលើកមកនេះ ភាគីទាំងបីពុំទទួលបានការឯកភាពគ្នាជាឯកច្ឆន្ទលើតួលេខណាមួយនោះទេ។ ក្រោយមកនៅថ្ងៃទី២១ កញ្ញា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមានៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំការបោះឆ្នោតសំងាត់មួយ ដែលមានការចូលរួមពីតំណាងកម្មករ១៧នាក់ តំណាងនិយោជក១៧នាក់ និងតំណាងរាជរដ្ឋាភិបាល១៧នាក់។

ជាលទ្ធផលនៃការបោះឆ្នោតជ្រើសរើសការគាំទ្រតួលេខទឹកប្រាក់ដែលបានលើកឡើងដោយភាគីទាំងបីខាងលើ តួលេខទឹកប្រាក់១៩៨ដុល្លារ ដែលកំណត់ដោយភាគីរាជរដ្ឋាភិបាល​ និងនិយោជកទទួលបានសំឡេងគាំទ្រ៤៦លើ៥១សំឡេង។ ចំណែកតួលេខ២១៣ដុល្លារទទួលបានការគាំទ្រចំនួន៥សំឡេងលើ៥១សំឡេង ខណៈតួលេខ២០៦ដុល្លារ និង២១០ដុល្លារមិនទទួលបានការគាំទ្រនោះទេ។ កត្តានេះហើយ ដែលធ្វើឲ្យក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមាសម្រេចដាក់ស្នើទឹកប្រាក់១៩៨ដុល្លារជូនរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសុំការអនុម័តលើប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិតក្នុងវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលសម្រាប់ធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២៣ នេះ និងត្រូវបាន​ប្រមុខរាជរដ្ឋាភិបាល​បន្ថែមឲ្យ២ដុល្លារទៀត ធ្វើឲ្យប្រាក់ឈ្នួលអប្បបរមា​នៅ២០២៣ មានដល់​ ២០០ដុល្លារក្នុងមួយខែ៕




អត្ថបទបន្ទាប់


តម្លៃប្រេងពិភពលោកហក់ឡើងជាង២% ក្រោយពេលលោក ពូទីនប្រកាសចល័តទ័ពបន្ថែម

ព័ត៌មាន
តម្លៃប្រេងពិភពលោកបានកើនឡើងជាង២% នៅថ្ងៃទី ២១ ខែកញ្ញា បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោកពូទីន បានប្រកាសពីការចល័តទ័ពផ្នែកខ្លះ ដោយធ្វើឲ្យបញ្ហាស…

ហេតុអ្វីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអង់គ្លេស-អាមេរិកមិនអាចសម្រេចបានឆាប់ៗនេះ?

ព័ត៌មាន
នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Liz Truss បានចាប់ផ្តើមដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកស្រីទៅកាន់សហរដ្ឋអាមេរិកក្នុងនាមជាមេដឹកនាំរបស់ចក្រភព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ